Home ព័ត៌មានអន្តរជាតិ តើកត្តាអ្វីជំរុញឱ្យពលករវៀតណាមទៅធ្វើការនៅក្រៅប្រទេសកាន់តែច្រើន?

តើកត្តាអ្វីជំរុញឱ្យពលករវៀតណាមទៅធ្វើការនៅក្រៅប្រទេសកាន់តែច្រើន?

49
0

ប្រទេសវៀតណាម ៖ នៅឆ្នាំ២០២៤ ពលករវៀតណាមបានដាក់ពាក្យទៅធ្វើការនៅក្រៅប្រទេសកាន់តែច្រើន ហើយមូលហេតុដែលពួកគេសម្រេចចិត្តចាកចេញពីស្រុកកំណើត គឺដោយសារទទួលបានប្រាក់ខែខ្ពស់ និងមានបទពិសោធន៍ការងារល្អជាងនៅវៀតណាម ។ ប្រាក់ខែទាបបំផុតនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ គឺខ្ពស់ជាងវៀតណាមរហូតដល់១៥ដង រីឯប្រាក់ខែនៅជប៉ុន និងកូរ៉េខាងត្បូង ខ្ពស់ជាងពី៧ដង ទៅ៩ដង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi17dieI_ZPgrQSSelOW_QiROyrllDQs5ASqUyAI_Jn2-GlXyIYsT25-2xHT5CSPMd18UGe1H645UqZG48sa_eLVo-lse7yZTa-hYZUlQyjfLmXOD3vQ_cNlRHKMK3eNcdXa-0J_gpo3z3BZqJjz9eJVgQtlcHL9qScRLVfMOHyQKpB6fh2KC2wukJf7HVC/s1500/image_2024-11-11_10-41-14.png

តាមរបាយការណ៍របស់ Migration Profile ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសវៀតណាមបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ពលករវៀតណាមទៅធ្វើការនៅកូរ៉េខាងត្បូង គឺទទួលបានប្រាក់ខែខ្ពស់បំផុត ចាប់ពី១.៦០០ដុល្លារ ទៅ២.០០០ដុល្លារអាមេរិក ។ រីឯពលករវៀតណាមធ្វើការនៅជប៉ុន ទទួលបានប្រាក់ខែ ពី១.២០០ដុល្លារ ទៅ១.៥០០ដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHaPiYh0rCSrh5Lltl4KPNWa2DbX6ZdtRnARoY6KZzKx2FplOoGvFKZmoHey_5HoCIMHPzvNAC7L4FUZr7ogLYPlstbKFY2qRsU5ZMH7rE9BNRAUAAm74iLTPy26DI2mAvDMCwf8hsMYevb2O1s_zFc_udgvFRKq4mDD0slB9xTpw226ugDzw7w1-ZgKNi/s2057/image_2024-11-11_10-41-15.png

បើពលករវៀតណាមទៅធ្វើការនៅតៃវ៉ាន់ និងបណ្តាប្រទេសនៅអឺរ៉ុប ពួកគេនឹងទទួលបានប្រាក់ខែ ពី៨០០ដុល្លារ ទៅ១.២០០ដុល្លារអាមេរិក ។ រីឯនៅប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសមជ្ឈិមបូព៌ា នឹងទទួលបានប្រាក់ខែពី៤០០ដុល្លារ ទៅ១.០០០ដុល្លារអាមេរិកក្នុង១ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcJpz7xwR993MRTnq8ik1L4I_B10qKr8iNlDwV3JzgrY-YjipXRMbk-dx4RJLRLnEd4bisN8r6wnBlITqqpi8TSfc3D2pRiBfzlCdOfC_UpTQcPToln7L2GW3EtfxLxsj4k7eq0RCKQMfv77AZVY4an4TCNjv2F4-vMjdPz_I8tuIT2WaMZ9JW119ctriv/s602/image_2024-11-11_10-41-18%20(2).png

