យោងតាមប្រភពពី Variety ប៉ូលិសសអាហ្សង់ទីនបានចាប់ខ្លួនបុគ្គលិកពីរនាក់នៃសណ្ឋាគារដែល Liam Payne បានធ្លាក់ពីលើជាន់ទីបីរហូតដល់ស្លាប់កាលពីថ្ងៃទី១៦ ខែតុលា និងមិត្តភក្តិរបស់តារាចម្រៀងម្នាក់ទៀតពីបទជាប់ពាក់ព័ន្ធក្នុងការស្លាប់របស់តារាចម្រៀងរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWLf8BYWnyqu5QsaRB1-n1ShPa8R4N5Xfz9Zy_oUZO7kX4igf2fYvyE6cUz8_ojc4ZrsMpWmUWPRfpJ685n1PGlEonsQvsZpp5uzU5GgTLHgIsHm_r9Gjt3cpucxK54SSSR660cq1OxcpUQaLzHy9oS6UNfdWPAP0FDzsXV5qZxH7AeComonbqi5-ocfK8/s1024/image_2024-11-09_13-24-12%20(2).png

កាលពីថ្ងៃទី៧ ខែវិច្ឆិកា ប្រភពព័ត៌មានបានឱ្យដឹងថា អត្តសញ្ញាណមិត្តរបស់ Liam Payne ថាជាអ្នកជំនួញ ដោយឈរឈ្មោះជាអ្នកគ្រប់គ្រងរបស់លោក។ ជននេះត្រូវបានគេចោទប្រកាន់ថាបានបោះបង់ចោលជនរងគ្រោះមុនពេលធ្លាក់ពីលើយ៉របន្ទាប់ពីលេបថ្នាំ។ អ្នកទាំងពីរបានជួបគ្នាជាទៀងទាត់ក្នុងអំឡុងពេលស្នាក់នៅពីរសប្តាហ៍របស់ Liam Payne នៅក្នុងទីក្រុង។ ប៉ូលិសបាននិយាយថា មនុស្សពីរនាក់ដែលនៅសេសសល់បានផ្គត់ផ្គង់ថ្នាំញៀនដល់លោក។ អាជ្ញាធរបានឆ្មក់ចូលផ្ទះ៨ខ្នងដែលទាក់ទងនឹងមនុស្សបីនាក់នេះដោយ ប៉ូលិសបានរឹបអូសបានទូរស័ព្ទដៃ៩គ្រឿង កុំព្យូទ័រ៣គ្រឿង រួមទាំងកញ្ឆាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF5tTgZgdieY1GsBTv_tee7JfEkLWq9-WSLuDz2qQT0873RtNIHXVg3ev0btFW9rM1U2T_Knd8AYKRMjcOTkAPMgf7ObHDM-tDjZPqstXn2V39ztEUjFB9_k8weewLbNOj63p_Ba5qm3uIt3XvNLcX34dXrJZw0WXQ3yC1btmFuEOtAAtXdQmuV18At_ho/s1581/image_2024-11-09_13-24-12.png

ព្រះរាជអាជ្ញាអាហ្សង់ទីនទទួលបន្ទុកលើករណីនេះ បានចោទប្រកាន់ជនសង្ស័យទាំងបីនាក់ពីបទ «ទុកជនរងគ្រោះឱ្យស្លាប់» និង «ផ្តល់ និងសម្រួលដល់ការប្រើប្រាស់ថ្នាំញៀនរបស់តារាចម្រៀង Liam Payne ។ ទោះយ៉ាងណា សមត្ថកិច្ចមិនបានប្រកាសពីអត្តសញ្ញាណមនុស្សទាំងនេះទេ។ បន្ថែមពីលើមូលហេតុនៃការស្លាប់ដោយសាររបួសជាច្រើន ការហូរឈាមខាងក្នុង និងខាងក្រៅ លទ្ធផលធ្វើកោសល្យវិច័យនាពេលថ្មីៗនេះ បានបង្ហាញថា រាងកាយរបស់ Liam Payne មានដាននៃជាតិអាល់កុល កូកាអ៊ីន និងថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តតាមវេជ្ជបញ្ជា។ ពីមុន កោសល្យវិច្ច័យបាននិយាយថាតារាចម្រៀងរូបនេះបានប្រើសារធាតុរំញោច និងថ្នាំងងុយគេងជាច្រើនរួមទាំង កូកាអ៊ីនពណ៌ផ្កាឈូក មុនពេលលោកស្លាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic5-zdpz1n_oWokTPpOpAc5W1NxvvGO8OFWu7VsE4RH6b4gpu8ota857vhPKpSE4FepMtbxcrS7bAeJq5hSMvFyRTKu9N2VZRmd5YZlFSNSzgeECOs8kR95DApjklEotxRY7X-omkF_9DZzISnIYAuLDjVmx5zdmMaTXVsrs4zlXTMqR8CARUiI66gE1kU/s1100/image_2024-11-09_13-24-13.png

នៅក្នុងរបាយការណ៍ ព្រះរាជអាជ្ញាបានច្រានចោលនូវលទ្ធភាពដែល Liam Payne អតីតសមាជិកក្រុម One Direction ធ្វើអត្តឃាត និងត្រូវបានប៉ះពាល់រាងកាយដោយភាគីទីបី។ ពួកគេបាននិយាយថា៖ «ជនរងគ្រោះខ្វះការការពារខ្លួននៅពេលដួល បូកផ្សំនឹងទិន្នន័យដែលទាក់ទងនឹងការប្រើប្រាស់គ្រឿងញៀន ពួកយើងសន្និដ្ឋានថា Liam Payne មិនទាន់ដឹងខ្លួនទាំងស្រុង ឬកំពុងស្ថិតក្នុងស្ថានភាពធ្លាក់ទឹកចិត្ត ឬបាត់បង់ស្មារតីយ៉ាងខ្លាំង» ក្នុងពេលវេលាដែលមានរឿង។ តំណាងរដ្ឋាភិបាលបានបញ្ជាក់ថា សាកសពរបស់ Liam Payne ត្រូវបានបញ្ជូនទៅកាន់ចក្រភពអង់គ្លេសវិញ បន្ទាប់ពីការពិនិត្យជាច្រើនសប្តាហ៍៕