តារាចម្រៀង ទេព បូព្រឹក្ស បានទម្លាក់បទថ្មីមានចំណងជើងថា «Drama Queen » កាលពីពេលថ្មីៗនេះទទួលបាននូវការចាប់អារម្មណ៍មិនតិចនោះទេពីអ្នកគាំទ្រដោយសារតែបារ៉ូលនៃបទចម្រៀងគឺហិរខ្លាំង។ មុននឹងទម្លាក់ជាផ្លូវការរូបភាពនៃបទនេះគឺទទួលបានការចាប់អារម្មណ៍ពីមហាជនទៅហើយ នៅពេលបានឮចម្រៀងនិងអត្ថបទបទនេះទៀតកាន់តែមានការចាប់អារម្មណ៍ ខណៈហ្វេនៗថា Queen ម្នាក់នោះនៅពេលស្ងាត់ចាប់ផ្តើមបង្កើតរឿង Drama ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJtrTLetvZ-yhmplhU4HCc6ZA6jtWV-bjMDSGkFLpy9V2NihOT-R_EPjhvbtxiyNkFACWMnUJG3tmzggGMjAPrGN0cR-0zjqMKnKkOzSg-f6IaBQ1iXPkkEQdFxMW9Bcg_c0MkzIPUKw8O8dbVJb_CKI7HLP_ElD1R67N_3dYpV7eTV7lSenx-k1ySLPie/s2048/image_2024-11-01_11-34-02.png

កាលពីយប់ថ្ងៃទី៣០ តុលា តារាចម្រៀង ទេព បូព្រឹក្ស បានទម្លាក់ Official Lyric Video នៃបទចម្រៀង «Drama Queen » ហើយបារ៉ូលរបស់ចម្រៀងនេះគឺមានការចាប់អារម្មណ៍យ៉ាងខ្លាំង។គ្រាន់តែចេញភ្លេងមកភ្លាមអ្នកគាំទ្រខ្លះគិតថាស្មានតែបទនេះជាបទបរទេស។ក្នុងបទនេះ គឺបានរៀបរាប់ពីមនុស្សប៉ិនសម្តែង ធ្វើមើលមានតែម្នាក់ឯងអន់តែខំសម្ងែងគេឯងចង់បានលេង១ ស្លូតតែរឹងចាហ៊ួយប្រឹងចាក់ក្រោយគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZupe-xxwp4UGZ1iFSTD2Iuq3a6p59u9ZHoCYzTuWAH8FVfh-4M0w-Qo4IYXVYmMggos-0OnyUr5twtkB83D7fRL2A3Q-lQY8wbW821zdcoqTAoTOqxkxqPyeKzSwx1hcOPAld6UUAjcSqgC5UOqQzneSs40w6J1X8It5kz0YJxcAEx3OsDswJEOX71cuz/s2048/image_2024-11-01_11-34-04%20(2).png

«Drama Queen » របស់ ទេព បូព្រឹក្ស បានបង្ហាញ បង្ហាញទៅកាន់មនុស្សខ្លះមានបិសាចក្នុងចិត្តតាំងចិត្តធ្វើជាភ្លើងតែ នាងគឺក្តៅជាងមានអ្នកចង់បាននាងជាន់ Drama Queen ផ្អៀង ហើយ Queen ម្នាក់នោះមានតែពាក្យខំ ប៉ុន្តែខំដើរតាមខំគេ..។ បទថ្មីនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនពេញចិត្តអ្នកខ្លះថាទាល់តែស្តាប់ច្រើនដងបានយល់ពីអត្ថន័យ ចំណែកមតិផ្សេងទៀតថា បទនេះហាក់សម្តៅទៅកាន់នរណាម្នាក់ អ្នកខ្លះក៏ថាម្នាក់នោះឱ្យតែស្ងាត់ចាប់ផ្តើមបង្កើតរឿងដ្រាម៉ាមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi68xKdsfEw6x6vP_Fc2D7K4O3e9gdmXRks0m7xL2B3vZPNPMvPs65JmCgjdZlppb4yGUnwIecStlyX49H80Ufdy5GnBlijUcFGQ0tTPNJB_5uKRM1bW92_NfKKVu16koTuZoFEzdLglyPmyKNMvmThYEn4IrIIoWZFSTLqj1XcvI8yb45CALoF5QNqw5II/s2048/image_2024-11-01_11-34-07.png

តាមរយៈខម្មិនរបស់ចែតាបារាំង ដែលស្និទ្ធនឹងតារាចម្រៀង ទេព បូព្រឹក្ស ក៏បានផ្ញើបទចម្រៀងនេះទៅកាន់មនុស្សស្រីម្នាក់ស្តាប់បទនេះផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlOuMd0shTvJYsHLlRGMl8HOYnVdqi5m-Hx0nf8R1v1Mj6R1Dxumis8QrU7YajQSPoEc-yo8R576qdUPLoxlerkouomym2U9xGdTbCpRPLO1STeYX0kTjGqXHisxZB5Hk2-ySC4695367a0_MFyCNz8W1Lg9s8LLX4JiSQv_OAiWKzGC9lHjIyiVEsmY9d/s960/image_2024-11-01_11-34-08.png

គួរបញ្ជាក់ផងដែរថា «Drama Queen » គឺជាស្នាដៃផលិតរបស់ ជី ដេវីត ផងដែរ៕