តារាសម្តែងហុងកុង Jacky Heung វ័យ ៤០ ឆ្នាំ ជាកូនប្រុសរបស់ផលិតករភាពយន្ត Charles Heung និង Tiffany Chen បានដើរលើកម្រាលព្រំក្រហមនៃកម្មវិធី Weibo TV & Internet Video Summit នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី៥ ខែវិច្ឆិកា ដោយបានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជាច្រើនជាមួយនឹងសម្លៀកបំពាក់របស់លោក។.png)
ទោះជាយ៉ាងណាក៏ដោយ Jacky បានបង្ហោះរូបភាពសម្លៀកបំពាក់របស់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មុនពេលដែលលោកបង្ហាញខ្លួននៅលើកំរាលព្រំក្រហម។ លោកបានបង្ហាញថាលោកស្លៀកសម្លៀកបំពាក់ម្តាយខ្លួនហើយធ្វើឱ្យកំប្លែង។
រូបភាពបានបង្ហាញឱ្យឃើញតារាសម្តែងរូបនេះនៅក្នុងអាវរោមសត្វវែងដែលមានប្រភេទក អក្សរ V នៅផ្នែកខាងក្រោយខ្នងលោកក៏ចេញសាច់ផងដែរ។ អ្នកនិយមលេងអ៊ីនធឺណិតត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះឈុតក្រៅឆាករបស់តារាសម្តែង Jacky ដោយមានម្នាក់ថតរូប Godzilla ស្លៀកពាក់អាវរោមពណ៌ផ្កាឈូក ដែលធ្វើឱ្យក្លាយទៅជាប្រធានបទមួយដែលត្រូវបានគេស្វែងរកច្រើនជាងគេនៅលើ Weibo ។ មិនត្រឹមតែស្លៀកឈុតរោមសត្វនេះចូលរួមប៉ុណ្ណោះទេតែលោកក៏បានតុបតែងមុខបែបឌិតៗនិងលេងស្ទាយម៉ូតសក់រួញតាមបែបនារីទៀតផង។
ប្រតិកម្មពីអ្នកលេងបណ្តាញសង្គមបានណែនាំថាសម្លៀកបំពាក់របស់ Jacky គឺជានារីហួសហេតុពេក ហើយថែមទាំងមិនសមរម្យសម្រាប់ព្រឹត្តិការណ៍ដែលពោរពេញទៅដោយតារាល្បីៗ។ ថ្វីដ្បិតតតែមានប្រតិកម្មចម្រុះ ប៉ុន្តែរូបរាងរបស់លោកបានធ្វើឱ្យលោកក្លាយជាតារាល្បីបំផុតនៅក្នុងព្រឹត្តិការណ៍នេះ។.png)
គួរបញ្ជាក់ថា Jacky ទទួលបានការគាំទ្រយ៉ាងច្រើននៅពេលលោកចូលឧស្សាហកម្មកម្សាន្ត ដែលអនុញ្ញាតឱ្យតារាសម្តែងរូបនេះសហការគ្នាជាមួយតារាក្នុងបញ្ជី A ដូចជា Jet Li, Tony Leung, Fan Bingbing, Huang Xiaoming, Angelababy និង Louis Koo ជាដើម៕










