នាដការី សុគា គីមលាង បានបង្ហាញខ្លួនលើកដំបូងក្នុងវីដេអូចម្រៀងតារារ៉េបល្បីឈ្មោះ វណ្ណដា វិលទៅសម័យកាលឆ្នាំ២០០០ (Y2K) បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ដើម្បីការងារមួយនេះចេញមកដូចកាលពីជំនាន់មុនពិតៗ សុគា គីមលាង បានលះបង់ចិញ្ចើមនិងសក់របស់ខ្លួនទោះបីជានាងស្រលាញ់យ៉ាងណាក្តី។
MV អាមុំបងអើយ ពីតារាចម្រៀង វណ្ណដា បានទម្លាក់កាលពីយប់ថ្ងៃទី១២ វិច្ឆិកា មានការសម្តែងដោយ សុគា គីមលាង ហៅកូនអាន តារាចម្រៀងរ៉េប GMENGz បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនខណៈទិដ្ឋភាពវីដេអូចម្រៀងនេះគឺវិលទៅឆ្នាំ២០០៦។
ដើម្បីឱ្យការងារនេះចេញមកដូចជាសម័យមុនពិតៗ តាមការបញ្ជាក់របស់ក្រុមការងារផាត់មុខឱ្យតួស្រីបានបញ្ជាក់ថា សុគា គីមលាង បានលះបង់ចិញ្ចើមរបស់ខ្លួនត្រូវកោរឱ្យនៅទម្រង់តូច ចំណែកឯសក់វិញ កូនអាន ត្រូវកាត់រះៗ ។ ជាង Makeup បានបញ្ជាល់ថា ទាំងចិញ្ចើមនិងសក់ គឺកូនអានស្រលាញ់វាខ្លាំងណាស់ប៉ុន្តែត្រូវតែលះបង់ដើម្បីឱ្យការងារនេះចេញមកល្អដូចពិតៗ។
នៅក្នុងវីដេអូដែលបង្ហាញពីឈុតក្រៅឆាកដែលថតនៅផ្សារតាខ្មៅចាស់ការថត MV នេះគឺតាំងពីយប់រហូតដល់មេឃភ្លឺតែម្តងហើយក៏មានការសរសើរទៅកាន់ វណ្ណដា ដែរថាទោះបីនឿយហត់ក្នុងការថតចម្រៀងនេះយ៉ាងណាគឺនៅឆ្លៀតមកនិយាយលេងជាមួយក្រុមការងារនិងចំណាយពេលខ្លះទៅកាន់ហ្វេនៗដែលតស៊ូមកឈរមើលការថត MV អាមុំបងអើយ ។
គួរបញ្ជាក់ថា រសជាតិថ្មីពី វណ្ណដា គឺបានបញ្ជូលជាមួយបទមរតកដើមមានចំណងជើងថ«សម័យមីនី» និងបានបង្ហាញពីការជិះស៊ីក្លូ មុខរបរជាច្រើនទៀតក្នុងផ្សារដូចជា លក់សាច់កាប់ គុយទាវ លក់ខ្ចៅ រែកនំបញ្ចុកលក់ បង្ហាញពីសម័យកាលមានភាពនិយមលក់ជួលឌីស CD DVD និងបង្ហាញរូបអធិរាជសំឡេងមាសលោក ស៊ីន ស៊ីសាមុត។ បទថ្មីនេះប្រើពេលមិនដល់២០ម៉ោងផងបានជាប់លេខ១នៅលើតារាងយូធូបនិងជាង៦០០k និងមានការស្តាប់ជាង១.៤លានដងនៅលើហ្វេកប៊ុក៕










