ដើមរុក្ខជាតិហុងស៊ុយ ៤ ប្រភេទនេះតំណាងឱ្យសំណាង ទ្រព្យសម្បត្តិ និងភាពរុងរឿង រួមទាំងសុភមង្គល។ បច្ចុប្បន្នមានគ្រួសារជាច្រើនកំពុងដាំរុក្ខជាតិទាំងនេះ ជាពិសេសគឺអ្នកមានៗតែម្តង ព្រោះគេជឿថាដើមឈើទាំងនេះនឹងទាក់ទាញទ្រព្យសម្បត្តិ សំណាងល្អ ក៏ដូចជាអាជីវកម្មរីកចម្រើន រួមទាំងមានរឿងល្អៗចូលក្នុងផ្ទះរបស់ពួកគេជាដើម។ ដូច្នេះហើយតើដើមឈើប្រភេទណាខ្លះដែលអ្នកមានៗនិយមដាំច្រើនជាងគេ?
១.ដើមក្រូច៖ យោងតាមគោលការណ៍ហុងស៊ុយ ដើមក្រូចគឺជាដើមឈើមានសំណាងល្អ ប្រសិនបើដើមនេះមានផ្លែផ្កាកាន់តែច្រើន រួមជាមួយពណ៌លឿង ឬទឹកក្រូចភ្លឺចែងចាំង នោះគ្រួសារអ្នកនឹងកាន់តែសម្បូរសប្បាយ មានលុយកាក់មាសប្រាក់កាន់តែច្រើនឡើងៗ ផងដែរ។ 
២.ដើមលុយ៖ យោងទៅតាមហុងស៊ុយដើមលុយមានស្លឹកពណ៌បៃតង តំណាងឱ្យសំណាង ទ្រព្យសម្បត្តិ ភាពរុងរឿង និងភាពរីកចម្រើនក្នុងអាជីពដូច្នេះហើយទើបវាជារុក្ខជាតិដ៏ពេញនិយមមួយដែលមនុស្សជាច្រើនចូលចិត្តដាំ។ លើសពីនេះ ដើមលុយក៏អាចដាំនៅមុខបន្ទប់ទទួលភ្ញៀវក្នុងក្រុមហ៊ុន បន្ទប់ទទួលភ្ញៀវក្នុងផ្ទះ លើតុ សុទ្ធតែនាំមកនូវអត្ថន័យហុងស៊ុយល្អខ្លាំងណាស់។ ម្យ៉ាងទៀត អ្នកអាចដាក់ដើមលុយ ក្នុងបន្ទប់អាសនៈដើម្បីតុបតែងក៏បាន ព្រោះវាអាចជួយឱ្យផ្ទះមានភាពរុងរឿងកាន់តែសម្បូរបែប។
៣.ដើមដូងរាសី៖ គឺជាប្រភេទដើមឈើដ៏ពេញនិយមបំផុតក្នុងការដាំលម្អក្នុងផ្ទះ។ ក្រៅពីលម្អក្នុងផ្ទះបានស្អាត នាំពណ៌បៃតងជំនួយភ្នែក និងផាសុកភាពរបស់មនុស្សហើយនោះ វាក៏ត្រូវបានគេចាត់ទុកថាជារុក្ខជាតិដែលទាក់ទាញសភាវៈល្អ សិរីសួស្ដី និងការជួបជុំក្នុងគ្រួសារផងដែរ មិនតែប៉ុណ្ណោះក៏វាអាចកម្ចាត់វិញ្ញាណមិនល្អបានទៀតផង។
៤.ដើម Honeysuckle៖ ដើមឈើប្រភេទនេះមិនត្រូវការថែទាំច្រើនឡើយ ដោយវាតំណាងឱ្យសិទ្ធិអំណាច ភាពចេះអត់ធ្មត់ និងភាពធន់។ លើសពីនេះ បើតាមក្បួនក្នុងហុងស៊ុយមានន័យថា នាំលុយ លាភ សំណាង ដល់សមាជិកក្រុមគ្រួសារ ដូច្នេះអ្នកអាចដាក់តុបតែងលើតុ ឬបន្ទប់គេ ឬក្នុងបន្ទប់គោរពបូជាក៏បាន៕










