គ្រប់បណ្តាប្រទេសទាំងអស់នៅជុំវិញពិភពលោកយើងនេះសុទ្ធសឹងតែបានកសាងនូវរូបសំណាកជាច្រើន ដើម្បីជាតំណាង និងរំលឹកដល់ប្រវត្តិសាស្ត្រដ៏អស្ចារ្យអ្វីមួយ ដែលភាគច្រើនយើងតែងឃើញគេសាងសង់រូបព្រះដែលមានទំហំធំមហិមាមើលទៅគួរឱ្យកោតស្ញប់ស្ញែងជាទីបំផុត។ ក្រៅពីរូបព្រះក៏មានរូបសំណាកបុព្វបុរសជាច្រើនទៀតផងដែរ ដូច្នេះអត្ថបទនេះនឹងនាំប្រិយមិត្តមកស្គាល់រូបសំណាកចំនួន ៥ ដែលធំនិងខ្ពស់ជាងគេបំផុតនៅលើពិភពលោក៖

១. រូបសំណាក Sardar Vallabhbhai Patel៖ គឺជារូបសំណាកដែលមានទំហំធំនិងខ្ពស់ជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ជាមួយកម្ពស់រហូតដល់ ១៨២ ម៉ែត្រ ត្រូវបានសម្ពោធជាផ្លូវការនៅឆ្នាំ ២០១៨ ស្ថិតក្នុងរដ្ឋ Gujarat ប្រទេសឥណ្ឌា។ មូលហេតុដែលគេសាងសង់រូបសំណាក់នេះឡើងគឺដើម្បីជាការដឹងគុណដល់លោក Sardar Vallabhbhai Patel ដែលជាវីរបុរសចលនាតស៊ូរហូតនាំឯករាជ្យជូនដល់ប្រទេសឥណ្ឌា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjixZh5jsEvA5wy_XW18KU8eHz4iUJ_B0e0VFqfM9WuN5djmwihGM02urJTGQlzwWBgBodqHyI7CkjDoOSOrMC_3oOjezbjJUWSBGBcHWNIViEBzisnCWpMOQbCizGw9S9XyRnGLG_J8pLIunTxY6YsQHUl55K7KPpTxy9Eqp8chS8ycnWA7vPC0wA_Q8Xg/s1080/image_2024-12-03_13-37-31.png

២.រូបសំណាកព្រះពុទ្ធ (Spring Temple Buddha)៖ គឺជារូបសំណាកដែលមានទំហំធំនិងខ្ពស់ជាងគេបំផុតទីពីរក្នុងលោក ជាមួយកម្ពស់រហូតដល់ ១២៨ ម៉ែត្រស្ថិតក្នុងខេត្ត Henan ប្រទេសចិន ដោយរូបសំណាកនេះបានបញ្ចប់ការសាងសង់កាលពីឆ្នាំ ២០០៨ ។ មូលហេតុដែលគេសាងសង់រូបសំណាកនេះឡើងគឺដើម្បីជាការគោរពចំពោះព្រះអង្គដែលបានប្រោះព្រំសត្វលោកឱ្យផុតទុក្ខ តំណាងឱ្យសន្តិភាព វប្បធម៌រុងរឿង និងភាពត្រជាក់ត្រជុំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLPd6LYNb8Em-L7ZmxZpN3ONXh0auuO1dB6XTz8VrtwX6bT4bwve3I-raDqmLVL6PAFMjEcWV12mTeWdJwDbp2C9f0bsUEsRmB96ek4GZu96prI_r7-pMbk7kttxMQmpK_LsZMcn9bODmUMbCvuXhQdNGkGo_0mmfn8OtP8WSyahd58p2xqb8SPKQejVrh/s653/image_2024-12-03_13-37-31%20(2).png
៣.រូបសំណាកព្រះពុទ្ធ (Laykyun Sekkya)៖ រូបសំណាកព្រះពុទ្ធនៅប្រទេសមីយ៉ាន់ម៉ា គឺជារូបសំណាកដែលមានទំហំធំនិងខ្ពស់ជាងគេបំផុតទី ៣ នៅលើពិភពលោក។ ត្រូវបានបញ្ចប់ការសាងសង់កាលពីឆ្នាំ ២០០៨ និងមានកម្ពស់ ១១៦ ម៉ែត្រប៉ុន្តែបើគិតទាំងទម្រទៀតរូបសំណាកនេះមានកម្ពស់រហូតដល់ ១២៩ ម៉ែត្រឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV8-KC4pRpVxE56OTV8bxfaedOyG6alO3b1zocVbk9pzKPp7jAZRpcjAc4nzz7O92hr3Vz4Vjc_vE-CSigq7kBqad_yPvgOY9i5basLiSqnQG5_vxJUml2-j41ly8UAOqdWFoF4iRFKM_UQelMhHdoy3nfWUdfs3AWiVoqK-jAtGRR9tEsGY7lAKVPFT3L/s1024/image_2024-12-03_13-37-31%20(3).png

៤.រូបសំណាកព្រះពុទ្ធ (Ushiku Daibutsu)៖ គឺជារូបសំណាកដែលមានទំហំធំនិងខ្ពស់ជាងគេបំផុតទី ៤ នៅលើពិភពលោក ជាមួយកម្ពស់ ១២០ ម៉ែត្រគឺជារូបសំណាកព្រះពុទ្ធ ស្ថិតក្នុងប្រទេសជប៉ុន សាងសង់កាលពីឆ្នាំ ១៩៩៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggcaV7OQ1yL0DRy9gNIWVFF6vDMY-6EtA_I2GT_X772_cPOIpibvqeT9cj3-9Zla2fasA6PJA2HnEwmJ-1JUhAGhB0mmdKwDLP_tgHNf_qui8xZRXM1BR5_OMJkAq546peVLqVimGZHvy1oHGGthskw2QTWlqbHTFBMtmNl5UxZHqC3ho_YB3GzpGxJ4un/s1280/image_2024-12-03_13-37-32.png

៥.រូបសំណាកព្រះសិវៈ (Statue of Belief)៖ គឺជារូបសំណាករបស់ព្រះសិវៈក្នុងហិណ្ឌូសាសនា ដែលសាងសង់នៅ Nathdwara នៃរដ្ឋ Rajasthan ប្រទេសឥណ្ឌា។ រូបសំណាកព្រះសិវៈមានកម្ពស់ ១១២ ម៉ែត្រគឺជារូបសំណាកដែលមានទំហំធំនិងខ្ពស់ជាងគេបំផុតទី ៥ នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ដែលបានបើកដំណើរការកាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt_8aR45ouXfABqUoVs_XwxKNV0AqtiBcqzImpMqLbZ0iaXH10yvoxSuTsGZq58JMJ7faE7TfEDBKQZg_ct7HztXwUlHjz1mLq12VjTzqgA-lmLlFlxrcCsRrkbltw3eotDXhZ6vQUacFWyKDyUW8oWiJARN6Wo4eC-bWU3aXKqUvYGNk0wOg1IZvBDi_U/s1200/image_2024-12-03_13-37-32%20(2).png