នៅឆ្នាំ២០២៤ មានពលករវៀតណាមជាង៦៥ម៉ឺននាក់ ចេញធ្វើការនៅប្រទេសចំនួន៤០ ហើយ៨០% នៃពលករទាំងនេះបានធ្វើការផ្នែកកាត់ដេរសម្លៀកបំពាក់, ស្បែកជើង, សំណង់, កសិកម្ម, នេសាទ ព្រមទាំងថែទាំមនុស្សចាស់ និងអ្នកជំងឺ ។ ពួកគេបានផ្ញើប្រាក់មកប្រទេសវៀតណាម ចាប់ពី៣ពាន់៥រយលានដុល្លារ ទៅ៤ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgqlLKZd-5GttFrYlF6L5gj0OR33xtllKRZpWgdcgZ3sYBRu3Hdc0RyeIKb5GS26uhOazS1vU2ixzDeEvWCWEbdEs275aff_esUp8Ica8X-tU9Q1UqVha-jfBwvOxi1dMkikNeqY-HTgCQzfGEJ1l9FDfSW21t19S_puFtCKXbMJhdvrKfbI6ToWjtJC_p/s1024/image_2024-11-11_10-41-18.png

កាលពីឆ្នាំ២០២៣ ប្រទេសជប៉ុនបានទទួលយកពលករវៀតណាមច្រើនបំផុតអស់រយៈពេល៥ឆ្នាំជាប់ៗគ្នា ខណៈប្រទេសផ្សងៗ ដូចជា ៖ កូរ៉េខាងត្បូង និងតៃវ៉ាន់ ក៏បានទទួលពលករវៀតណាមមកធ្វើការច្រើនដែរ ។ ដូចគ្នានេះ ចំនួនពលករវៀតណាមទៅធ្វើការនៅអូស្ត្រាលី, នូវែលសេឡង់, អាល្លឺម៉ង់ និងហុងគ្រី មានអត្រាកំណើនគួរឱ្យកត់សម្គាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGznlAXGSO5jQHAuhhVhb4yJsr9IZQ0t5e47LhI42OhYNNZupwtR5CQKUh-RdBk69PdSbFOpYdKF_hMJQV_61sAAaSKwsGn4fHUTM3fU1vetP0EEpytlq1sMQ5M1yYBZjz_aXIwJzMCjHZGYBCb5-0XLNLvEMuExb14g9c14VYmczYMpmVjgqTxOq6opc5/s2000/image_2024-11-11_10-41-19.png

បើទោះជាពលករវៀតណាមមានភាពអត់ធ្មត់ក្នុងការងារ និងអាចសម្របខ្លួនក្តី ប៉ុន្តែពលករវៀតណាមជាច្រើនបានទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ និងរស់នៅផុតសុពលភាពទិដ្ឋាការ ។ បញ្ហានេះបានក្លាយជាឧបសគ្គយ៉ាងខ្លាំងសម្រាប់ពលករវៀតណាមផ្សេងទៀតដែលចង់ទៅធ្វើការនៅក្រៅប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoBgqSzTlzGhyKo2Zt3MeZZxpbBK1Ila665a0iBGMuKjJ0ERFOpVan5IcNWF9F1tAM_oJcNHaD8QIVDbtPgi6xP1ysGD09z8FYNtFEF_PtedX_D3S2z46BF4vf0VAopWrW6n2PXb4iOCv7qzvDwsAPfWoI4SkKHN2ZQsrbzfjGsVIBGEpamVT5V5iyGQiE/s1560/image_2024-11-11_10-41-22.png

លោក Le Hoang Ha មន្ត្រីក្រសួងការងារវៀតណាមថ្លែងថា ពលរដ្ឋវៀតណាមមានជំនាញទាបកំពុងត្រូវបានជំនួសដោយមនុស្សយន្ត និងបច្ចេកវិទ្យា ។ ដូច្នេះ ដើម្បីអាចប្រកួតប្រជែងបាន ពួកគេគួរតែទទួលបានការបណ្តុះបណ្តាលពីជំនាញការងារ និងភាសាបរទេស ៕