Home ព័ត៌មានអន្តរជាតិ អាជីវករថៃសម្រុកទិញស្វាយកែវរមៀតខ្មែរតម្លៃថោកៗយកមកលក់

អាជីវករថៃសម្រុកទិញស្វាយកែវរមៀតខ្មែរតម្លៃថោកៗយកមកលក់

41
0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា បច្ចុប្បន្ន អាជីវករថៃរស់នៅក្បែរព្រំដែនឆងចម ខេត្តសុរិន្ទ (ឬព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ) បានសម្រុកទិញស្វាយកែវរមៀតពីចម្ការប្រទេសកម្ពុជា យកមកលក់ឱ្យពលរដ្ឋថៃ និងបោះដុំឱ្យអាជីវករផ្សេងទៀតបញ្ជូនទៅលក់តាមផ្សារទូទាំងប្រទេសថៃ ក្នុងតម្លៃថោកៗ គឺចាប់ពីស្វាយ៥គីឡូក្រាម មានតម្លៃ១០០បាត (ឬ១ម៉ឺនរៀល) រហូតដល់ស្វាយ៧គីឡូក្រាម តម្លៃ១០០បាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwbB_PtZXjMIs3VjvjCgpnMDaHXVHu4pJQ8JU_3A9AMOr2wewoFH96b3ADjem-S0yGIKY7cgJ1T5hEir-Zn_QWbGjRuuR7GN3YvDygSaEyytIr3RNdfoKjxYJ99bAjAu559qCQ4TLNnTOZhrdyKz6DEECuIL9yKwuTMkJHnp2Q96NLVguxiLNnycKrAQhx/s1280/photo_2024-11-11_09-38-44.jpg

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ពលរដ្ឋថៃជាច្រើនដែលបានធ្វើដំណើរត្រឡប់មកពីចូលរួមបុណ្យកឋិននៅតាមវត្តនានា បានមកទិញស្វាយកែវរមៀតខ្មែរតម្លៃថោក ដែលដាក់លក់នៅផ្សារជិតព្រំដែនឆងចម ស្ថិតនៅឃុំដាន ស្រុកកាបឈើង ខេត្តសុរិន្ទ ។ ស្វាយលក់ក្នុងផ្សារជិតព្រំដែននេះសម្បូរបែប គឺមានទាំងស្វាយខ្ចី និងស្វាយទុំ សម្រាប់ឱ្យអតិថិជនជ្រើសរើស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwjRds2QdS2URiKeQKLGfXhyphenhyphenP_CDZEdW21_ruIQmMhVvnxUQU5TJsNxlr6D-3dJcD5R8LcxadP_6Nm9I0aGP6CcckycB18jr7Vr7PNJUm7pkn8jSuTtK57SYnPQ-BawtU4xc6QvSmqYYWq3jKgIG2CvYT9Ypt0C6Wv6_Pd5ajEsX1VR5uyPMF9q5srT4Nn/s1280/photo_2024-11-11_09-38-41%20(2).jpg

អាជីវករនៅផ្សារនេះបានយកស្វាយកែវរមៀតខ្មែរមកលក់យ៉ាងច្រើន ដោយពួកគេអះអាងថា បច្ចុប្បន្ន គឺជារដូវកាលស្វាយកែវរមៀតសម្បូរ ទើបពួកគេកុម្ម៉ង់ទិញស្វាយពីចម្ការនៅកម្ពុជា យកមកលក់រាយ និងលក់ដុំ ។ ពលរដ្ឋថៃបានមកទិញស្វាយកែវរមៀតយ៉ាងច្រើន ដោយសារមានតម្លៃថោក គឺស្វាយ១គីឡូក្រាម ចាប់ពី៨បាត រហូតដល់២០បាត និងអាស្រ័យលើទំហំតូច-ធំ ។ បើស្វាយល្អៗ គឺលក់១គីឡូក្រាម ២០បាត ឬ៣គីឡូក្រាម ៥០បាត ឬ៧គីឡូក្រាម ១០០បាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDKuj7OOQIHHZE4d6-47gDKXTPFb3pHPcPglhN0R-Xc9KmBcz03Lg3D6SZ8t3pDrTe7HIjUw0aigEvHrqe9RMRdLJGb7OcGc67LuqpKN5lZ-SAB7kkxJpnCYFygVoz9gtXx_JhKCf87J-Ojlx_lIOtzYP9kV7UrJ0XKX04d4u0nrTFzQJUZ2NePuwSZMl7/s1280/photo_2024-11-11_09-38-41.jpg

អ្នកស្រី ឌួងរ៉ាត់ ស៊ុបូនផល អាជីវករលក់ស្វាយកែវរមៀត និយាយថា តូបរបស់ខ្លួនលក់បោះដុំស្វាយកែវរមៀតតាមរដូវកាលដែលកុម្ម៉ង់ពីប្រទេសកម្ពុជា ហើយមានក្រុមអាជីវករមកទិញយកទៅលក់បន្តក្នុងផ្សារតាមបណ្តាខេត្តនានាទូទាំងប្រទេសថៃ ។ ក្រៅពីនេះ អ្នកស្រីក៏បានលក់ស្វាយនៅមុខតូបផងដែរ ហើយតម្លៃអាស្រ័យលើទំហំស្វាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlqw_5-O3SxRpYbEaaGRJAueuaSP-QJ8fB8mX20G5rTtTjaYU84ytl_SiNFepAiVASWF1YlveEBaopACX7two_qma05beG_KTh8ln5dAqr_K_Wy7zzrdYMSCKWHYG3NbHumuZR4fEPNdprTIxuobsjOSov6wLfAWbq6EBjI84q2oVL0XxiLfv9joQjfCEN/s1280/photo_2024-11-11_09-38-42.jpg

ស្វាយកែវរមៀតដែលអ្នកស្រីយកលក់នេះ គឺមានទំហំតូច, កណ្តាល និងធំ ហើយស្វាយធំៗ អ្នកស្រីលក់១គីឡូក្រាម ២០បាត ឬ៣គីឡូក្រាម ៥០បាត ឬ៧គីឡូក្រាម ១០០បាត រីឯស្វាយមានទំហំតូចជាងនេះ តម្លៃក៏ធ្លាក់ចុះតាមហ្នឹងដែរ ។ ដោយឡែក ស្វាយច្រកថង់ គឺ១ថង់ ស្មើ១០គីឡូក្រាម លក់តម្លៃត្រឹមតែ៨០បាតប៉ុណ្ណោះ ដែលនេះជាតម្លៃបោះដុំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmUIPCvi9boZ8691HSY4aw4pqti_wadW9nZeXJhDQVthb79vhmlerlyQ4MFQHlkXfbhRK7wTV4Pjj9A9Ibi0ixh3MxUlaKtjA5zXllBxs7h1AWwESuR_cC3tnzOXq2CkDX42bR0nmEwheu5ZdgFi3V4VXZLD_-98PLylw_y3tnPKYcm-sNE2oyalX00lA9/s1280/photo_2024-11-11_09-38-43.jpg

អ្នកស្រីនឹងលក់ស្វាយកែវរមៀតខ្មែរ រហូតដល់ផុតរដូវកាលស្វាយ គឺលក់ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤នេះ រហូតដល់ខែមេសា ឆ្នាំ២០២៥ ។ អ្នកស្រី និងអាជីវករផ្សេងទៀតនឹងលក់ស្វាយកែវរមៀតម្តងទៀត នៅចុងឆ្នាំ២០២៥ ៕