Home ព័ត៌មានអន្តរជាតិ ជណ្តើរដែកដែលមានកម្ពស់ជាង១ពាន់ម៉ែត្រនៅកណ្តាលជ្រលងភ្នំ បានអនុញ្ញាតឱ្យភ្ញៀវទេសចរឡើងសាកល្បងហើយ តែត្រូវមានលក្ខខណ្ឌពិសេសមួយចំនួន

ជណ្តើរដែកដែលមានកម្ពស់ជាង១ពាន់ម៉ែត្រនៅកណ្តាលជ្រលងភ្នំ បានអនុញ្ញាតឱ្យភ្ញៀវទេសចរឡើងសាកល្បងហើយ តែត្រូវមានលក្ខខណ្ឌពិសេសមួយចំនួន

72
0

ប្រទេសចិន ៖ ជណ្តើរដែកនៅកណ្តាលជ្រលងភ្នំឈិសិងសាន ក្នុងទីក្រុងចាងចៀចៀ (Zhangjiajie) ប្រទេសចិន ដែលមានកម្ពស់រហូតដល់១.៤៨០ម៉ែត្រ ត្រូវបានអនុញ្ញាតឱ្យភ្ញៀវទេសចរឡើងសាកល្បង ។ ភ្ញៀវទេសចរដែលសាកល្បងឡើងជណ្តើរដែកដ៏ខ្ពស់នេះបានចំណាយពេលប្រមាណ ៣ម៉ោង និងនិយាយដូចគ្នាថា ញ័រជើងយ៉ាងខ្លាំង ពុំហ៊ានឡើងបន្ត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcaEwUSQxTwyYS3Q_B-U3JfNsHVrpp0QBWeatfA6MiNcP1-pKSfnunlE4usM2R4UzC7GQsj6_v3nrjBe8ltvdkOpo6al4I0sKo8K-64ha0JvLTvP0AhL2nT6_erWokT0oVzkkq97kUapHBxX45-zxHzZwBfMAdmWRRJwwQSSR_p8NTPiCvmnm6ciyxD9ZK/s1280/image_2024-11-07_14-50-52.png
ភ្ញៀវទេសចរដែលបានមកសាកល្បងឡើងជណ្តើរនៅកណ្តាលជ្រលងភ្នំ ត្រូវតែប្រឈមនឹងការស្រៀវឆ្អឹងខ្នងពេលសម្លឹងមើលទៅផ្នែកខាងក្រោម ដោយសារជណ្តើរនេះល្ហល្ហេវ និងគ្មានអ្វីបិទបាំងទាំងអស់ ។ ភ្ញៀវទេសចរភាគច្រើនភ័យខ្លាចយ៉ាងខ្លាំង ប៉ុន្តែពួកគេត្រូវតែជម្នះឧបសគ្គដើម្បីឡើងទៅដល់គោលដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6tw7di30vlYDNDJe_5uHbPjDDNwcVdTYT-J0bQAbnHXQNCtVE3xIYAvaI4QegI-1o-2Y38RVb3vf9B1GBYg1WhpB5UVG1X3zy-t2-txi0pSpSo2MrBovfEolLun_-HUN9flD-yKMq-vEAN0P1A373xebLtErlHY_qJzPUIa1ik1UE-wU2mN6R2pHT4Cbz/s1024/image_2024-11-07_14-50-53%20(2).png

ជណ្តើរដែកនេះស្ថិតក្នុងដំណាក់កាលសាកល្បងរបស់គម្រោង Ferrata ដោយបានអនុញ្ញាតឱ្យតែអ្នកសារព័ត៌មាន, Blogger និងភ្ញៀវទេសចរមួយចំនួនសាកល្បងប៉ុណ្ណោះ ហើយនឹងអនុញ្ញាតឱ្យពលរដ្ឋទូទៅឡើងជណ្តើរ នៅចុងខែវិច្ឆិកា ឆ្នាំ២០២៤ ។ រីឯថ្លៃឡើងជណ្តើរ គឺស្មើនឹង១១៨ដុល្លារអាមេរិកក្នុងម្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5oBAPaRn3IiYhOpWrPfbxOO10CglCCx0_Bj5GbIcs6g8QzBfGWwORNERDG5XmJiTtiWu3hqhUW7zOvZyur5l2U9JXU6CPtayRGotNAmZaU_9oLhDs-IauDMu1ZcFa3gDiOGrb4QJQ5qEe19QIIjPfPi8YTny-QpOUQeCb2NyoAmUjIYC7zVB03MkAbwbL/s1280/image_2024-11-07_14-50-53.png

គម្រោង Ferrata បានសហការជាមួយសមាគមដំណើរផ្សងព្រេងនៅប្រទេសចិន ដោយនឹងផ្តល់ការថែទាំសុវត្ថិភាព និងឧបករណ៍ការពារគ្រោះថ្នាក់ ។ ភ្ញៀវទេសចរអាចចូលរួមសាកល្បងឡើងជណ្តើរបានដោយគ្មានការកំណត់ទម្ងន់ ប៉ុន្តែគម្រោងនេះពុំអនុញ្ញាតឱ្យអ្នកមានជំងឺប្រចាំកាយចូលរួមទេ ដូចជា ៖ អ្នកកើតជំងឺបេះដូង និងសម្ពាធឈាមខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEcqOap3Xx_WISwAn4fAfVj9k2_fsv0ZxYQ-8FCFPl5uI97roUTM6gchDEZE8G4qF6lp9jPbI2Dz15LJpV75zuB5Cv5L1OIPK1hmWpj7aRCbpkRPYi-ZVGusIZ71aCp2MIemJ1t9hhbLKRJdzNugsk176NBQMONCcF_JrhYYdv6PUcqO0jgRXa6M_7OnsM/s1024/image_2024-11-07_14-50-54.png

ចំណែកពាក្យថា «Ferrata» មកពីភាសាអ៊ីតាលី មានន័យថា «ផ្លូវដែក» គឺជាការឡើងលើចំណោតភ្នំខ្ពស់ តាមរយៈជណ្តើរដែក និងការប្រើប្រាស់ឧបករណ៍ជំនួយ ។ គម្រោង Ferrata ក៏បានដំណើរការនៅតំបន់ជាច្រើនទៀតផងដែរ ដូចជា ៖ តំបន់ហុងអៀនលីង និងតំបន់តុងហ៊ូចៃ ក្នុងទីក្រុង Zhangjiajie ព្រមទាំងនៅភ្នំយៀនដាំងសាន ក្នុងទីក្រុងអ៊ូចូវ ៕