យោងតាមសារព័ត៌មាន Jinan Times នៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា រឿងរ៉ាវស្នេហារបស់តារាសម្តែង Huang Xiaoming និង Ye Ke បានផ្ទុះយ៉ាងខ្លាំងនៅលើបណ្តាញសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅពេលដែលប្រភពមួយចំនួនបានបង្ហាញពីទំនាក់ទំនងដ៏តានតឹងអ្នកទាំងពីរ។ Ye Ke បានសុំឱ្យតារាសម្ដែងរូបនេះចំណាយ ២៧០លានយន់ ប្រមាណជិត៣៨លានដុល្លារ ជាថ្នូរឱ្យនាងនៅស្ងៀម និងបែកគ្នាដោយសន្តិវិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2w3WmQVEWqjFl-7E2-cHdLX7A6x1vi0rRYmyaGByr_9W7CrjHU2MsjRq-fNAwnRLbh_DSy0MODqlKjHrxkacShpGRuw1sti2h4NbTq7b6RZux_hKA_7q3u_YsNzQF2w33rs4VWV39TweT_2v5Ejfb5KNvmMERVC9EsXb7Q7ojznGkdeAek5-kmFZnEryP/s1125/image_2024-11-08_15-58-00%20(2).pngព័ត៌មាននេះបានទាក់ទាញអ្នកចូលមើលជាង ៥០០ លានដង និងការបញ្ចេញមតិរាប់ម៉ឺននាក់នៅលើ Weibo ។ មនុស្សរាប់ម៉ឺននាក់បាននិយាយថា ពួកគេមានការភ្ញាក់ផ្អើលជាមួយនឹងចំនួនទឹកប្រាក់ដែលត្រូវបានគេនិយាយថាជា “ថ្លៃស្នេហា” របស់ Huang Xiaoming ។ មនុស្សជាច្រើនបានបញ្ចេញមតិលើការបង្ហោះនៅលើគណនី Weibo របស់តារាសម្តែងរូបនេះ និងគណនីរបស់ក្រុមហ៊ុនគ្រប់គ្រងអំពីឧបទ្ទវហេតុនេះ ប៉ុន្តែ Xiaoming រក្សាភាពស្ងៀមស្ងាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmzMtTll89ji4wGgSP2zhfu0ofjjEHAx6rEvrgRI9f7yMM6Cx0GrMMBuYLuUORaM740eLuQeBm5l92q1jxxo4KZHgbyLnwqzvv5WxNYSYP_jJQMrvgaF9iJMInWEaUti421oq0cDWZYaBDzX45tK2Fi6ZNWhacvd42FmCtzq32rTizZsRA5swiYNylxTl6/s1240/image_2024-11-08_15-58-00.png
តារាសម្ដែង Huang Xiaoming បានប្រកាសពីទំនាក់ទំនងជាមួយ Ye Ke ជាសាធារណៈកាលពីថ្ងៃទី១៩ ខែកញ្ញាបន្ទាប់ពីទាក់ទងគ្នាបាន១ឆ្នាំ។ បើតាមប្រភពព័ត៌មានទំនាក់ទំនងនេះត្រូវបានអ្នកគាំទ្រភាគច្រើនជំទាស់។ មនុស្សជាច្រើនមិនចូលចិត្ត Ye Ke ដោយសារពួកគេគិតថានាង «ក្លែងក្លាយ និងរំខាន» ពេល Live។ តួយ៉ាងសម្តីរបស់នាងថា «ខ្ញុំមិនកែខ្លួនច្រើនទេ ខ្ញុំកែវាស្រាលៗប្រហែល ៤០%» ហើយប្រយោគនេះកំពុងពេញនិយមក្នុងចំណោមយុវវ័យចិន ដែលមនុស្សជាច្រើនបានប្ដូរវាទៅជាការលេងសើចក្នុងជីវិតប្រចាំថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF2W2KJhFz9hwgaOV4vgd3AKZOa3JV4p4FhM2SdqRIMKK7SlsUbQuwvKPw7lvrq9qXxSk87B2-ExqAFF5EMTR6K_Y4JqhH-JWbWfGcY-LVnh08Vi91mEzlNQoujL5Y0NIOTp0AngMrgStZXKQO9SoEWEq29EIKekkGvug_thzFpKnOXk7w007wfZL84dpL/s1369/image_2024-10-08_16-22-39.png

Huang Xiaoming ជាអតីតស្វាមីតារាសម្ដែង Angelababy ហើយអ្នកទាំងពីរមានកូនប្រុសម្នាក់ ចំណែកឯ Ye Ke ជាគូស្នេហ៍បច្ចុប្បន្នវិញនាងមានកូនពីរនាក់ជាមួយអតីតស្វាមីដូចគ្នា៕