តារាចម្រៀង K-pop ជំនាន់ទី ៤ ដ៏ល្បីល្បាញរបស់កូរ៉េគឺ Ningning សមាជិក Aespa បានប្រាប់ពីវិធីសាស្ត្រថែរក្សាសម្រស់ឱ្យមានភាពស្រស់ស្អាតដូចទេពធីតានូវគន្លឹះងាយៗទាំងនេះ ដោយនាងតែងតែអនុវត្តជារៀងរាល់ថ្ងៃ។ Ningning បាននិយាយថា ដើម្បីទទួលបានស្បែកសភ្លឺចែងចាំង គ្មានមុន គ្មានស្នាម និងរាងស្អាត ដងខ្លួនស្រឡូន គឺនាងបានអនុវត្តនៅអាថ៌កំបាំងដូចខាងក្រោម៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQREiGII9SDuxovohhfUeFbcf6se_IBe1XNdQtrrE10_b-_rEX3MQSXhCmqSXMWnQTtLP2bh5ZLuBszqo48h9CKW7YdpX2cpUEhGz0qEKRQKENOu0McWQsC5ir7awClLzpqi6U0aESdKfmCFdBfrt30Mq8JUl4rLbiScoxNWHxvnzllWiB-C0Qo1R4PhAK/s3000/image_2024-11-04_15-29-09.png
១.រក្សារបៀបរស់នៅដែលមានសុខភាពល្អ៖ តារាចម្រៀងវ័យ ២២ ឆ្នាំរូបនេះតែងតែយកចិត្តទុកដាក់បន្ថែមលើផ្លែឈើស្រស់ៗ ផឹកទឹកឱ្យបានច្រើន និងគេងឱ្យបានគ្រប់គ្រាន់ ដើម្បីបង្កើនសុខភាពស្បែកពីខាងក្នុង។ យោងតាម Ningning របបអាហារគ្មានតុល្យភាព និងការគេងមិនគ្រប់គ្រាន់អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពស្បែក ដែលធ្វើឱ្យវាងាយនឹងមានបញ្ហាដូចជាមុន ស្នាមអុចខ្មៅ និងស្នាមជាំកន្ទួលជាដើម។ លើសពីនេះនាងក៏តែងតែយកចិត្តទុកដាក់ក្នុងការរក្សាស្មារតីឱ្យល្អ ជៀសវាងទុកឱ្យខ្លួនឯងព្រួយបារម្ភ ឬគិតច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc6Qrx0dEft05iLnlUNmFfBemGP3iXzUzDzUwzG2P9jgivxPSMV6q1ObbhH5Hf0NzrnkT8ZNZWv-ePaqZ2wwcFUP1sKcpVxsh_eYDGhapUKF7_s1EE2OmXOPCJMI5_vzuXdTVv4nhRuEekr67eZSLWIEOiCW6_p45xsjDVolN-v4omiEPRCNzMA11d1H42/s2000/image_2024-11-04_15-29-14.png

២.ប្រើផលិតផលថែរក្សាស្បែក៖ នៅថ្ងៃដែលស្បែកស្ងួត កូនពៅ aespa នឹងប្រើសេរ៉ូមតិច ហើយប្រើក្រែមច្រើន ដោយបន្ថែមប្រេងលើមុខបន្តិច។ តារាចម្រៀងស្រីរូបនេះបាននិយាយថា ការលាបសារធាតុសំខាន់ៗមុនចូលគេងជួយឱ្យស្បែករបស់នាងមានសុខភាពល្អពីខាងក្នុង។ ចាប់តាំងពីនាងបានចូលវិស័យសិល្បៈមក Ningning បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការប្រើប្រាស់សេរ៉ូមប្រឆាំងភាពចាស់ ដោយជារឿយៗនាងជ្រើសរើសផលិតផលដែលមានធាតុផ្សំពិសេស ដើម្បីជួយកាត់បន្ថយ និងពង្រឹងការបង្កើតឡើងវិញនៃស្បែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghcdWU3pvKt-cCL5GdrHHEN42twiRbKWy52Xh1fB8EdjJKOHbe6Y05T6AneeUkTiOAxsiyOGAOC1O9ITWp-LlggdBe-nwpZsSS_jPaZK1WWj_DbeR_R7hl90uHYD7dw5iKAY5edgaMb2MmoO4hxeWx-0_QwbQOspXoKsnayLGfCcl6qEqzbnI8h95Cfbnn/s932/image_2024-11-04_15-29-15%20(2).png

៣.ការពារកំដៅថ្ងៃសម្រាប់ស្បែក៖ តារាចម្រៀងវ័យក្មេងរូបនេះតែងរក្សាទម្លាប់លាបឡេការពារកម្ដៅថ្ងៃជានិច្ចក្នុងកម្រិតមធ្យមមុនពេលផាត់មុខ។ វិធីនេះជួយស្បែករបស់នាងការពារកម្តៅថ្ងៃ ភាពចាស់មុនអាយុ និងចំណុចខ្មៅ។ ដូច្នេះស្ត្រីគួរតែផ្តល់អាទិភាពដល់ផលិតផលឡេការពារកម្តៅថ្ងៃដែលមានសភាពរលោង និងស្ងួត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBpM3-i-Yvisvi9IZcgFdt9CVvg3yj5KtoI2J-lbZ2xtiD-EyAJwjMQJP8gyWJZEING6z7mWjOYLhsHGV1NakY8iHk0SQdzblZtfk16mQNx7SJ6OdrdW3vtk66nXQe53BsuozcDkslwviKWIzZF_LyU_25PrWVc5D0cJkZ-zCYifGqImWNkOwFVOC2Mb6B/s736/image_2024-11-04_15-29-15.png

៤.លាងសម្អាតមុខជានិច្ច៖ ការសម្អាតមុខពីរដងគឺជាវិធីរបស់ Ningning ក្នុងការថែរក្សាស្បែកស្អាត និងមានសុខភាពល្អ។ នាងលុបគ្រឿងសម្អាងដែលមិនជ្រាបទឹក និងឡេការពារកម្ដៅថ្ងៃចេញ ហើយទឹកសម្អាតមុខនឹងកម្ចាត់ជាតិខ្លាញ់លើសពីស្បែក។ នាងក៏ប្រើហ្វូមលាងមុខដើម្បីសំអាតរន្ធញើសយ៉ាងជ្រៅផងដែរ បន្ទាប់ពីលាងសម្អាតពីរដងរួច តារាស្រីរូបនេះក៏លាបម៉ាសមុខត្រឹមតែ ៥ នាទីក្នុងមួយថ្ងៃ ដើម្បីជួយឱ្យស្បែករបស់នាងស្អាត រលោង និងភ្លឺថ្លា៕