Home ព័ត៌មានអន្តរជាតិ ចំណុចពិសេសៗធ្វើឱ្យម៉ាឡេស៊ីក្លាយជាគោលដៅទាក់ទាញការវិនិយោគិនពីក្រៅប្រទេស

ចំណុចពិសេសៗធ្វើឱ្យម៉ាឡេស៊ីក្លាយជាគោលដៅទាក់ទាញការវិនិយោគិនពីក្រៅប្រទេស

50
0

ប្រទេសម៉ាឡេស៊ី ៖ តាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Standard Chartered នៅត្រីមាសទី១ ឆ្នាំ២០២៤ និងការស្ទង់មតិធនាគារ, នាយកគ្រប់គ្រងការវិនិយោគ រួមទាំងម្ចាស់អចលនទ្រព្យនៅអឺរ៉ុប និងអាមេរិក ចំនួនជាង៤០០កន្លែងបង្ហាញថា អ្នកឆ្លើយតបសំណួរ២៥% មានគម្រោងវិនិយោគ និងពង្រីកអាជីវកម្មនៅម៉ាឡេស៊ី នារយៈពេល១ឆ្នាំខាងមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-MspjcjKylg6qhV8twBhDtkxHV083gq0bmHnvze65MTNkiqPCYVS2qal3ZjaAyc_curtrYDpIyr0SzAowVupmE2P76aHQltko-sxvjqwbF_hzyCNwEuz1XJQs-gDbDQroXlieJkR7KouXovO2hz0t7ti-Y4esuSa4NA2dP5MTjdNJ5Y5rlvMIJVQFN4HI/s1183/image_2024-11-11_13-25-13.png

កាលពីឆ្នាំ២០២៣ ការវិនិយោគពីក្រៅប្រទេសរបស់ម៉ាឡេស៊ី គឺស្មើទឹកប្រាក់រហូតដល់៦៩.៥០០លានដុល្លារអាមេរិក ដែលជាទឹកប្រាក់ច្រើនបំផុតបើធៀបនឹងការវិនិយោគពីក្រៅប្រទេសកន្លងមក ។ លើសពីនេះ វាកើនឡើងដល់២៣% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7h3Q7-n47gzgzkE6zs5Y9GNXmUJq1cC01ewIQrmOEKE-yKqvviwkfRzAsjoEO5olG0PIpzRul-DJ5-YSSGziyI1kqnenMOalcg5HhNcco_9QvqaMSBcTrf8Zos_5BV6kBoFEFdvREk4qz6eke-5sS6cULpphRBTq_2CgSKGWHQ8A5CuDMjoch2kqs5ix7/s2000/image_2024-11-11_13-25-14.png

លោក Chris Clube នាយកគ្រប់គ្រង Global Emerging Markets Equity Fund និយាយថា ម៉ាឡេស៊ីនឹងទទួលបានផលប្រយោជន៍ច្រើនពីការផ្លាស់ប្តូរទីតាំងអាជីវកម្មចេញពីតៃវ៉ាន់ និងតំបន់ខាងត្បូងប្រទេសចិន ។ ក្រៅពីនេះ ម៉ាឡេស៊ីមានបទពិសោធន៍ផ្នែកផលិតឧបករណ៍បច្ចេកវិទ្យាខ្ពស់យូរមកហើយ គឺម៉ាឡេស៊ីមានប្រព័ន្ធអេឡិចត្រូនិកគ្រប់គ្រាន់ ហើយម៉ាឡេស៊ីក៏មានប្រៀបផ្នែកភាសាអង់គ្លេស និងចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQt-r-n3zmgAK0wFSCYDRhkH50XBKfGw0BZ7kFhcsa70cyf6zZ2NxB5MPEc-goxMFa8MeJu0d2LlPrgGpxdPJ7Eb8Z6-141mQF8QSCML9M6vdUSksOID0SkpQWQ-W0ZJsTb9ELM9ApUu0SWulSQCuhlIjG7VY9BDmC047IASLfwRW7hO97at_GUlYLpekT/s2000/image_2024-11-11_13-25-15.png

កត្តាទាំងអស់នេះធ្វើឱ្យក្រុមហ៊ុនបរទេសជាច្រើនមកដំណើរការនៅម៉ាឡេស៊ី និងពង្រីកអាជីវកម្មដែលមានស្រាប់ ។ រីឯឧស្សាហកម្ម Semiconductor នៅម៉ាឡេស៊ី ក៏បានទាក់ទាញក្រុមហ៊ុនធំៗឱ្យចូលមកវិនិយោគផងដែរ ដូចជា ៖ ក្រុមហ៊ុន Micron, Intel, OSRAM និង Infineon ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg-ETkbcsosgajuD6PMpT8UNpCAnVMYNdtlX7seLzcTUfl2mLQm25SCx0jn1zfHxxqHA_mOm0_YGiguo1sxcI2ugHnRBHDnLTZY1JnRidp7zPCVyGetqxX4dV2xocqNlOwparkb5qZhHMzHMNTtH9qq62llVyC9F0dJ7SXiv8k9uYL6uU9PiVjnCht_mZV/s1280/image_2024-11-11_13-25-16.png

ទីក្រុង Penang ស្ថិតនៅភាគខាងជើងប្រទេសម៉ាឡេស៊ី ក៏មានតំបន់ពាណិជ្ជកម្មសេរី និងកំពង់ផែដឹកជញ្ជូនទំនិញដ៏មមាញឹក ។ លើសពីនេះ ម៉ាឡេស៊ីមានវិធានការលើកទឹកចិត្តផ្នែកពន្ធ ដែលធ្វើឱ្យវិនិយោគិនបរទេសចាប់អារម្មណ៍ខ្លាំង ។ រីឯការវិនិយោគពីក្រៅប្រទេសមកកាន់ភាគខាងត្បូងម៉ាឡេស៊ីវិញ ក៏កើនឡើងដែរ ខណៈឧស្សាហកម្ម Semiconductor របស់ម៉ាឡេស៊ីបានផ្លាស់ប្តូរជាឧស្សាហកម្មមានបច្ចេកវិទ្យាខ្ពស់ជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI0ZGB5qFsNsAT7Yq-XSUh0UxKHrKt-japCURkZ_q16dn6_dWG1I01ZNDIeMqs7B9RKLd7jRtUouq0i_Q7PTgYhVksNCj5sTdDYhbZmv8-jgkbAQ3_gMBexH4LcmLN7mzmxkj3jUB4dfoVUOVb_4ANr4dbhdfiKU3e1uiiv9VQwaGr-Pae_y61fKJNPb51/s1200/image_2024-11-11_13-25-16%20(2).png

ការស្រាវជ្រាវរបស់ក្រុមហ៊ុន Standard Chartered បង្ហាញទៀតថា វិនិយោគិនបរទេស៥៣% ដែលបានតាំងចិត្តមកវិនិយោគនៅប្រទេសម៉ាឡេស៊ី គឺពួកគេចាប់អារម្មណ៍ផ្នែកផលិតទំនិញ ៕