Home ព័ត៌មានអន្តរជាតិ ចំណេះដឹងសុខភាព! ថ្នាំបុរាណដ៏ល្បីល្បាញរបស់ចិន ដែលព្យាបាលជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ត្រូវបានគេរកឃើញថា ពុំទាន់មានប្រសិទ្ធិភាពដូចការផ្សព្វផ្សាយឡើយ

ចំណេះដឹងសុខភាព! ថ្នាំបុរាណដ៏ល្បីល្បាញរបស់ចិន ដែលព្យាបាលជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ត្រូវបានគេរកឃើញថា ពុំទាន់មានប្រសិទ្ធិភាពដូចការផ្សព្វផ្សាយឡើយ

83
0

ប្រទេសចិន៖ ថ្នាំបុរាណដ៏ល្បីល្បាញមួយរបស់ចិន ដែលបានផលិតឡើងនៅឆ្នាំ ១៩៨០ សម្រាប់ការព្យាបាលជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ត្រូវបានអ្នកស្រាវជ្រាវពិសោធន៍ឃើញថា គ្មានប្រសិទ្ធភាពនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ South China Morning Post។
ឱសថបូព៌ាដែលមានឈ្មោះថា Zhongfeng Xingnao គឺល្បីល្បាញខ្លាំងណាស់ តាំងពីជំនាន់មុនរហូតមកដល់ពេលនេះ ត្រូវបានមនុស្សជាច្រើនប្រើប្រាស់វាដើម្បីកាត់បន្ថយអការៈជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAsFwxRuUs4A1KKcth_Ds305ft2XGl4zEE-hDRxrFBaL6W3-DrbajzP-7VFhG0aVob185jEwyRGG94ql_ziAP8eRU4QcjbqWCE1sxu6mFI6SRNnyR8bgyclAkYC6DPKJpuYyT3Rb_iEXb7XpprttbjqP49UWfuWwNBBPY55YSULTKBXSyPlrvHa7UJrjpd/s768/image_2024-11-21_10-32-41%20(2).png
ទោះជាយ៉ាងណាលោកវេជ្ជបណ្ឌិត Guo Jianwen នៅមន្ទីរពេទ្យឱសថបុរាណ Guangdong បានដឹកនាំការសិក្សានេះ រួមជាមួយលោកស្រី Song Lili និងសហការី Craig Anderson នៅវិទ្យាស្ថានវិទ្យាសាស្ត្រ បច្ចេកវិទ្យា Brain Simulation Intelligence នៅសាកលវិទ្យាល័យ Fudan ក្នុងទីក្រុងសៀងហៃ បានរកឃើញថា ឱសថឈ្មោះ Zhongfeng Xingnao មិនមានប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនោះទេ។ ការប្រើប្រាស់ថ្នាំនេះច្រើនដងអាចបណ្តាលឱ្យហូរឈាមក្នុងខួរក្បាល ដែលអាចនាំឱ្យស្លាប់បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWkdqEC_Xa0loWCC54kWv7xQbcL53QV5apGIdUFW3xOdE6U7GwnglXNba6QAEDseX4YxkuElJaEAz7Ds_8k9ZYbsjybCRwcE-B_MWw6JUVq6a_r0M98_vjuH9iX6CLkfoyX58nz-7Soj_ubFf7GQWR4zTAzzovSb5YY9ZxhvZ16c3KEGmstCD4IHN4V7h1/s1020/image_2024-11-21_10-32-41.png

Zhongfeng Xingnao គឺជាថ្នាំទឹករាវ វេចខ្ចប់ក្នុងដប ១០០ml និងផ្សំពីឱសថបូព៌ាជាច្រើន។ វេជ្ជបណ្ឌិត Chen Shaohong នៅមន្ទីរពេទ្យឱសថបុរាណខេត្ត Sichuan បានផលិតថ្នាំនេះនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០។ រហូតមកដល់ពេលនេះថ្នាំ Zhongfeng Xingnao នៅតែមានប្រជាប្រិយភាពខ្លាំងនៅទូទាំងប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ មន្ទីរពេទ្យឱសថបុរាណ Sichuan ដែលជាអ្នកផលិតថ្នាំ Zhongfeng Xingnao បច្ចុប្បន្ននៅមិនទាន់បានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQdk7JDmoxdF-kDyrIliBm-cXvDiDOyZzaoKwO4on5-s1EgJjGZ5a2FrMXFrTYmCOB6BiX6T6mBjaFbrDHcrpUp6MjdAJWBOXKBeHF5jV-4U9Ii36zyomtMzuZEx3Wm2GrL7tLCexHKiKcpb8Z-XOvFya56N6rDX8SIEc3KEKv8iw1030ByUzut6ivVolv/s2151/image_2024-11-21_10-33-51.png

គួរបញ្ជាក់ដែរថា ការចុះផ្សាយនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងសហគមន៍ស្រាវជ្រាវវេជ្ជសាស្ត្រចិន ព្រោះនេះជាលើកទីមួយហើយដែលទស្សនាវដ្តីវេជ្ជសាស្ត្រអាយុ ២០០ ឆ្នាំឈ្មោះ Lancet ក៏បានបោះពុម្ពផ្សាយការស្រាវជ្រាវលើឱសថបូព៌ា ហើយលទ្ធផលពិតជាខកចិត្តណាស់៕