Home ព័ត៌មានអន្តរជាតិ ចិនប្រែក្លាយវាលខ្សាច់ Kubuqi ទៅជាតំបន់សេដ្ឋកិច្ចអេកូឡូស៊ីដ៏ល្បីល្បាញមួយរបស់ពិភពលោក

ចិនប្រែក្លាយវាលខ្សាច់ Kubuqi ទៅជាតំបន់សេដ្ឋកិច្ចអេកូឡូស៊ីដ៏ល្បីល្បាញមួយរបស់ពិភពលោក

91
0

ប្រទេសចិន៖ ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះប្រទេសចិនបានប្រែក្លាយវាលខ្សាច់គូប៊ូឈី ដែលជាវាលខ្សាច់ធំជាងគេទីប្រាំពីរ មានផ្ទៃដី ១៣,៩០០ គីឡូម៉ែត្រក្រឡា ទៅជាតំបន់សេដ្ឋកិច្ចអេកូឡូស៊ីដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWJv4TanghIkIFbp2AaGRJIxh_7R_EBakXiG16Oy5JSE7ceO9h-Fsa5XUCfoGZYhvD-GX2B7zHhlbQ3sQOkjEu20Do8fyaIKF7mAVkCknIjpeRhzIefobwxlWHvivsd3xbXiI4vWAwyywM0mzCZMFWarYSD1E1V10V_t341Q_6XgPkufNh9_N3YvVcoBxO/s900/image_2024-11-21_13-15-05%20(2).png
វាលខ្សាច់ Kubuqi មានសភាពក្តៅខ្លាំង និងរហោឋាន ប៉ុន្តែនៅឆ្នាំ ១៩៦០ រដ្ឋាភិបាលចិនក៏បានចាប់ផ្តើមយុទ្ធនាការដាំដើមឈើពណ៌បៃតងនៅទីនេះ ក្នុងគោលបំណងអភិវឌ្ឍតំបន់នេះទៅជាតំបន់សេដ្ឋកិច្ចអេកូឡូស៊ី បន្ទាប់ពីស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំ ឃើញថាតំបន់នេះអាចអភិវឌ្ឍបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7HJhNNWQqWml2oAS9mHNQKyaMqDcJkPA-08HSAucBzQaN-ZFQkO_XSLlm7WlTgvUe9rkVYIPiPG91sfLdivUVSNJCIRgGbUf8RTCSYjUgYXZpO6gRtWTFkX8BXCpeBA2RbLcKqM0V9qAq0l53wpdfJ4FPQn5wqIXEYFk4RjBi15opj2yo3mYUfECMAH4a/s713/image_2024-11-21_13-15-05%20(3).png

