នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភា បានបើកសម័យប្រជុំពេញអង្គរដ្ឋសភា ដឹកនាំដោយសម្ដេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួនពីររូប តាមសំណើរបស់រាជរដ្ឋាភិបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcmdDtO4ShoyJAu9sxmM7TPvCwIm8GitrmFx2YrWgkxjd-cHJBYfCF3ofXr1UkEWg7u4pEES8_OwVs_7mJWQTP7MAsju10c_9xr4oN7rGQkALjwE6PFQ010_lIAmzWTd0KP4zDWPZRL1b4SPagnFY4cUkFeabeoPbhY628fG-gE-qrtkylfn-I02dLvg2p/s2048/466680234_1112385040252888_3633808071600909220_n.jpg

រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់លោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ជំនួសលោក សុខ ចិន្តាសោភា ដោយសំឡេងគាំទ្រ ១១២សំឡេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglSejCZ4pbAiJtzTH031zCDabCfbv1ZGs7GH0IL0Hms8p8cnCONB23taLzo0nPsryadEuhZutFm1qy5gztRDvfZg0Rp8MNrtr-g8wMmP3Dwh_fDSy4NX4gfBSgtU5Il7j_tfvYBDYpzlRbSrgBnC0OIsZLaOBHF30Ln3iGXKHpGzt8Gfv7DWEcdcG9_Rps/s2048/467508062_1112385190252873_7147787047143147294_n.jpg

ឯកឧត្តម ប្រាក់ សុខុន ជាប្រមុខការទូតកម្ពុជា ដែលមានបទពិសោធន៍ច្រើន ដោយធ្លាប់បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសតាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ មុននឹងត្រូវបានតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8N9LfMG3hCjGZlOzRESwefPyTgJ2p_xpiCKeKqVWtXRioDUAaGaT56VZo8HBiAqT_KBlIjp4IYHzNjsSs4LpX59LgmfKEvwb6ZISXIw8rUPlPK7i-lkaKBvz3l3dh2xHX_CTELfETsVycnS11Jhm3IHOxp1i5IdhBnOJgYxn4iFwTiGoOGwcHrEr_0MzE/s990/image_2024-11-19_14-17-22.png

ដោយឡែកសម្រាប់ ឯកឧត្តម សុខ ចិន្ដាសោភា នៅតែរក្សាតំណែងជាឧបនាយករដ្ឋមន្ត្រី ក្រោយពីកាន់តំណែងជារដ្ឋមន្ត្រីការបរទេសបានត្រឹមតែរយៈពេល១ឆ្នាំ៣ខែ នៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFCAok9rXgSw5uFD1te8cpXk1awmwLFqpHaaPrSqA-e1LptV_gJfb1M2njkgQNALs78Ho7Br19CKgn8ZdcUFpV6ILW2EQcPzmPaeBhIoWen3Bq3oN4jVzFM4-LZ7XnkBSsJPNQd12ocORUJ3_r_6OCImgdPnXvQ7QOIgridnz99_g7iV6UVCXtBaLl9bKq/s1388/image_2024-11-19_14-17-23.png