បច្ចុប្បន្ន iPhone នៅតែជាស្មាតហ្វូនទំនើបជាងគេបំផុតរបស់ពិភពលោក ទោះបីមានម៉ាកយីហោផ្សេងៗប្រកួតប្រជែងក៏ដោយ ក៏ iPhone នៅតែជាស្មាតហ្វូនពេញនិយមបំផុតរបស់មនុស្សភាគច្រើន។ ប្រិយមិត្តធ្លាប់ឮគេនិយាយតៗគ្នាអត់ថា បើមិនចង់ខាតលុយច្រើនលើទូរស័ព្ទគួរទិញ iPhone ប្រើទៅ ព្រោះពេលលក់ចេញក៏មិនសូវខាត ហើយពេលលក់ក៏មានអ្នកទទួលទិញច្រើនដែរ។ ជាក់ស្តែងបើយើងពិនិត្យទៅមើលតម្លៃទីផ្សារទៅ វាជារឿងពិតមែនពោលប្រសិនបើយើងទិញ iPhone ប្រើបានពីរ ឬបីខែអី ហើយចង់លក់ចេញនោះ យើងនឹងខាតខ្ទង់ ២០% ទៅ ២៥% ប៉ុណ្ណោះ ខណៈទូរស័ព្ទម៉ាកដទៃទៀតវិញអាចខាតលើសពីនេះ។
ដូច្នេះហើយតើមូលហេតុអ្វីបានជា iPhone មិនងាយធ្លាក់ថ្លៃដូចទូរស័ព្ទម៉ាកដទៃទៀតអ៊ីចឹង? សម្រាប់មូលហេតុគឺដោយសារមួយឆ្នាំក្រុមហ៊ុន Apple ចេញលក់ទូរស័ព្ទស៊េរីថ្មីរបស់ខ្លួនតែម្តងប៉ុណ្ណោះ នេះក៏ដោយសារតែកាលណាយើងបញ្ចេញស្មាតហ្វូនច្រើនដងក្នុងមួយឆ្នាំ វាអាចប៉ះពាល់ដល់តម្លៃរបស់យើង ធ្វើឱ្យឧបករណ៍ទំនើបរបស់យើងងាយចុះថោក។ លើសពីនេះ iPhone ក៏ជាស្មាតហ្វូនស្តង់ដារ និងល្អបំផុតផងដែរដោយសារតែវានៅតែដំណើរការបានល្អ ទោះបីជាយើងប្រើក្នុងរយៈពេលយូរប៉ុណ្ណាក៏ដោយ។.png)
ជាការពិតណាស់ ទោះបីជាសព្វថ្ងៃនេះមាន iPhone 15 ឬ 16 ក៏ដោយ ក៏នៅតែមានមនុស្សមួយចំនួនប្រើ iPhone 6 ឬ 7 ដែរ នេះក៏ដោយសារតែម៉ូដែល iPhone គឺមិនងាយហួសសម័យនោះទេ ហើយនៅតែដំណើរការបានល្អ ក៏ដូចជាអាចថតរូប ប្រើប្រាស់អ៊ីនធឺណែត លេងហ្គេមបានយ៉ាងល្អឥតខ្ចោះ ដែលចំណុចដ៏ពិសេសនេះហើយ បានជាធ្វើឱ្យតម្លៃវា មិនងាយធ្លាក់ចុះនោះទេ។
ទន្ទឹមនឹងនេះតម្លៃត្រូវបានកំណត់ដោយ Apple ហើយក្រុមហ៊ុនកម្រធ្វើកម្មវិធីបញ្ចុះតម្លៃ ជាហេតុធ្វើឱ្យតម្លៃវានៅនឹងធឹងល្អ មិនងាយធ្លាក់ថ្លៃឡើយ ទោះបីជាប្រើបានរយៈពេល បានកន្លះឆ្នាំ រឺយូរជាងនេះក៏ដោយ។ សរុបមកវិញ នេះគ្រាន់តែជាចំណុចពិសេសមួយចំនួនរបស់ទូរស័ព្ទ iPhone ប៉ុណ្ណោះដែលមនុស្សភាគច្រើនមានទំនោរទៅប្រើប្រាស់ពួកវា។ ទោះជាយ៉ាងណា អ្នកគួរទិញទូរស័ព្ទយកប្រើ មិនមែនដើម្បីយកទៅលក់ចេញដូចមាស ឬរបស់អលនទ្រព្យនោះទេ៕.png)










