កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៥ បានរកឃើញម្ចាស់ពានហើយបានទៅលើបេក្ខជន គី សាវីន ដោយបានយកឈ្នះទៅលើបេក្ខនារី អ៊ុ សិរីគុត្តា និង បេក្ខជន សន ម៉េងលាង។ ជោគជ័យរបស់កំលោះសង្ហា គី សាវីន ទទួលបានការអបអរសាទរជាច្រើន ប៉ុន្តែក៏មានមតិជាច្រើនដូចគ្នាហាក់មិនពេញចិត្តចំពោះលទ្ធផលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguECzCt89rLMdPS91UppLD4VM-mpQkIDLEPJ_ucnNrVC3Pu6lkAzodHfmwmxVD6t7xr2NBf7-mefH8TVbVjNN3RR-yoAAXv_AV4j44h8fxHOJT_nK3at0al1vZ64sEU57clP2d2X7SOQMD08f03_2J8J9BvNwRIVxAhY6RblBTQfyYn9ivor0CYXU0ycx6/s1526/image_2024-11-11_09-12-08.png

បន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើនសប្តាហ៍និងច្រើនវិញ្ញាសាផ្សេងៗខុសពីគ្នាក្នុងកម្មវិធីប្រកួតប្រជែង Cambodian Idol រដូវកាលទី៥ កាលពីរាត្រីផ្តាច់ព្រ័ត្រថ្ងៃទី១០ ខែវិចិ្ឆកា ក៏បានរកឃើញម្ចាស់ពានថ្មីក្រោមក្រសែភ្នែកទស្សនិកជនទស្សនាជាច្រើនម៉ឺននាក់។ នៅរាត្រីផ្តាច់ព្រ័ត្រគឺមានបេក្ខជន TOP 3 អ៊ុ សិរីគុត្តា គី សាវីន និង សន ម៉េងលាង ដោយជ័យជម្នះបានទៅលើ គី សាវីន ជាមួយនឹងទឹកប្រាក់ ១៥០ ០០០ ០០០ រៀល និងក្លាយជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មរស្មីហង្សមាស។ ម្ចាស់ពានរដូវកាលទី៥ គឺមានវ័យ២៣ឆ្នាំនិងជាអ្នកខេត្តបាត់ដំបង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhabNl6FSWcTkANO5qBhUR-q8dJDHBO7NHEaqoOqy80QU4rZvVWsBlOQGoTH1XE9AO-jnrvh-scdF7dG-jda1vAom1NNDUGubOpmCW13uGQaO93qAwr-RqerbyxHy_bcVRIBrIPliauq2z4lwWV-SOpxwzWHAkFd3rSkEjza4pcl-sDKinp77TSFzADHXP8/s1864/image_2024-11-11_09-12-09.png

ម្ចាស់ពានរូបនេះត្រូវបានទស្សនិកជនចាប់អារម្មណ៍តាំងពីវគ្គ Judge Audition បន្ទាប់ពីបង្ហើរសំឡេងបទ «អនអើយស្រីអន» និងបង្ហាញសមត្ថភាពឱ្យគណៈកម្មការឃើញពីទេពកោសល្យរបស់គេខាងផ្នែកសិល្បៈបុរាណ។ មុននឹងបោះជំហានចូលប្រកួតលោកក៏ជាអ្នកចម្រៀងក្នុងវង់តន្រ្តីបុរាណ ខាត់ សួស្តី ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5MGoqGy_Cm2GZAft3QJbjyiAMF_-s9vUB9cgR8OfK8JquQNi14B97LAalnGuUL3Uc6P1iFcZe8wP3rU5D6jiao-UVHa9svFYfrESYJ-iRcKmAUA6ko8rGMn6NoRuUxedpamAAO753YfeT547oDqcMiPt0L0musirtjd-wCqDT1nmrIZx-yFMLPTk0-7tR/s2048/image_2024-11-11_09-12-13.png
សមត្ថភាពរបស់ គី សាវីន ត្រូវបានសាធារណជនមួយផ្នែកនិងអ្នកសិល្បៈជាច្រើនរូបបានចូលរួមសម្តែងក្តីអបអរក្នុងការដែលលោកបានក្លាយជាម្ចាស់ពានតាមក្តីស្រមៃបន្ទាប់ពីខិតខំប្រឹងប្រែងនៅលើវិថីមួយនេះ។ អ្នកខ្លះក៏ថា គី សាវីន ស័ក្តិសមហើយជាម្ចាស់ពានព្រោះចេះបានគ្រប់ទម្រង់ទាំងបុរាណ និង សម័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6zE49UdWvu0TsGkBqtNCa12rGKDL4_rBjgHirfbJiRYb9h9kr20dAUgMVwpu7hxNVpVoefFVDprBLUQoGqMLLTXGH6BGk3SbSYh2slwtI57Eqfe34oDdV-6pNLd6Lui9qhU8L5KjEyltndOU5p71zmf50EOmhd7u38aXkIDdBar6GCezBAqYKyJPeaJLZ/s2048/image_2024-11-11_09-12-05.png

ទោះយ៉ាងណាទន្ទឹមនឹងការគាំទ្រម្ចាស់ពានថ្មី ទស្សនិកជនមួយផ្នែកទៀតសម្តែងការមិនពេញចិត្តចំពោះលទ្ធផលនេះដែលបេក្ខជន គី សាវីន ជាម្ចាស់ពាន Cambodian idol រដូវកាលទី៥ ។ ទស្សនិកជនក៏បានចោទកម្មវិធីដែរថាជ្រើសយកអ្នកមានប្រជាប្រិយភាព មិនយកពីសមត្ថភាពនៃអ្នកប្រកួតទៅវិញ៕