យោងតាមការចុះផ្សាយរបស់ Vanguard ដែលជាគេហទំព័របរទេសដ៏ល្បីល្បាញមួយបានបញ្ជាក់ថា គ្រួសាររាជ្យវង្សទាំង ៥ ប្រទេសខាងក្រោមនេះ គឺមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៤ ដែលភាគច្រើនបានមកពីការវិនិយោគទុនផ្សេងៗ។ រាជវង្សដែលមានឥទ្ធិពលទាំងនេះគឺជាកូនចៅនៃរាជវង្សបុរាណដែលធ្លាប់បានគ្រប់គ្រងទឹកដី និងសេដ្ឋកិច្ចដ៏ធំទូលាយក្នុងពិភពលោក ហើយនៅតែរក្សាឋានៈជាគ្រួសាររាជវង្សដែលមានជាងគេបំផុតរបស់ពិភពលោកក្នុងសម័យប្រជាធិបតេយ្យ និងប្រជាធិបតេយ្យនីយកម្មទ្រព្យសម្បត្តិ។ យោងតាមការរកឃើញ ទ្រព្យសម្បត្តិរបស់គ្រួសាររាជវង្សទាំងនេះ អាចត្រូវបានសន្មតថាជាទ្រព្យសម្បត្តិមានឥទ្ធិពលបំផុតក្នុងឆ្នាំ ២០២៤ នេះ៖
១. Maha Vajiralongkorn៖ ព្រះមហាក្សត្រនៃប្រទេសថៃបានឡើងគ្រងរាជ្យនៅឆ្នាំ ២០១៦ បន្ទាប់ពីការសោយទីវង្គត់របស់ព្រះបិតាទ្រង់គឺព្រះបាទ Bhumibol Adulyadej។ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មានចំនួន ៣៤ ពាន់លានដុល្លារ ព្រះអង្គត្រូវបានគេចាត់ទុកថាជាគ្រួសាររាជវង្សដែលមានជាងគេបំផុតនៅលើពិភពលោក។ ស្តេច Vajiralongkorn បានទទួលមរតកពីផលប័ត្រហិរញ្ញវត្ថុដ៏ធំ ការកាន់កាប់អចលនទ្រព្យដ៏ច្រើន និងផលប្រយោជន៍អាជីវកម្មផ្សេងទៀត។.png)
២. Mohamed bin Zayed Al Nahyan៖ គឺជាស្តេចដែលមានជាងគេទីពីរក្នុងពិភពលោកនៃប្រទេសអារ៉ាប់រួម (UAE) និងជាអ្នកគ្រប់គ្រងទីក្រុង Abu Dhabi បន្ទាប់ពីបានស្នងរាជ្យបន្តពីបងប្រុសរបស់ទ្រង់គឺ Sheikh Khalifa bin Zayed Al Nahyan ដែលបានសោយទីវង្គត់នៅឆ្នាំ ២០២២។ ស្តេចរូបនេះមានទ្រព្យសម្បត្តិសរុបចំនួន ៣០ ពាន់លានដុល្លារអាមេរិក ដែលបានមកពីក្រុមហ៊ុនប្រេងជាតិ Abu Dhabi (ADNOC), Emirates Global Aluminum (EGA) និងក្រុមហ៊ុនអាកាសចរណ៍ជាតិ Etihad Airways របស់ UAE រួមទាំង Burj Khalifa ដែលជាអគារខ្ពស់ជាងគេលើពិភពលោក បូករួមនឹងធនាគារ Abu Dhabi ក៏ដូចជាភាគហ៊ុនសំខាន់ៗរបស់ព្រះអង្គនៅក្នុងក្រុមហ៊ុនអន្តរជាតិផ្សេងៗទៀត។
៣. Hassanal Bolkiah៖ គឺជាស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេបានកាន់អំណាចតាំងពីឆ្នាំ ១៩៦៧ គឺជាស្តេចដែលមានជាងគេបំផុតទី ៣ នៅលើពិភពលោក ជាមួយទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ២៨ ពាន់លានដុល្លារ។
.png)
៤. Salman bin Abdulaziz Al Saud៖ គឺជាស្តេចនៃប្រទេសអារ៉ាប៊ីសាអូឌីតដែលបានឡើងគ្រងរាជ្យបន្ទាប់ពីការសោយទីវង្គត់របស់បងប្រុសបង្កើតទ្រង់គឺស្តេច Abdullah នៅក្នុងឆ្នាំ ២០១៥។ ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ១៨ ពាន់លានដុល្លារ ស្តេចមួយអង្គនេះគឺជាប្រមុខនៃសភាអារ៉ាប៊ីសាអូឌីត។ ផ្នែកដ៏សំខាន់នៃទ្រព្យសម្បត្តិរបស់ទ្រង់គឺមកពីឧស្សាហកម្មប្រេងដ៏ធំដែលគ្រប់គ្រងដោយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត និងការវិនិយោគក្នុងវិស័យចម្រុះដូចជាអចលនទ្រព្យ ធនាគារ និងទូរគមនាគមន៍។.png)
៥.Mohammed bin Rashid Al Maktoum៖ គឺជានាយករដ្ឋមន្ត្រីគ្រប់គ្រងទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួម ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១៤ ពាន់លានដុល្លារ ដែលបានមកពីការវិនិយោគនៅក្នុងក្រុមហ៊ុនដូចជា Emirates Airlines ក្រុមហ៊ុន Dubai World និង Dubai Holding ដែលមានសណ្ឋាគារ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងសួនអាជីវកម្ម។ ដូច្នេះ Mohammed bin Rashid Al Maktoum គឺជាអ្នកគ្រប់គ្រងដែលមានជាងគេទីប្រាំនៅលើពិភពលោក៕










