នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចឃាត់ខ្លួនលោក មួង ឃីម អតីតស្វាមី អ្នកនាង ម៉េង កែវពេជ្ជតា និងលោកឧកញ៉ា អ៊ុត ធី។
ការឃាត់ខ្លួននេះលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី បានធ្វើឡើងក្រោយមានការបែកធ្លាយលិខិតមួយដែលបង្ហាញពីការជាប់ពាក់ព័ន្ធនឹងលោក លី សាម៉េត និង លោក ដួង ដារ៉ា ក្នុងករណីបទឆបោក។
បច្ចុប្បន្ន បុគ្គលទាំង២នាក់នេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត។.png)
គួរបញ្ជាក់ថា លោក មួង ឃីម ជាអតីតមន្រ្តីនគរបាលពាក់ផ្តាយ៣ មានតួនាទីជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ហើយពេលនេះលោកចូលនិវត្តន៍ហើយ ខណៈលោកឧកញ៉ា អ៊ុត ធី ត្រូវបានគេស្គាល់ថាជាអ្នករកស៊ីវាយថ្ម និងធ្វើផ្លូវ៕










