ការបរិភោគបន្លែបានគ្រប់មុខនឹងផ្តល់ផលល្អសម្រាប់សុខភាព ប៉ុន្តែវិធីបរិភោគបន្លែបានត្រឹមត្រូវពិតជាមានសារៈសំខាន់បំផុត ។ លោកគ្រូពេទ្យដ៏ល្បីម្នាក់ឈ្មោះ Song Yanren មានឯកទេសផ្នែកសម្រកទម្ងន់ និងជានាយក Churi Clinic នៅតៃវ៉ាន់ បាននិយាយក្នុងកម្មវិធីសុខភាពថា ពុំគួរបរិភោគបន្លែស្រុះទឹកក្តៅទេ ពីព្រោះវានឹងបាត់បង់សារធាតុចិញ្ចឹម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimkaQKy8IjL7q8eiARgu71aac0Vgsbxu-aQGrQWBhO_SvkiBmZqF7hyOdOjeXio2zo-y_cdyuwAXIxBvrDI_85qoBaXIcLhh3T1sc93V-7kw-berKibUAdjbntvZ_UbQKfVghrfuWAgHJWveoLpo7NwrsmgjQzR83-5jLVAp7HYQBM_-8MuJ3KvwWF7UUu/s1908/image_2024-11-23_13-10-09.png

លោកគ្រូពេទ្យបញ្ជាក់ថា ៖ «យើងគួរតែបរិភោគបន្លែឱ្យបានច្រើនមុខជារៀងរាល់ថ្ងៃ ហើយយកវាទៅធ្វើអាហារបែបណាក៏បាន ប៉ុន្តែខ្ញុំពុំណែនាំឱ្យអ្នកគ្រប់គ្នាស្រុះបន្លែក្នុងទឹកក្តៅទេ ពីព្រោះសារធាតុរ៉ែជាច្រើនក្នុងបន្លែនឹងរលាយបាត់អស់ពេលវាត្រូវទឹកក្តៅ ។ ដូច្នេះ គួរតែផ្លាស់ប្តូរទម្លាប់មួយនេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR5C0E_yzG8xqkkTzC2W9Dptmf4WxQ0Qbho0cf-qKvhDfStUe7jMVpqCFPIvFOltxoxZKW4KuSxO_dyn-oifzNihsJfU2mQXZ2A5fGk2pgCAVrfJ17mn5DgxpqdD2sRnBoYOSONgUIjsU4dBHg_AoXDurYgfGwruQw7g5NftTWKz0XOXoCLm_kiWnUT9iO/s938/image_2024-11-23_13-10-09%20(2).png

យើងអាចអនុវត្តតាមវិធីមួយដែលល្អជាងការស្រុះបន្លែ គឺយកបន្លែទៅឆាក្នុងខ្ទះជាមួយទឹកធម្មតា ។ បន្ទាប់មក ដួសបន្លែដាក់ចាន និងដាក់ខ្លាញ់ពីលើបន្តិច សម្រាប់កាត់បន្ថយរសជាតិចត់របស់បន្លែមួយចំនួន ។ ការដាក់ខ្លាញ់បន្តិចលើបន្លែនឹងជួយឱ្យវាកាន់តែមានរសជាតិឆ្ងាញ់, គួរឱ្យចង់បរិភោគ និងពណ៌បៃតងស្រស់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJouyVN5IcqQK2LkFZtwjyIZ75BucboJrU3pvZ522PkxVq6awvBHyNXuaHUAfwTRMNORST97TbphAct-Tc0gGYaUWG8HNGbha_AzV-h2WRvvbDVfCDKXIVbJgZWvcrQvcvokpKAAafOpryd7tlVzef8frwNc9mT1KGB1YjJ7qm9L0gzBSri_DLW3iYXbsh/s938/image_2024-11-23_13-10-10%20(2).png

ដោយឡែក អ្នកជំនាញផ្នែកចំណីអាហារម្នាក់ទៀត គឺអ្នកស្រី Lin Yuanzhen និយាយថា មនុស្សភាគច្រើនបរិភោគបន្លែដោយគ្មានខ្លាញ់ ដោយសារចង់ឱ្យល្អសម្រាប់សុខភាព ប៉ុន្តែការពិត ការបន្ថែមខ្លាញ់ក្នុងអាហារខ្លះ ដូចជា ៖ ឆាបន្លា គឺវានឹងល្អសម្រាប់សុខភាពជាង ពីព្រោះបើដាក់ទឹកច្រើនពេក ពេលស្រុះបន្លែ វានឹងបាត់បង់សារធាតុចិញ្ចឹម ។ ការបន្ថែមជាតិខ្លាញ់នឹងធ្វើឱ្យបន្លែទន់ ឬជួយបន្ថែមរសជាតិ ហើយខ្លាញ់នឹងជួយរំលាយ និងស្រូបយកសារធាតុ Carotene ក្នុងបន្លែទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjINdx6rI4RND11fVtkfKHCat6qP890wfDYazpLn1jensU5to0NVudoXN_j6HxWx5VdGbQnpHNsiX_Ikl2iPP-mlVd-rZcBdYh09lmjMOXc-KUaytDar8wgPMBbYHJBabrGT79hWsN5Bt9cwx2FaYNmgKEXhoialQxss2zAP4mP2kJ16CA7EbtDkC4dM94_/s938/image_2024-11-23_13-10-10.png

ក្រៅពីនេះ ការបន្ថែមខ្លាញ់បន្តិចលើបន្លែអាចជួយឱ្យយើងឆ្អែតបានយូរ និងកាត់បន្ថយការឃ្លានចំណីក្រោយបរិភោគអាហាររួច ។ ប៉ុន្តែគួរជ្រើសរើសខ្លាញ់មានគុណភាពល្អ ដែលចម្រាញ់ពីសណ្តែក, ផ្លែប័រ និងផ្លែម្កាក់ ជាដើម ដើម្បីកាត់បន្ថយកម្រិតកូឡេសស្តេរ៉ុលក្នុងឈាម និងបំផ្លាញកាឡូរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBVwHKhM90ZFF6pzeFoaW0DnnN-_rOL9vVXmE17DsiGe7H822SD7NL0Gm91A99OiNpHPiw8GeZ_qphM5RoTbffBz0VrhA7majwC3-FwMK59Lm40ulUpeg43RyoNQwf1A2lB57h7xbWd0DlnmFcxyGjqAHuSxAPIvD3m2jUVWArZY6hme6uosQro6QZB4Uj/s555/image_2024-11-23_13-10-11.png

ក្រៅពីការចៀសវាងបរិភោគបន្លែស្រុះហើយ អ្នកជំនាញចំណីអាហារក៏បានណែនាំឱ្យបន្ថែមគ្រាប់ស្វាយចន្ទី, ល្ងរ, សណ្តែក និងគ្រាប់ធញ្ញជាតិផ្សេងៗទៅក្នុងអាហារផងដែរ បន្ទាប់មក កូរគ្រាប់ធញ្ញជាតិឱ្យចូលគ្នាជាមួយអាហារមុនពេលបរិភោគ ដើម្បីទទួលបានសារធាតុចិញ្ចឹមគ្រប់មុខ ៕