ជាគោលជំហរក្នុងគ្រួសារតារាចម្រៀង លីម តិចម៉េង បាននិយាយថារូបលោកគ្មានលុយសម្រាប់ចាយវាយហ៊ឺហា អួតសម្ភារៈនិយម ទិញនាឡិកាពេជ្រនោះទេប៉ុន្តែមានលុយសម្រាប់មើលជំងឺម្តាយ ប្អូន និងការសិក្សាជាដើម។ ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ ថាមុននឹងចំណាយលុយធំៗទៅលើរឿងអ្វីលោកត្រូវគិតឱ្យបានវែងឆ្ងាយមិនអាចធ្វេសប្រហែលបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZTXjej-FmM3mdkTgOpL4g-AturuKcmfcy4ci9wUkdytzjZ9w5n_3eIFvWg5961GmJsqpTkREQ8g54TlNc56vW7hS_1Wg6G0y0GvuhZcdf086Q9HFemvDRF5pV03j8h-_SLMiPBGDPLWbkxZRYEP5-lxR8U8ytqDf-1NJXiiqper1oqjdKLbMqFuHps-uj/s2048/image_2024-09-13_09-16-28.png

តាមរយៈវីដេអូ live របស់ តិចម៉េង ដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គមទិកតុក តារាចម្រៀងរូបនេះបាននិយាយថា ជាង២ឆ្នាំមកនេះលោកមិនដែលដើរហ៊ឺហានោះទេ សូម្បីតែគ្នាឯងក៏ដោយ លោកគ្មានលុយដូរឡានថ្មី គ្មានលុយទិញនាឡិកាពេជ្រពាក់ គ្មានលុយដូរទូរស័ព្ទទំនើបតាមស៊េរី ទិញផ្ទះលំហែតាមឆ្នេរ ប៉ុន្តែបើសួរថាមានលុយមើលជំងឺ ម្តាយ ប្អូន លុយឱ្យប្អូនរៀនគឺមានបើអត់មានលោកខ្ចីធនាគារដើម្បីឱ្យមានទាំងអស់នេះ នេះជាធាតុពិតរបស់លោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaPJptX0MBEj-uWc5zrPA7UIL2lAS6xIjccAErfeCOd0GlhyFd7-TGAfu8T6CiXSNszUVDZZloPpi6lkin89Gl_vQslkb2e1KuJ-VW35oT593ysodLNkjf3_wX9HSV4EkQ4_bFUEVTLBUc6XtiiHSAlp8kvdDyhTHwts_zq4hzEy7VqZKY1qXf13vXsZW6/s1730/image_2024-09-13_09-16-31.png

លីម តិចម៉េង ថាការនិយាយនេះមិនមែនជាការអួតឬបង្ហាញពីភាពកតញ្ញូដើម្បីទាក់ទាញចំណាប់អារម្មណ៍នោះទេ ហើយអ្វីដែលលោកនិយាយគួរតែគិតពិចារណាឬអត់។ ម្ចាស់បទ «ពេលណាអូនបែកគ្នាជាមួយអ្នកថ្មី» ថាលោកជាបង្គោលក្នុងគ្រួសារមិនអាចធ្វេសប្រហែលបាននោះទេក្នុងការចំណាយធំៗ ដូច្នេះត្រូវគិតគូរឱ្យបានវែងឆ្ងាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjCjNMneGMqigJlDvZ-WtshU94i67_TKpXZ6uDVWJdYfx1xtefZlnxIjhFspvsxth6Cb0Uu8E5Dg0mZ3dPJBga783WoDY7HIxwu45s0X0V749nrXiD_KSn9f3WewVlx__Kr9gfRoaWR5Ye3eERHAJPl3iIVKyo5qZRRUyLnr_XC8jzmm9RzUPNb52gMeRE/s2048/image_2024-08-07_09-30-05.png

អស់រយៈពេល២ឆ្នាំហើយដែល លីម តិចម៉េង បានក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី៤ ប៉ុន្តែប្រជាប្រិយការគាំទ្ររបស់ទស្សនិកជននៅតែមានចំពោះម្ចាស់ពានរូបនេះ។ ជាក់ស្តែង ក្នុងពេលបង្ហាញវត្តមានជាភ្ញៀវកិត្តិយសជាមួយម្ចាស់ពាន៣រូបផ្សេង លីម តិចម៉េង ទទួលបានកាដូយ៉ាងច្រើនពីអ្នកគាំទ្រ។ រដូវកាលការប្រកួតរបស់ លីម តិចម៉េង គឺជារដូវកាលល្បីល្បាញមានអ្នកទស្សនាច្រើនបំផុតមិនធ្លាប់មានក្នុងការប្រកួតកម្មវិធីនេះដល់ទៅជាង៥០០K៕