ដោយសារភាពជឿនលឿននៃបច្ចេកវិទ្យា ល្បឿននៃការកែទម្រង់វាលខ្សាច់ Kubuqi គឺកាន់តែលឿន ធ្វើឱ្យវាលខ្សាច់នេះត្រូវបានគ្របដណ្តប់ដោយព្រៃឈើយ៉ាងពេញលេញក្នុងឆ្នាំ ២០០២។ បច្ចុប្បន្នវាលខ្សាច់ Kubuqi គឺបានក្លាយជាតំបន់ផលិតអាហារដ៏សំខាន់មួយរបស់ប្រជាជនចិន។ ទន្ទឹមនឹងនេះចំនួនប្រភេទសត្វនៅទីនេះក៏បានកើនឡើងទ្វេដងផងដែរ។ ជាងនេះទៅទៀត មនុស្សក៏ទាញយកអត្ថប្រយោជន៍ពីលក្ខខណ្ឌពិសេសនៃវាលខ្សាច់ដើម្បីដាំ licorice ធ្វើជាថ្នាំទៀតផង។ ផ្ទៃដីដាំដុះ licorice បានកើនឡើងដល់ ២.២ លានហិចតា បង្កើតបានជាតំបន់ដាំដុះគ្មានការបំពុល និងគ្មានសំណល់ថ្នាំសម្លាប់សត្វល្អិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWhVOoXwCnHWoH7N6psjKolD7rswKV7-mN8v9QOKEaqJXOL1TtvbyEmAVQ9HJtY-XM2BWkTBvDYG4GM87xxWk1MR2cNWhZhq0ifufYPS7I_Ow-GGJiYA82XvUcQcaUg-Id7vER9Gpe8q78gvZaZs0OjViuJuZZVXa3YT4-XclL-oUMrtDvUp8f1tOZJMDD/s800/image_2024-11-21_13-15-05%20(4).png
វាលខ្សាច់នៅទីនេះបានក្លាយជាសួនបៃតងដែលផ្ទុកទឹករហូតដល់ជាង ២៤ ពាន់លានម៉ែត្រគូប ហើយរុក្ខជាតិដែលដាំដុះអាចបញ្ចេញអុកស៊ីហ្សែនជាង ១៨.៣ លានតោន។ បន្ទាប់ពីចិនប្រែក្លាយវាលខ្សាច់ទៅជាតំបន់អេកូឡូស៊ី សេដ្ឋកិច្ចចិនកាន់តែរីកចម្រើនទៅៗ។ ក្នុងឆ្នាំ ២០១៤ វាលខ្សាច់ Kubuqi ត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិថាជាតំបន់សេដ្ឋកិច្ចអេកូឡូស៊ីគំរូដំបូងគេក្នុងពិភពលោក។ ការទទួលស្គាល់នេះគឺសុទ្ធតែជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងកែលម្អវាលខ្សាច់អស់ជាច្រើនឆ្នាំដោយរដ្ឋាភិបាលចិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM5sCMx8BB1lcEySzAFozyVkOzeC1Vxfu-0gR_uxlQQ0AvFw-BDqZENTIl-3Y8VIlGiHgurFkWdHwa_1Ta2Vgam0iXC-87IRjAPeZaWAlOh6HEuAC34hyphenhyphenYqsfuh_BKAuHNkYFmnU7sLDFIM6NX3DsiD1DGts_mAp23sbKTZrwAISuwMvdg7EcLYjzjqx9v/s800/image_2024-11-21_13-15-05%20(5).png

បច្ចុប្បន្នប្រទេសចិននៅតែបន្តអភិវឌ្ឍតំបន់នេះ ដោយផ្តោតលើការស្រាវជ្រាវលើថាមពលពន្លឺព្រះអាទិត្យនៅវាលខ្សាច់ Kubuqi ឃើញថាមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យបានក្លាយជាការពេញនិយមនៅក្នុង Kubuqi ប្រភពថាមពលនេះត្រូវបានណែនាំសម្រាប់កំដៅ ការផ្គត់ផ្គង់ទឹកក្តៅ ការគ្រប់គ្រងសីតុណ្ហភាពនៅក្នុងផ្ទះកញ្ចក់ និងការក្រៀវដីដើម្បីការការពារជំងឺ។ ដូច្នេះហើយ គម្រោងថាមពលពន្លឺព្រះអាទិត្យនៅ Kubuqi បានអភិវឌ្ឍយ៉ាងសម្បូរបែប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2-xTvyCRJeSZKNVjqxiJ2aRt4vZxEgjzhRt6CTVrsz6NV9YdXEW9QLJa4zQy64Sa6lqSDTqKnZqTW5a_aWJdMvK96vJqNDiSQl9earnSvhSYoL4BFaO8jo-kiY-0dV9GQDAcfPzIlVmdmSkNYOSLwUjnAsj9nSR1-6vFDz4vIdclnwsSoMOZOXaNKVuqz/s900/image_2024-11-21_13-15-05.png
សរុបមក វាលខ្សាច់ Kubuqi គឺមានការអភិវឌ្ឍខ្លាំងមិនគួរឱ្យជឿ ដោយសព្វថ្ងៃបទពិសោធន៍នៃការកែឆ្នៃវាលខ្សាច់ Kubuqi មិនត្រឹមតែត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្សព្វផ្សាយទៅក្រៅប្រទេសផងដែរ ដូចជាប្រទេសអេត្យូពី កេនយ៉ា ហ្គាណា ប៉ាគីស្ថាន និងកាហ្សាក់ស្ថាន…៕