ជាការពិតណាស់ នៅក្នុងកន្លែងការងារភាគច្រើន បុគ្គលិកទាំងអស់មិនប្រាកដថាត្រូវគ្នានោះទេ ដោយសារមនុស្សម្នាក់ៗមានចំណេះជំនាញ និងអត្តចរិតខុសគ្នា ធ្វើឱ្យពួកគេមើលមុខគ្នាមិនចំ នេះក៏ដោយសាររបៀបគ្រប់គ្រងរបស់យើងខ្សោយដែរ ទើបបុគ្គលិកមិនសូវត្រូវគ្នា។ ដូច្នេះដើម្បីជួយឱ្យក្រុមការងារមានទំនាក់ទំនងល្អនឹងគ្នា ក៏ដូចជាមានទំនាក់ទំនងល្អជាមួយអ្នកគ្រប់គ្រង និងធ្វើការដែលជាគោលដៅរបស់ក្រុមហ៊ុន គន្លឹះ ៤ យ៉ាងនេះអាចជួយអ្នកបាន៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9f8GAOUL4gy88Un1ug21PSeypu3iiED2BG1-rmHHwY8lggIwPfP19fwv_fBj49O33nlWkJSxPNO-PE633a9AR0pKJhiUUrytlQ0w4FXV6YFOKXq4IxwE8VjtKNd1LF256JxTJ5ajOACr2prYafBhvbfYkp2PK-bJAwH7RvyRgwiz5EgcPnyWfGo6K-4Ud/s1200/image_2024-11-11_14-03-35%20(2).png

១.ស្វែងរកចំណុចខ្លាំងរបស់បុគ្គលិកម្នាក់ៗ៖ ជារឿងចាំបាច់ដែលអ្នកគ្រប់គ្រងត្រូវតែដឹងចំណុចខ្លាំងរបស់បុគ្គលិកម្នាក់ៗក្នុងក្រុមការងារ និងរបៀបដែលក្រុមការងារអាចយកចំណុចខ្លាំងទាំងនោះមកចូលរួមក្នុងកិច្ចការរួម។ នៅពេលដែលអ្នកគ្រប់គ្រងផ្តោតលើចំណុចខ្លាំងរបស់បុគ្គលិកស្មើៗគ្នា ភាពព្រងើយកន្តើយរវាងអ្នកគ្រប់គ្រងនិងក្រុមការងារក៏លែងមានទៀតដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs5DVQ_5rFmf1ZEHpQ5e-q5kwLHlMNNTTshReAeo6-KPE5dOmgG0xpIRfO1kAwLKlSQ54W6IeMvWHr9yu2_rGRI_Q1s7j1if5T6-Gcu0xt39aCgFhp7I5Z_3gXnBdm0aEE9ytYqC047-R-u9AAMfUvqvUxwqLln_jMwmhdXPzRs5psM4rnPmAlnwGOyVEe/s1080/image_2024-11-11_14-03-35.png

២.ពូកែលើកសំណួរបំផុសគំនិត៖ យោងតាមអ្នកជំនាញខាងលើកទឹកចិត្តមនុស្សលោក Tony Robbins បាននិយាយថា គុណភាពនៃសំណួររបស់អ្នកគ្រប់គ្រងជាកត្តាកំណត់គុណភាពនៃទំនាក់ទំនងរបស់អ្នក។ អ្នកគ្រប់គ្រងទាំងអស់ត្រូវចេះលើកសំណួរដែលមានប្រសិទ្ធភាពដោយផ្តោតលើបញ្ហាសំខាន់ៗ និងធ្វើយ៉ាងណាឱ្យបុគ្គលិកដឹងថាអ្នកគ្រប់គ្រងយកចិត្តទុកដាក់ចំពោះបញ្ហាទាំងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9AXysp5_eZXu_QRH_ZA1xOzbKz7o8SsHbG1_eeW4APDR9iP_mHA5KIc4q48PcC7vznnA9HfkeURWo4_rkOKeXd4vBo6lFtUQD8jbmEZ5BJi3fZPt3FG_b2ZBpP-AIvjgffZ45hcbdfHBaAlcZVaeXwlzUuJicefDxNUXEb2OBAKClTg-AvkEbKbAbSdhk/s930/image_2024-11-11_14-03-36%20(2).png

៣.យកចិត្តទុកដាក់ក្នុងការស្តាប់៖ ការស្តាប់មិនមែនគ្រាន់តែបង្ហាញវត្តមានដើម្បីគូសន្ទនាប៉ុណ្ណោះទេ តែត្រូវស្តាប់ឱ្យប្រាកដ និងធ្វើយ៉ាងណាឱ្យអ្នកនិយាយ យល់ថាអ្នកពិតជាបានឮសម្តីគ្រប់ម៉ាត់របស់គេមែន។ ដើម្បីធ្វើបែបនេះបាន អ្នកស្តាប់ត្រូវចេះអត់ធ្មត់មិននិយាយកាត់ ឬនិយាយបញ្ចប់សម្តីរបស់គេឡើយ បើទោះជាអ្នកយល់ថាអ្នកដឹងចម្លើយរួចហើយក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg53NPXcE3WUeV_jiJ4CJYIG5SUDNYgSaj6C589Bj5NPhmwV_tYQaCx7kzCqQIiri3VUJZUtv1r4xYqzLZntSuNJeSbYfvnoPpsIHK_xX3xZLnhRqBHkVt9tnnt83Mj6PVG0pZzugCTuXTgeVgYXqFBuJeInnt4a6jymwCSzzouJrw0haW1Knq5x-HxULWT/s1000/image_2024-11-11_14-03-36.png

៤.លើកសរសើរលើស្នាដៃ ជាជាងចាប់កំហុស៖ អ្នកគ្រប់គ្រងត្រូវតែយល់ថាមនុស្សម្នាក់ៗមានលក្ខណៈពិសេសខុសៗគ្នា ហើយគេអាចនឹងចង់បានការទទួលស្គាល់ខុសៗគ្នាដែរ។ ជាទូទៅអ្នកគ្រប់គ្រងយល់ច្រឡំថាការវាយតម្លៃអវិជ្ជមាន គឺធ្វើឱ្យបុគ្គលិកដឹងពីកំហុសរបស់ពួកគេ ប៉ុន្តែបើអ្នកនិយាយតែចំណុចអវិជ្ជមាន មិនដែលឃើញពីគុណសម្បត្តិរបស់បុគ្គលិកក៏មិនល្អដែរ នេះធ្វើឱ្យបុគ្គលិកនិងបុគ្គលិកមិនត្រូវគ្នា ក៏ដូចជាធ្វើឱ្យពួកគេស្អប់អ្នកទៀតផង។ ហេតុនេះអ្នកគួរនិយាយសរសើរលើស្នាដៃ ជាជាងចាប់កំហុសញឹកញាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpzI_n_STUYpuz35QW6zQceK7W3lJQ1-FV6KGZUvKjCbw7-e5yWJvFGS1yJBW3kzuexCVGM4PaTnbkiJ_KtKCQVhwimhEWzzAH44qa_GhMBr7TZ-z72JQP-G7U_FEg5zUh7Jaci_y12BWN-wUXariP4_V_0AOS7epACPzmqU4ragcpcMwT4i2GN7ghag4O/s2560/image_2024-11-11_14-03-37.png