សង្កា្រន្តស្គាល់ស្នេហ៍ របស់តារាចម្រៀង ម៉ាន់ វណ្ណដា បានផ្ទុះភាពល្បីល្បាញយ៉ាងខ្លាំងទាំងតារាក្នុងបញ្ជីAនិងអ្នកមានឥទ្ធិពលជាច្រើនរូបចូលរួមលេងបទរបស់ខ្លួន តែអ្វីដែលធ្វើឱ្យលោករំភើបចិត្តរហូតបង្ហោះនៅលើបណ្តាញសង្គមគឺតារាចម្រៀងជើងចាស់ដ៏ល្បីល្បាញលោក ណូយ វ៉ាន់ណេត បកស្រាយបទនេះ។ អ្វីដែលកាន់តែធ្វើឱ្យហ្វេនៗរំជួលចិត្តភាពសហការរបស់អ្នកទាំងពីរទំនងជាអាចកើតមានឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihekbj8UG17req1uwTjKf91NXRZ5Stpnx-h1gDRdUvP32vE2IEeWP-W8dKAUqbv-kwL0ATRbnK73pKenczc9yswoV_xBsSVkipRqJtv1UtUq_6WxAbdNJcraIjTbkjujMgWI_YV87RETw_0VDPNiyK5szVzBQSjcLD2h5J3uTZI4u7XwfR3EEOcN8SqG_u/s1440/image_2024-11-11_13-44-02.png

ភាពល្បីល្បាញបទ សង្ក្រាន្តស្គាល់ស្នេហ៍ របស់ វណ្ណដា នៅលើបណ្តាញសង្គមទិកតុកនៅតែបន្តកើតមានឡើងអស់រយៈពេលជាច្រើនខែមកហើយអូសមិនទាន់ផុតនៅតែជាទីពេញនិយម។ បទមួយនេះក៏បានជំរុញចិត្តឱ្យតារាល្បីៗជាច្រើននៅប្រទេសថៃដូចជា Mai Davikah , Mint Chalida ,Faye Malison ,Pinky Savika, Miss Universe Vietnam 2023 និងតារាប្រុសស្រីជាច្រើនរូបទៀតកម្សាន្តសប្បាយជាមួយបទភ្លេងនិងចម្រៀងដ៏ទាក់ទាញនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd7hhFqEub6SK9isxEKG8rzg4DH8wDkRfNZIAoe0XVxZGO2vf_HrGZOPv2rSwSJhyphenhyphenzVDh6a2OsKAe38d8ACFiAD4pX2EqQJEecyYlTqvQ8QCEsarFWc27fsu2o0vRa9gG2Rb6lQM2QNc0G7ySL_pU0YZIsn1ajAMBM2COrHg16Eo8BsVq1EcKPQPt9YkFP/s960/image_2024-11-11_13-44-04.png

ដ្បិតតែមានការគាំទ្រច្រើនពីតារាទាំងក្នុងស្រុកនិងក្រៅស្រុកប៉ុន្តែអ្វីដែលធ្វើឱ្យ វណ្ណដា រំភើបចិត្តផុសឡើងនៅលើបណ្តាញសង្គមគឺបន្ទាប់ពីតារាចម្រៀងជើងចាស់ ណូយ វ៉ាន់ណេត បកស្រាយបទ សង្ក្រាន្តស្គាល់ស្នេហ៍ របស់ខ្លួន។ តាមរយៈវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គម នាយព្រែក គេបានឃើញតារាចម្រៀងលោក ណូយ វ៉ាន់ណេត លេបខាយពាក្យសម្តីតាមរយៈការច្រៀងបទ «សង្ក្រាន្តស្គាល់ស្នេហ៍» របស់ វណ្ណដា ទៅកាន់អ្នកស្រី នួន សារី ហៅយាយយ៉យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioUPDeTyUyjdnGEfPBbZaS-oRCmNic47DTYMu1xAlqLGtuTp7cF4USHKa099-xrW5iHU5kbqGa0lK4Ci-JRvJDXj1e2wvmcjTgO49RsFxtQVQsKQMa8vO2-ciRsZ3y3NJSuDgzvytw2E71TF_TMh_TmuesCzNNNIekqxoZvPLn5s0P1bvGj3vrqdIv20Q-/s2048/image_2024-11-11_13-44-03.png

វីដេអូការសម្តែងនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាកទស្សនិកជនមានការទស្សនារាប់លានដងនិងមានការចែករំលែករាប់ម៉ឺននាក់។ មិនត្រឹមតែមហាជនទេមានការចាប់អារម្មណ៍ សូម្បីតែ វណ្ណដា ក្រោយពីឃើញរៀមច្បងក្នុងវិស័យសិល្បៈច្រៀងបទចម្រៀងរបស់ខ្លួនរំភើបចិត្តឡើងមកហើយសុបិនរបស់លោកគឺចង់មានការសហការជាមួយតារាចម្រៀង ណូយ វ៉ាន់ណេត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv4TdV1_yWvk6LxD9EfYQBFS5XIYRsDfJL9wIjsbmB9pVRqhneLaGbndqE8_ozSl3AEfVQQHedC-AuuDeJOi0bAGYcwGMdTbRSyYxZeImgYsaathDniRuzgvGD4pSOf_sueGr84dcGwjP_yU3qQJofds69f3UJAmZH4mBXODgNFn-zFK3IoAPQGJdmtNQh/s1363/image_2024-11-11_13-44-05.png

វណ្ណដា បានចែករំលែកការច្រៀងនិងសម្តែងរបស់លោក ណូយ វ៉ាន់ណេត និងបានដាក់ខ្លឹមសារថា « What if VannDa x ពូ vannet My dream collab» ។ វណ្ណដា ក៏បាន Mention ផលិតកម្មបារមីលើការស៊ែររបស់លោកផងដែរ។ ឃើញមានដំរួយបែបនេះអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងនិងបានលើកឡើងថាការសហការនេះនឹងមានភាគរយខ្ពស់ទស្សនិកជននឹងបានឃើញក្នុងពេលខាងមុខនេះមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwMbWv192DBM5chuUb6o5FLR_v0Zx0697F0h55lMyy_SmVEoVn5PtwXTP6xGZQDR_GquVJZZaWtkLPvIXCOnCdyyMenyUaXGcAyfU9NV9uwmfYbXtd2UKnSznqrxPaS5TIwJY2OuqVvBvqoHtTydfVqVvq1d6m-Q22CwuP6WNY2WdY6crKSLCpbu12rI0s/s2048/image_2024-11-11_13-44-09.png

តាមរយៈការសហការកន្លងមក វណ្ណដា មានការសហការជាមួយអ្នកចម្រៀងក្នុងវិស័យរ៉េបជាច្រើនរូប ខណៈការសហការ២ជំនាន់ដែលទទួលបានល្បីល្បាញខ្លាំងគឺជាមួយលោកគ្រូ គង់ ណៃ ទៅលើបទ Time To Rise ដែលសាងភាពល្បីល្បាញទូទាំងពិភពលោក៕