Home ព័ត៌មានអន្តរជាតិ រដ្ឋាភិបាលកូរ៉េខាងត្បូងផ្តល់ប្រាក់ឱ្យកសិករវ័យក្មេងធ្វើដើមទុនប្រកបរបរកសិកម្ម

រដ្ឋាភិបាលកូរ៉េខាងត្បូងផ្តល់ប្រាក់ឱ្យកសិករវ័យក្មេងធ្វើដើមទុនប្រកបរបរកសិកម្ម

73
0

ប្រទេសកូរ៉េខាងត្បូង ៖ កសិកម្មជាមុខរបរយ៉ាងសំខាន់សម្រាប់ពលរដ្ឋរស់នៅប្រទេសនានាលើពិភពលោក ជាពិសេស ពលរដ្ឋតំបន់អាស៊ីបានប្រកបរបរកសិកម្ម តាំងពីឪពុក-ម្តាយ រហូតដល់កូនៗ ។ ប៉ុន្តែដោយសារទិន្នផលកសិកម្មមានតម្លៃថោកបានធ្វើឱ្យយុវជនដែលរៀនសូត្របានខ្ពង់ខ្ពស់ពុំចង់ត្រឡប់ទៅស្រុកកំណើតធ្វើស្រែ ចម្ការ បន្តពីឪពុក-ម្តាយទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHzh5ks7Z2XbDZSyptcEiHr0Tiaqzdl67U_yUItXYVmmWsstush1uas1mg3gp4hyphenhyphenadx18jDC-3d_i3bNE2R6RXy_VUnGJ_rEIj6JcqwfeljBuZXPaRv3ZZTgrTXUUCO_rCIKNqNqTxbyqdU3A-c6dCj3KMxVOfn4bWVXElUE-4cOuVkzIlJ3RbiVQCELND/s512/image_2024-11-23_12-00-52.png

យុវជនទាំងនេះយល់ឃើញថា ការធ្វើស្រែ ចម្ការ គឺនឿយហត់យ៉ាងខ្លាំង ហើយប្រាក់ចំណូលដែលបានពីកសិកម្ម ពុំអាចចាយវាយគ្រប់គ្រាន់ឡើយ ។ ដូច្នេះ ពួកគេក៏សម្រេចចិត្តលក់ដីស្រែជាមរតករបស់ឪពុក-ម្តាយចែកទៅឱ្យក្រុមហ៊ុន ។ ផ្ទុយទៅវិញ យុវជនកូរ៉េខាងត្បូងយល់ឃើញខុសពីនេះ ពួកគេបានសម្រេចចិត្តមករស់នៅស្រុកកំណើត និងចាប់យកមុខរបរកសិកម្ម បើទោះជាបានរៀនសូត្រខ្ពង់ខ្ពស់ក្នុងទីក្រុងក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOmOZ2jlgBafyo680JhZSBB90xoUeQSSZnHQaNybieE0mRoRma0avrZHPUDw0PjBt8XQDJG-tSqjz_lLLFo0uEP8TzXHJMAz2M0ButVwL0M9sVUpaIqLa6j1K2_y3eZEAMKvX1K_Z1gBZL0Qes50d3pOb8L1rNMLDkdUEw_9T9BRG7nKLEwvJeEjkx-h6r/s1280/image_2024-11-23_12-00-50.png

