Home ព័ត៌មានអន្តរជាតិ ក្តីបារម្ភពីការបង់ពន្ធរបស់ក្រុមហ៊ុនអាមេរិកលើទំនិញនាំចូលនាអាណត្តិរបស់លោកត្រាំ ខាងមុខ

ក្តីបារម្ភពីការបង់ពន្ធរបស់ក្រុមហ៊ុនអាមេរិកលើទំនិញនាំចូលនាអាណត្តិរបស់លោកត្រាំ ខាងមុខ

62
0

សហរដ្ឋអាមេរិក ៖ នាយកក្រុមហ៊ុននានានៅអាមេរិកបានតាមដានស្ថានការណ៍យ៉ាងដិតដល់ ក្រោយពីលោក Donald Trump ប្រកាសថា នឹងដំឡើងពន្ធលើទំនិញនាំចូល ពេលលោកឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកផ្លូវការ នៅខែមករា ឆ្នាំ២០២៥ ។ នាយកក្រុមហ៊ុនជាច្រើនបារម្ភពីវិធានការដំឡើងពន្ធនេះនឹងប៉ះពាល់អតិផរណាក្នុងប្រទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8smO7V0t1qu6ZrxmUn8-S90UUhfc9oFYJkivI7MWqEwmjI4kDyXPmRElgqUMLAXyfejtIPlaRYk-Hqg4MeconSx-7LpQDkEgx7A_vRtwsMuD7f6o9h3KcL3N83-y9U0tjaQd5RtXU1tcV8P07LIngwNC2WIy0AI8QsW0GreuPCBZO778vDX5ne4o0GSyy/s1800/image_2024-11-21_10-37-03%20(2).png
Walmart ជាក្រុមហ៊ុនលក់ទំនិញដ៏ធំបំផុតរបស់អាមេរិកបានបង្ហាញក្តីបារម្ភ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា តម្លៃទំនិញអាចកើនឡើងខ្ពស់ បើអាមេរិកដំឡើងពន្ធលើទំនិញនាំចូលពីក្រៅប្រទេស ។ វានឹងប៉ះពាល់ដល់អតិថិជនត្រូវចំណាយប្រាក់ច្រើនជាងមុន ក្នុងអំឡុងពេលពួកគេរងផលប៉ះពាល់ពីអតិផរណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWluUxSZrg-DleyYgVK9-Ch8vEDEQdFNzG3KNB45c9vdZb19dNdi-aHt61FTkQ1q3rFwazzWJ-Xel2WAozTKuZNPPGs-3Z0JnMGxkXupJ5g6j_598kkEYuDqCA36FaZWpaURGyyjBcBHkc5XdRef2Ii2bWNeQcsdEUBTFDy1fkkOaiINYTOodAoFtL0UEY/s1200/image_2024-11-21_10-37-01.png

ពេលឃោសនារកសំឡេងឆ្នោត លោក Donald Trump បានសន្យាថា បើឈ្នះឆ្នោតជាប្រធានាធិបតីអាមេរិក លោកនឹងដំឡើងពន្ធទំនិញនាំចូលពីគ្រប់ប្រទេស ស្មើនឹង២០% និងដំឡើងពន្ធទំនិញចិន ស្មើនឹង៦០% ។ លើសពីនេះ លោកនឹងដំឡើងពន្ធរថយន្តផលិតនៅប្រទេសម៉ិកស៊ិក រហូតដល់១០០% ដើម្បីដោះស្រាយបញ្ហាអតុល្យភាពពាណិជ្ជកម្មរបស់អាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-HOLpTH5GbqDIpb2J6cQGzug7ccx0_nyxrXk03ltsUtWr8ETGrlKD9A0XczJMPGgH6K-l80HpFYdSCx3fw3uP2nCvccy35CWzjhFx2IRmJ6rkHtZheckckTTBImtjnjptaxPR5-5jtmG0m2nK_rIpRXNNtfyX5ufiDn6FRNTOBj9qtK_M1rhOn81_XaLU/s1500/image_2024-11-21_10-37-02%20(2).png

ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៤ នាយកក្រុមហ៊ុនជិត២០០ក្រុមហ៊ុនបានពិភាក្សាគ្នាពីវិធានការដំឡើងពន្ធទំនិញនាំចូលរបស់លោក Trump ក្នុងកិច្ចប្រជុំជាមួយវិនិយោគិន ។ អាមេរិកនឹងដំឡើងពន្ធលើទំនិញនាំចូលពីក្រៅប្រទេស ជិត២ដង បើធៀបនឹងមុនពេលបោះឆ្នោត ឆ្នាំ២០២០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1a3uXxnr6fC2ErhUXs_zihkVyTLk6yrN067gA-u4lFbpQRzMUWYGfAMrHFl25cRbsnutgaKjCBINO-rjB7fLFkcZRv451N-VXDDc49XXJP2ASlUXTy0RyLS2ngxFwytDPiiXKCcEFxESWrXpG6f6rw27-vs_DoN1XOgRML3_8AxSrV0dciQplnE2bjdb7/s770/image_2024-11-21_10-37-03.png

ក្រុមហ៊ុន Oxford Economics សន្និដ្ឋានថា ការដំឡើងពន្ធទំនិញចិនក្នុងអត្រា៦០% អាចធ្វើឱ្យអតិផរណារបស់អាមេរិក កើនឡើងដល់០.៧% ។ រីឯការដំឡើងពន្ធទំនិញនាំចូលពីគ្រប់ប្រទេស ចាប់ពី១០% ឡើងទៅ នឹងធ្វើឱ្យអតិផរណាអាមេរិក កើនឡើងដល់០.៣% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBUEgGV7PLxmrvhfjLsNoNlNjPtQbiRihfc1C1y-wXTxMNmDlC4dLQHGZ_kL9-6kGEYzHxRtUaFZVqYwWdb05hBaFghOII3LlO36H8cvmZ6QL40S25Yq1K8mLWN3rsGBqruXmXb8WmOZStYFk8IrdRR1guqJiL-3lANmZAEVgUI-s-f4EOKLlW4pyhYnTY/s1199/image_2024-11-21_10-37-02.png

បើតាមទិន្នន័យរបស់ការិយាល័យជំរឿនអាមេរិកបញ្ជាក់ថា អាមេរិកបាននាំចូលទំនិញពីប្រទេសចិន កើនឡើងស្មើទឹកប្រាក់៥៣៨,៥០០លានដុល្លារអាមេរិក នៅឆ្នាំ២០១៨ ។ រីឯការនាំចូលទំនិញពីចិនក្នុងរយៈពេល១២ខែកន្លងមក (គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤) គឺស្មើនឹង៤៣៣,៣០០លានដុល្លារអាមេរិក ៕