ថ្មីៗនេះហ្វេនម្នាក់ដែលចូលរួមពិធីមង្គលការពិធីការិនី សុភ័ក្រ កុសុម៉ា ដោយគ្មានការអញ្ជើញធ្វើឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងបន្ទាប់ពីមិត្តភក្តិរបស់នាងបានចេញវីដេអូបកស្រាយមក។ ហ្វេនម្នាក់នោះទទួលបានទាំងការសើចចំអកនិងការអាណិតពីអ្នកលេងបណ្តាញសង្គមរហូតទាញទៅជារឿងថារើសអើងចំពោះយុវជននោះ។ ឃើញមានការវែកញែកពេញបណ្តាញសង្គមជាម្ចាស់កម្មវិធីផ្ទាល់ សុភ័ក្រ កុសុម៉ា បានបញ្ជាក់ថាពុំមានការរើសអើងនោះទេគឺចេតនាចង់ឱ្យកែប្រែឥរិយាបថ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQsIEWXPvChot6EfvxjfWO3Eljj6dtA5UaaOaQf4wbd4MRQKn-xRa6dduuuOiKiNqbI-IXCmzupoy3E99z4xeCtT94V4Ty5qhQ-O2N-Um_aCbY4sPLmXpM5CadMuqbMAzP1EM1gENvV5RMQiA72MklNxrAJ6M2AUpiDnfwAMCv3b1Zc4_mQGbHGmMFkS4S/s2048/image_2024-11-05_13-29-16.png

នៅល្ងាចថ្ងៃទី១៣ វិច្ឆិកា សុភ័ក្រ កុសុម៉ា បានបង្ហោះថា «នាងខ្ញុំបានឃើញបងប្អូនមួយចំនួនប្រតិកម្មរឿងភ្ញៀវដែរយើងខ្ញុំមិនបានអញ្ជើញគាត់ចូលរួមមង្គលការនាងខ្ញុំ តាមពិតទៅមានប្អូនៗ និងហ្វេនជាច្រើនដែលគាត់អញ្ជើញចូលរួមដោយមិនមានការអញ្ជើញដូចគ្នាហើយប្អូនៗហ្វេនខ្លះទៀតគាត់បានមកនិយាយជាមួយខ្ញុំផ្ទាល់ ថាគាត់ពិតជាស្រលាញ់ហើយគាត់ចង់ចូលរួមខ្លាំង។ បកមកវិញ គឺខ្ញុំពិតជាសប្បាយចិត្តណាស់ដែលពួកគាត់ផ្តល់កិត្តិយសមកចូលរួមកម្មវិធីខ្ញុំដោយប្អូនៗហ្វេនៗពិតជាស្រលាញ់ចេញពីចិត្តដោយមិនបានបង្កបញ្ហាអ្វីផ្សេងឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLhAOpKvdgFbEeOvNSIbcWEdDM4bLbbf5mP-O_oCWA2EcQa6qQFDw0QLYKVuRMdWBBYnNlXiOxKSjUQzB7HgB-GnpdZKjJ6SCPll65JbTIL4_oNGgb2CYFqrzc4G0rytjs-CKb6GuJt6GSor3YabGNKA_v8NIB8OF7jSWlGL41_ps-CfExuLWPHI0Tstgt/s2048/image_2024-11-05_13-29-19.png

តារាចម្រៀងនិងជាពិធីការិនីរូបនេះបន្តទៀតថា «ប៉ុន្តែអ្វីដែលមិត្តខ្ញុំលើកឡើងជាវីដេអូមកនេះ មិនមែនជាការរើសអើងទេ ក្នុងចេតនាល្អមួយ ដែលចង់ឱ្យប្អូនប្រុសកែប្រែឥរិយាបថ និងការគោរពលើឯកជនភាព របស់ភ្ញៀវដែលចូលរួមក៏ដូចជាឯកជនភាពម្ចាស់កម្មវិធីផងដែរ។ ជាសំណូមពរក្នុងនាមជាម្ចាស់កម្មវិធី សូមពុកម៉ែបងប្អូន បញ្ចប់នូវការភាន់ច្រលំមួយនេះ បញ្ចប់នូវមតិនានា ដែលធ្វើអោយប៉ះពាល់ដល់ប្អូនប្រុសម្នាក់នោះផង និងមិត្តរបស់ខ្ញុំផងដែរ។ អរគុណបងប្អូនទាំងអស់គ្នា ដែលគោរពស្រលាញ់ Lama»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-EcOjfj8Oixtmq4ivwlEE9_h7y9ls6Iygz5Lz8HuihxXalLw43GxYWt58_GLLj7URAWYxT1eGXehKiPFQ0J-9JLNCq6KHb8bXUG7959BQ1o-Z8IbsXpeKaLaXsoVqlHkvzo5MCjiG6X9k0EBHcSMQKuZG0FGnIdZe4zMGSUrryK25OrzrZgk8WebexDt2/s1280/photo_2024-11-12_10-11-01.jpg

គួរបញ្ជាក់ថា រឿងហេតុបានចាប់ផ្តើមសាយភាយនៅលើបណ្តាញសង្គមបន្ទាប់ពីមិត្តភក្តិ សុភ័ក្រ កុសុម៉ា មានគណនីបណ្តាញសង្គម Peseth Heng បានចេញវីដេអូប្រតិកម្មចំពោះហ្វេនម្នាក់ដែលចូលរួមដោយគ្មានការអញ្ជើញ។ ហ្វេននោះបានថតរូបជុំគ្នាជាមួយមិត្តភក្តិជិតស្និទ្ធដទៃទៀតប៉ុន្តែមិនមានអ្នកស្គាល់ថានោះទេ ហើយពួកគេក៏ចង់បានរូបថតបែបមិត្តភក្តិស្និទ្ធស្នាលលក្ខណៈឯកជនផងដែរដែលការធ្វើបែបនេះពុំត្រឹមត្រូវនោះទេ៕