រូបភាពរបស់តារាចម្រៀងម៉ាន់ វណ្ណដា ថតរូបជុំគ្នាជាមួយសម្តេចរាជបុត្រីព្រះអនុជ នរោត្ដម អរុណរស្មី និងអ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។ នេះគឺជាមហាកិត្តិយសធំមួយរបស់តារាចម្រៀងរូបនេះដែលត្រូវបានសែរាជវង្សទ្រង់ទាំងទ្វេព្រះសព្វហឫទ័យយ៉ាងដូចនេះ។
សម្តេចរាជបុត្រីព្រះអនុជ នរោត្ដម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកព្រឹទ្ធសភា និងជាព្រះស្ថាបនិកមូលនិធិមុទិតា និងអ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី បានសព្វព្រះហឫទ័យប្រទានសវនាការជាមួយ លោក វណ្ណដា និងក្រុមការងារ នាព្រះដំណាក់វិមានឯករាជ្យ វេលាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ រូបភាពនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាមហាជន។
ងាកទៅកាន់រូបភាពដែលបានបង្ហាញវិញអ្នកគាំទ្រឃើញថាសម្តេចរាជបុត្រីព្រះអនុជ នរោត្ដម អរុណរស្មី ទ្រង់សព្វព្រះហឫទ័យ វណ្ណដា ជាខ្លាំងខណៈទ្រង់មិនប្រកាន់កាន់ដៃរបស់តារាចម្រៀងរូបនេះប្រកបដោយព្រះរាជហឫទ័យស្រលាញ់ពេញចិត្ត។ នៅលើបណ្តាញសង្គម Instagram របស់អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី វិញអ្នកអង្គម្ចាស់ក៏បាន Add Story រូបភាពជាមួយ វណ្ណដា ដូចគ្នាខណៈ វណ្ណដា បានចែករំលែកបន្តនៅលើបណ្តាញសង្គមរបស់ខ្លួន។.png)
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៥ តុលា សម្តេចរាជបុត្រីព្រះអនុជ នរោត្ដម អរុណរស្មី និងអ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី មានព្រះរាជវត្តមានសម្ពោធជាផ្លូវការនូវខ្សែភាពយន្ត 1660Vine ជាស្នាព្រះហស្ថរបស់អ្នកអង្គម្ចាស់ នរោត្តម រស្មីខេមុន្នី គ្រងជាតួអង្គឯក ក្នុងខ្សែភាពយន្តហូលីវូដថ្មីនេះដែលមានការចាក់បញ្ចាំងក្នុងរោងកុនចាប់ពីថ្ងៃទី១៥ ខែ វិច្ឆិកា ។ នេះជាភាពយន្តលាយតន្រ្តីដំបូងគេនៅប្រទេសកម្ពុជា។ អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី មានព្រះជន្ម២៧ព្រះវស្សា ជាព្រះរាជភាគិនេយ្យនៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាព្រះបុត្រា នៃសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងឯកឧត្តម កែវ ពុទ្ធរស្មី៕










