កាលពីថ្ងៃទី៣ ខែវិច្ឆិកា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថាតារាសម្ដែង Kim Tae Hee និង Rain បានទិញអចលនទ្រព្យនៅឆ្នាំ ២០២១ បច្ចុប្បន្នកំពុងជួលដោយបន្ទប់ទាំងអស់ពោរពេញដោយម៉ាកយីហោក្នុងស្រុក និងបរទេសក្នុងប្រទេសកូរ៉េ ហើយមានមនុស្សដើរទិញឥវ៉ាន់ និងញ៉ាំអាហារយ៉ាងច្រើន។ ជារៀងរាល់ខែអ្នកទាំងពីរប្រមូលប្រាក់ឈ្នួលរាប់រយលានវ៉ុន។
អគារនេះមានទីតាំងនៅ Seocho-dong ដែលក្នុងនោះ Rain បានចូលរួមចំណែក ៦០% នៃតម្លៃទិញចំណែកឯ Kim Tae Hee កាន់កាប់៤០%។ អចលនទ្រព្យនេះរួមមានបន្ទប់ក្រោមដីពីរ និងជាន់ទីប្រាំបី ហើយតម្លៃទិញគឺ ៩៤ ពាន់លានវ៉ុន ប្រមាណ៦៨លានដុល្លារ។ ឈ្មួញកណ្តាលប៉ាន់ប្រមាណថាតម្លៃអគារបច្ចុប្បន្នលើសពី ១៤០ ពាន់លានវ៉ុនប្រមាណជាង ១០២លានដុល្លារអាម៉េរិក
ប្រព័ន្ធផ្សព្វផ្សាយ News1 បានចុះផ្សាយព័ត៌មានដែលថា Rain និង Kim Tae Hee ជាភរិយាបានបង្កើតទ្រព្យសម្បត្តិតាមរយៈការវិនិយោគអចលនទ្រព្យ និងស្ថិតក្នុងចំណោមអ្នកមានបំផុតនៅក្នុង showbiz របស់កូរ៉េ។ ក្នុងឆ្នាំ ២០២១ Rain ទទួលបានប្រាក់ចំណេញជិត ២៤ លានដុល្លារ នៅពេលលក់អគារការិយាល័យនៅ Cheongdam-dong ។ ក្នុងឆ្នាំដដែល Kim Tae Hee ទទួលបានប្រាក់ចំណេញ ៥.១លានដុល្លារផងដែរដោយសារការលក់អចលនទ្រព្យ។ ប្ដីប្រពន្ធមួយគូនេះក៏ជាម្ចាស់អចលនទ្រព្យនៅអាម៉េរិកផងដែរ។.png)
គូស្នេហ៍មួយគូនេះបានរៀបចំពិធីមង្គលការឯកជនមួយនៅឆ្នាំ ២០១៧។ យោងតាម Naver ការចំណាយសរុបនៃពិធីមង្គលការតារាល្បីឈ្មោះទាំងពីររូបគឺត្រឹមតែ ១,១០០ដុល្លារ រួមទាំងការជួលទីកន្លែង ផ្កាអាពាហ៍ពិពាហ៍ និងការតុបតែងជប់លៀង។ តម្លៃនេះមិនរាប់បញ្ចូលរ៉ូបអាពាហ៍ពិពាហ៍ និងចិញ្ចៀនអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ។ បន្ទាប់ពីរៀបការរួច Kim Tae Hee បានកំណត់ការងាររបស់នាងដើម្បីមើលថែកូនស្រីទាំងពីរ ខណៈដែល Rain បន្តធ្វើការយ៉ាងសកម្មនៅក្នុងវិស័យតន្ត្រី និងកម្មវិធីទូរទស្សន៍៕










