នាដការីដ៏ល្បីល្បាញ សុគា គីមលាង ហៅកូនអាន បានវាយបកទៅវិញដោយសួរផ្ទះលេខ២ថាចោទថាអ្នកណាចម្លងអ្នកណាមានព័ស្តុតាងឬអត់?។ ការឆ្លើយតបបែបនេះបន្ទាប់មានវីដេអូប្រៀបធៀបតារាសម្តែង Mai Davikah និងនាងថតវីដេអូបង្ហាញវប្បធម៌ដោយភាគីខាងថៃបង្ហោះមុន។
កាលពីថ្ងៃទី៦ វិច្ឆិកា សុគា គីមលាង បានបង្ហោះវីដេអូត្រេនថ្មីបង្ហាញពីអប្សរា ដោយផ្តិតរូបភាពភ្ជាប់ទៅរូបចម្លាក់អប្សរាផ្ទាល់នៅលើផ្ទាំងប្រាង្គប្រាសាទរួមបញ្ចូលជាមួយនឹងបទចម្រៀង ស្រ្តីសេរី របស់ រ៉េត ស៊ូហ្សាណា។ សុគា គីមលាង ក៏បានភ្ជាប់មកជាមួយខ្លឹមសារថា «ដែនដីដ៏អាថ៌កំបាំង ពួកខ្មាំងតែងតែចង់លបប្រហារ យើងមើលអ្នកលួចចម្លងខំប្រាប់អ្នកផងថាខ្លួនអស្ចារ្យ លួចប៉ះសំណៅដើមកែងប៉ះចិញ្ចើមយកឈាមមកធ្វើអក្ខរា..»។
ទោះយ៉ាងណាវីដេអូផ្សព្វផ្សាយវប្បធម៌ខ្មែរមួយនេះត្រូវបានអ្នកលេងបណ្តាញសង្គមថៃយកទៅកាត់តភ្ជាប់ជាមួយវីដេអូរបស់ តារាសម្តែង ម៉ៃ ដាវីកា ដោយបានលើវីដេអូរបស់ ម៉ៃ ដាវីកា ជារបស់ Original ព្រោះបានបង្ហោះនៅថ្ងៃទី២៤ តុលា ខណៈបានដាក់លើវីដអូរបស់ សុគា គីមលាង ថា Copy ព្រោះបានបង្ហោះក្រោយ។
ឃើញផ្ទះលេខ២នៅមិនសុខចោទថាចម្លងបែបនេះ សុគា គីមលាង បានបង្ហោះតបវិញថា «ចេញមុនឬក្រោយមិនសំខាន់ទេ តែអ្នកណាcopy ឱ្យប្រាកដ មានព័ស្តុតាងអត់ ផ្ទះលេខ២»។
សុគា គីមលាង ហៅ កូនអាន ជានាដការីដដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជាហើយតែងតែចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរ។
ថ្មីៗនេះ សុគា គីមលាង ក៏បានចូលរួមសម្តែងក្នុង MV របស់ វណ្ណដាជាលើកដំបូងផងដែរ ប៉ុន្តែ MV មិនទាន់ទម្លាក់នោះទេគ្រាន់តែមានវីដេអូខ្លីៗចែករំលែកនៅលើបណ្តាញសង្គមប៉ុណ្ណោះ៕










