បច្ចុប្បន្ន ការច្របាច់ក្រូចដាក់ក្នុងកាហ្វេ ទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងហាងកាហ្វេនៅបណ្តាប្រទេសមួយចំនួន ប៉ុន្តែការផឹកកាហ្វេដាក់ក្រូចបែបនេះ នឹងធ្វើឱ្យប៉ះពាល់សុខភាពខ្លាំងហួសពីការស្មាន បើទោះជាមនុស្សខ្លះនិយាយថា វាបានជួយបង្កើនរសជាតិកាហ្វេក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAojzawtfTFE7j-p1gx6PQf2b_m9neEffjmhvp1_jYRdMkjBSwPVP-285G5wckk89gk3JEgBL5NcTXJlRPSvX5UJkj0tqNWo4SJjlI-4vEapfdOZs9LIZg-eICLn4d6pBYncqK-mzlL5OG_fMMjZ5qE6jBov2WSiU3mULJmss1PSWmxPt44pAj1ZghHLVe/s1200/image_2024-11-01_13-46-56.png

ការផ្សំគ្នារវាងកាហ្វេ និងទឹកក្រូច ក្រៅពីបានកាត់បន្ថយរសជាតិដើមរបស់កាហ្វេ ដែលបានឆ្លងកាត់ដំណាក់កាលផលិតយ៉ាងផ្ចិតផ្ចង់ហើយនោះ ទឹកក្រូចនឹងផ្លាស់ប្តូររសជាតិកាហ្វេទាំងស្រុង ។ ក្រៅពីនេះ អ្នកមានចំណេះដឹងផ្នែកកាហ្វេប្រាប់ថា ការផ្សំភេសជ្ជៈ២មុខនេះចូលគ្នាអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheMo35vcbe8JYiVrEoWBOxaBY8VwRFVH-JWUbiPAZofQS1swM8hnGlekCK9GmhAdN5E86X_j6P5rLTZnlFBfKzNMtdO6LfFT0LMZGlLm6bSHN2w4Ss2sP5C6HCXKo8ideLW13w9ZQN-EexYSQPTeYIXSP6OQr_5gv9jKFsrzAHZUs6jtDtkVmNUXGnDxdx/s1200/image_2024-11-01_13-46-57%20(2).png

វានឹងប៉ះពាល់សុខភាពរាងកាយលើសពីការផ្លាស់ប្តូររសជាតិ ពីព្រោះវាអាចបណ្តាលឱ្យចុកពោះ ។ កាហ្វេ និងទឹកក្រូច គឺសុទ្ធតែជាភេសជ្ជៈមានជាតិអាស៊ីតខ្ពស់ ហើយកាហ្វេនឹងជំរុញដល់ការផលិតអាស៊ីតក្នុងក្រពះអាហារទៀតផង ។ នៅទីបំផុត វានឹងបណ្តាលឱ្យលើសជាតិអាស៊ីត ឬក្រហល់ក្រហាយដើមទ្រូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp7mWUOSS36H0dJs7RasAjl-hRXg8qvYrRqDiJFFBjbwJitTr59TKTje_3VDtv-jD6GTbt3_fUBlE4GwA0vl4UTOBNq1Dp22kpoVKJumvlmM2LzUif_zDMQHc1WIfaG-g9S3kcQvO2OxNQKhkNzOOGOgk4hmEHEKN_VnXN-pDbGJTHyQ9cR89qVdQd4rpR/s1024/image_2024-11-01_13-46-57.png

ក្រៅពីនេះ ការផឹកកាហ្វេដាក់ទឹកក្រូច នឹងបណ្តាលឱ្យប៉ះពាល់ដល់ការស្រូបយកសារធាតុចិញ្ចឹមក្នុងរាងកាយផងដែរ ព្រមទាំងរារាំងការស្រូបយកវីតាមីន C ពីទឹកក្រូច ។ ដូច្នេះ បើយើងត្រូវការវីតាមីន C យ៉ាងពេញលេញ គួរតែកុំផឹកកាហ្វេ និងទឹកក្រូចក្នុងពេលជាមួយគ្នា ឬគួរផឹកកាហ្វេ ហើយរង់ចាំប្រមាណ១ម៉ោងសិន ទើបផឹកទឹកក្រូចតាមក្រោយ ។

ក្រៅពីនេះ ពុំគួរផឹកកាហ្វេ និងបរិភោគផ្លែឈើទាំងនេះក្នុងពេលដំណាលគ្នាទេ ដូចជា ៖

-ផ្លែឪឡឹក ពីព្រោះវីតាមីន C ក្នុងផ្លែឪឡឹក នឹងមានប្រតិកម្មជាមួយជាតិកាហ្វេអ៊ីនក្នុងកាហ្វេ ហើយធ្វើឱ្យរាងកាយស្រូបយកកាហ្វេអ៊ីនច្រើន ។ វាធ្វើឱ្យមានអារម្មណ៍ស្ត្រេស, បារម្ភ, សម្រាកពុំលក់ និងកើតអាការៈផ្សេងៗ ដោយសារទទួលយកកាហ្វេអ៊ីនច្រើនពេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrpoEh4rqtTKb3lzA6JViQK8k9nf0v6ULQ8UC02g20Ub-ehJUIEjc17BNHLuNi2vWiI4-oTBtDBqbuoHVYXd5MBC7RDxTLAttnY0AIM_mLiKRZuXr-565ykuZtpZwDKn-H2mjCvsx5lxWXhV91_6Ok0FkZDx9BcpbLw8sK-4-k1-2lHvVfBy3wlo-C6waW/s512/image_2024-11-01_13-46-58.png

-ផ្លែឈើរសជាតិជូរ ដូចជា ៖ ក្រូចឆ្មារ, ទទឹម និងគូលេន ពីព្រោះជាតិអាស៊ីតក្នុងផ្លែឈើទាំងនេះនឹងបំផ្លាញសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងកាហ្វេ ។

-ហាមបរិភោគផ្លែឈើខ្ចី រួចហើយផឹកកាហ្វេ ពីព្រោះបណ្តាលឱ្យពិបាករំលាយអាហារ ដោយសារជាតិអាស៊ីតក្នុងផ្លែឈើស្រស់នឹងរារាំងhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvML1nF57rmCUY0CBRrZoIw24vgvHf-Tj_zoH5uAITEJnljyQ1OJkWEdSFYggJd7AvyFtyObq4PjANRdwLQ5z11J1Pq3ItNPQl5e2yJVepJSL0ECgdD0jwnXvTFwoiLTLlPmDxnJlbgO_2HEHJlBV7M1xLMcjnANwi1SnRaR0dJafIdkS22ohknt6Vf-MB/s800/image_2024-11-01_13-46-59.png