Home ព័ត៌មានអន្តរជាតិ នំខេក១ចំណិតកាលពី៧៧ឆ្នាំមុន ដេញថ្លៃបានរហូតជិត៤ពាន់ដុល្លារ

នំខេក១ចំណិតកាលពី៧៧ឆ្នាំមុន ដេញថ្លៃបានរហូតជិត៤ពាន់ដុល្លារ

79
0

កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានបរទេសបានផ្សព្វផ្សាយពីការដេញថ្លៃនំខេកមួយចំណិត ដែលត្រូវបានគេធ្វើតាំងពី៧៧ឆ្នាំមុន សម្រាប់ពិធីរៀបអភិសេករបស់ព្រះមហាក្សត្រអង់គ្លេសដ៏ល្បីល្បាញលើពិភពលោក ។ អ្វីគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ បើទោះជានំនេះបានផលិតអស់រាប់សិបឆ្នាំក្តី ប៉ុន្តែនៅតែអាចបរិភោគបាន ដោយសារមានគ្រឿងផ្សំសំខាន់ទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNUR66ZNXma1-dyroy4HkgQa5L5eWaP1wvgPrsvqWl94XDDLqP8k3iZG5M-aM5xiZiX6amdcSsez4UxUMiMFAbtOSpAiVJst6FRFcBGpQKJHRhgjZU8QSZhBWAZ_7-Tgf9fE-wJIFzYo2m-UTsscsR5SN5PNnfOgCXpiyiZfxDffuU0FJ9EetS4p2Ce8v9/s1110/image_2024-11-08_13-21-14.png

តាមធម្មតា នំខេកសម្រាប់ពិធីខួបកំណើត ឬអាពាហ៍ពិពាហ៍ គឺពុំអាចរក្សាទុកបានយូរទេ ។ នាពេលថ្មីៗនេះ បុរសចិនម្នាក់បានចំណាយប្រាក់រហូតដល់ជិត៤ពាន់ដុល្លារអាមេរិកដើម្បីទិញនំខេកពីការដេញថ្លៃ ដោយសារមានពាក្យចចាមអារ៉ាមថា វាជានំកក្នុងពិធីរៀបអភិសេករបស់ព្រះមហាក្សត្រអង់គ្លេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdi-IRiWfPwRhv3gBGAeonUaoUueQilLijXJygT0EZpZga4FXLXfrFoeONNX_XPNW9T1AEcqadx3RJLQPw7fe8Fr3ODlYJKCpaYSsTPnSPpEW9bpt666kUfNMV6ZaQXS7_d0E3_uT1ER16liRKnFZaq0ByNKYqSxlHGDftZ6_qJyLsGqGgYb_6rAjSKhrR/s1527/image_2024-11-08_13-21-15%20(2).png

សារព័ត៌មានអង់គ្លេស The Times រាយការណ៍ថា បុរសចិនរូបនេះបានចំណាយប្រាក់ជិត៤ពាន់ដុល្លារអាមេរិកទិញនំខេកពីការដេញថ្លៃ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយសារវាជានំមានអាយុច្រើនជាងគេ ។ ប៉ុន្តែមហាជនឆ្ងល់ថា ហេតុអ្វីនំខេករក្សាទុកបានយូររាប់សិបឆ្នាំនេះ អាចលក់ដេញថ្លៃក្នុងតម្លៃខ្ពស់? ក្រោយមក ទើបពួកគេដឹងថា វាជានំក្នុងពិធីរៀបអភិសេករបស់ម្ចាស់ក្សត្រី Elizabeth ទី២ និងព្រះអង្គម្ចាស់ Philip ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMFDWDz43ohEyMqAnEmyGjZf8Qw1y7cRGqvqAzImcb8qgBt1vbuwdEVEsopJFdFOlU2DasrYCLaVBUAgcgcox1AtBqU1dIuD3H9uSUR_Ya_JqwttDBhpTpaWoQH4c1_m6_0BXaV_YhHoNGxFqKYatb2YvIziJCx5fpyI0e49P81lbWE7yyY4rRJ5pBKoo5/s686/image_2024-11-08_13-21-15%20(3).png

កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៤៧ ម្ចាស់ក្សត្រី Elizabeth ទី២ និងព្រះអង្គម្ចាស់ Philip បានរៀបអភិសេកក្នុងព្រះរាជវាំង Buckingham ប្រទេសអង់គ្លេស ដោយមានភ្ញៀវមានឋានៈខ្ពង់ខ្ពស់ និងអ្នកជំនួញលំដាប់ពិភពលោក ចូលរួម ។ ពិធីអភិសេកនេះរៀបចំឡើងយ៉ាងអធិកអធម ព្រមទាំងមាននំខេកដ៏ស្រស់ស្អាតបំផុតមានកម្ពស់ជាង២ម៉ែត្រ, ទម្ងន់២២៦គីឡូក្រាម ដែលធ្វើដោយ Frederick Stang ប្រធានផលិតនំរបស់ក្រុមហ៊ុន McVitie & Price នាសម័យនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw5lrhEW5GbTHl5bCeNJJvuHkYBQRLj6dWR9lJalIaVjoPeNJi4dlHFMS062KuA6ajgpjv6XymWAaVDV_aHqinLhaEboal6KSavMLZ3_d3BE2Ar3UlNDulEJiOqmGIGCU-O-Iw-WNUJ5CS7W3gd1o-4RcXpiO20GyQQ-6M48pFH064wyKjCzmYff4TlzqT/s1228/image_2024-11-08_13-21-15.png

នំខេកនេះត្រូវបានតុបតែងយ៉ាងល្អប្រណីត និងល្អិតល្អន់យ៉ាងខ្លាំងតាមបែបព្រះរាជវាំងអង់គ្លេស ។ រីឯគ្រឿងផ្សំសម្រាប់ធ្វើនំខេក រួមមាន ៖ ផ្លែឈើរបស់អូស្ត្រាលី, ស្រាអាហ្វ្រិកខាងត្បូង និងស៊ុត៧០០គ្រាប់ ហើយសម័យនោះ គេហៅនំនេះថា «The 10,000-mile Wedding Cake» ដោយសារគ្រឿងផ្សំរបស់វានាំចូលពីអូស្ត្រាលី និងអាហ្វ្រិកខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6pvsRwLqNHXUzXoZkySkr4sIjyl6mXvZ60R3N93wTc2xl2bPIMbZ1vwYOh1Cye8JwwV6MpQVWnNXQDBPlFdfkm34b7Z-0JSEhoPF3-0reyiKgExN3_E3b4OLHREx5haqVdFKEH7usrR5XDtGSEkMYUiZxnpM5Sssw1BMW83ObD7q16RygFFulRQQqH4g6/s640/image_2024-11-08_13-21-16.png

ក្រោយបញ្ចប់ពិធីរៀបអភិសេក គេក៏បានកាត់នំខេកនេះជា២.០០០ចំណិត និងចែកឱ្យភ្ញៀវមកចូលរួមចំនួន១៤៦នាក់បរិភោគ ព្រមទាំងផ្តល់ទៅឱ្យអង្គការសប្បុរសធម៌, មន្ទីរពេទ្យ និងសាលារៀនផងដែរ ។ រីឯចំណិតនំខេកដែលបុរសចិនទិញពីការដេញថ្លៃ គឺជារបស់ Marion Paulson អ្នកថែទាំព្រះរាជវាំង Holyroodhouse នៅប្រទេសស្កុតឡេន ប៉ុន្តែម្ចាស់ខេកពុំព្រមបរិភោគ និងរក្សាទុកនៅក្រោមគ្រែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2M2kUAcisAZ_w5IgJZzY26QksRZ6h-ANlXcIR_mvV4XdH85-ZBjh1IQ-CdyZMlvQ6Pz1qgzUKnvrQtia_aPTWBYjok5FAsn2UPWQgXD4iPXIJpvw25WYGPpEgwd9ZJGIF6j1UkN3EySO8GR96KPeeFA3CvJMWSSnPXNFotsilqlVCDck2ADjo6oHX0jDk/s1110/image_2024-11-08_13-21-14%20(2).png

អ្នករៀបចំកម្មវិធីដេញថ្លៃនំខេកនិយាយថា នំខេកផ្សំពីស្រាក្នុងបរិមាណច្រើន ទើបអាចរក្សាទុកបានរាប់សិបឆ្នាំ ហើយនៅតែអាចបរិភោគបាន ។ ប៉ុន្តែយើងពុំណែនាំឱ្យបរិភោគវាទេ ៕