ប៉ុន្តែយុវជនកូរ៉េខាងត្បូងមួយចំនួនខ្វះខាតចំណេះដឹងផ្នែកកសិកម្ម និងគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ធ្វើការងារផ្នែកនេះ ទើបរដ្ឋាភិបាលមានគោលនយោបាយលើកទឹកចិត្ត ដូចជា ៖ ផ្តល់ចំណេះដឹងផ្នែកកសិកម្ម និងផ្តល់ប្រាក់ឱ្យកសិករវ័យក្មេង ដែលបានតាំងចិត្តធ្វើកសិកម្មនៅតំបន់ជនបទ ។ កសិករវ័យក្មេងម្នាក់នឹងទទួលបានប្រាក់ពីរដ្ឋាភិបាល ស្មើជាង៨០០ដុល្លារអាមេរិកក្នុង១ខែ សម្រាប់រយៈពេល៣ឆ្នាំ ហើយនៅចុងឆ្នាំ២០២៤ រដ្ឋាភិបាលបានកំណត់គោលដៅបង្កើនចំនួនពលរដ្ឋទទួលប្រាក់ ចាប់ពី៥,០០០នាក់ ទៅ១៧,៦០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNOYbJ1ywndxjUnfF_CPnAxfPBsDqLCIxQd7xxEX6vWmak8feEXmkOscyPvkWiTIDa6MdvDncq3mqT2DEDwbGc_CJ3LB4tt47HHf5B2zOkETidRIlefMwS3OE0HJ1iWh0aDl4tJQmpIxL1Otb7AyunFfktZEHeLcsFI_hM4GxaHFltLcN7Oudyj5MHxN47/s1620/image_2024-11-23_12-00-49.png

ក្រៅពីនេះ ក្រសួងកសិកម្មកូរ៉េខាងត្បូង ក៏បានកំណត់គោលដៅបង្កើនចំនួនពលរដ្ឋទទួលប្រាក់សម្រាប់ធ្វើដើមទុនប្រកបរបរកសិកម្មផងដែរ រហូតដល់២៣,០០០នាក់ នៅឆ្នាំ២០២៥ ដោយសារមើលឃើញពីការលំបាករបស់កសិករ ដូចជា ៖ ទទួលបានចំណូលតិច និងគ្មានដើមទុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg39udGNCaCKTvbK9bwme2nbB0ycRCPl2vUuQ5ALP5t9GyoxxcwxC7ds85wy4oajrCmznTk83O7lRWGBnxSigS1QAHGl0-q-dxZG2SIuFFEBAe0ktMn8ewAqO_RckB6uBU12KkyELxlgUcp4Czn3gQj2GYADFFXuj8c8WF60vTE2uN-gk5Pa67OPzx2ZQNH/s1024/image_2024-11-23_12-00-47.png
ចំនួនកសិករកូរ៉េខាងត្បូងគ្មានបទពិសោធន៍ផ្នែកកសិកម្មបានកើនឡើងជាបន្តបន្ទាប់ គឺចាប់ពី៤២.៥% នៅឆ្នាំ២០១៨ កើនឡើងដល់៧៨.៣% នៅឆ្នាំ២០២៤ ។ រីឯចំនួនកសិករដែលពុំបានរៀនចប់ផ្នែកកសិកម្មនៅសាកលវិទ្យាល័យ បានកើនឡើងពី៦៥.៦% នៅឆ្នាំ២០២៣ ទៅ៧៩.៩% នៅឆ្នាំ២០២៤ ។ តួលេខនេះបង្ហាញថា យុវជនកូរ៉េខាងត្បូងចាប់អារម្មណ៍នឹងផ្នែកកសិកម្មកាន់តែច្រើន ជាពិសេស នារីៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNIoGpx4IW2SWyuwpPf0gCbdUO8msDtk_3D89FskYjv_I8_B6MtanEmNdG7z72pP7mWeU5mdmqR8P0sqaKWZxH6karhgtnU6MG6K3YSnIhf1JYVdPyfxwvAuTaegKG-TCSeqN-u4VqBEXdgUxFi17zYVupMsiLGZfvzb21Rma3PsM07lp0WGy2Yj43_LJL/s2048/image_2024-11-23_12-00-47%20(2).png

លើសពីនេះ រដ្ឋាភិបាលនឹងមានផ្ទៃដីសម្រាប់ជួលឱ្យកសិករវ័យក្មេងផងដែរក្នុងតម្លៃសមរម្យ ក៏ដូចជាផ្តល់ចំណេះដឹងផ្នែកកសិកម្មពុំគិតថ្លៃសម្រាប់អ្នកចាប់អារម្មណ៍ ដើម្បីដោះស្រាយបញ្ហាខ្វះខាតស្បៀងអាហារនៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃអនាគត ៕