មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួងសុខាភិបាល បានធ្វើការច្រានចោល លើការបង្ហោះរបស់គណនីហ្វេសប៊ុក ឈ្មោះ Hea Ra កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដែលមានខ្លឹមសា៖” HIV- មេរោគអេដស៍កំពុងកើនឡើងខ្លាំង TOP1 ព្រះសីហនុ TOP2 តាកែវ។ បង្កើនការប្រុងប្រយ័ត្ន 70000 នាក់ផ្ទុក 7000ពាន់នាក់រត់គិចមិនទទួលការព្យាបាល”។

ជុំវិញការបង្ហោះខាងលើនេះ ក្រសួងសុខាភិបាល ចាត់ទុកថាជាការចុះផ្សាយខ្វះមូលដ្ឋានច្បាស់លាស់ និងបានបង្កឱ្យមាន ការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ ដែលបានធ្វើឱ្យពលរដ្ឋបង្ហាញពីការព្រួយបារម្ភហួសហេតុ អំពីស្ថានភាពមេរោគអេដស៍។

បច្ចុប្បន្ន មេរោគអេដស៍នៅកម្ពុជា នៅមិនទាន់ឈានដល់គោលដៅ នៃការលុបបំបាត់បានទាំងស្រុងនោះទេ។ ក្នុងឆ្នាំ២០២៣ នៅកម្ពុជាយើង មានអ្នករស់នៅជាមួយ មេរោគអេដស៍ ចំនួន ៧៦ ០០០នាក់ ក្នុងនោះ ៦៩ ៤១៣ នាក់ កំពុងទទួលការព្យាបាលដោយឱសថ ប្រឆាំងមេរោគអេដស៍គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤។

ដោយឡែកចំពោះក្រុមមនុស្ស ដែលមានការប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍ រួមមាន ក្រុមស្ត្រីបម្រើសេវាកំសាន្ត ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកបំលែងភេទជាស្ត្រី ក្រុមអ្នកប្រើប្រាស់ និងអ្នកចាក់គ្រឿងញៀន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm3kGSN3EgqHYOfQJSegeOmPzH-_gjLLCmV5N0MMEbMIueJ9NPBKkc1adswjIrixbt_6qEHUemW1Lsl4d4jc6olrRppOPYKTNOobiBG5qu4iwDFjZhxW1UwFVTzre-dO0IHJ_O6LwntpzmnlygzfxT78IaeQDyGVS8A0PQc0B6enutZrsvPzFu0tlz3Llx/s1280/469939632_1008920994605570_5881401175885627524_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLD8ZwncPIkBF91JWfV722Z2aF_ZRDhh1bimq_ya8DFdWmgfii8mi7ntleQ3J3sqFDbxbQs0-IZH5L78CNSzOoKPqpIHwpS476AjHFmZVVSRRR6Fijw80orSuppL9EHD8TufWN08i8HJfi8unjLb6orxKSIjvN_cZziZ7alfE1fMfgKOFMBs_027Xr45iB/s1280/470198938_1008921011272235_5155789055601612344_n%20(1).jpg