នាថ្ងៃសៅរ៍ អាទិត្យ ចុងសប្តាហ៍នេះ ទស្សនីយភាពមហោស្រពល្ខោនស្រមោលស្បែកតូច នឹងលេចឡើងជាថ្មីម្តងទៀតនៅឯផ្សារទំនើបអ៊ីអនម៉លមានជ័យ ឬផ្សារអ៊ីអន ៣ ដែលបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់រួមទាំងជនបរទេសអាចមកចូលរូមទស្សនាបានដោយសេរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT2fSoFi_f5m9-84UbDy8fmW1c8-2vzYL8_TCNRDWK4Q8ERjKlrUWU2y2fAFYBv4HTfzQjqiE72CfjNx-s5LGbqaZOsVYCBqnoXutsah156k0UeG1Aa-cQWDWERbi0_k5ZaQXi7gP931gnqhlV7Re0_dBBeCdWTUDLHyXUjHUH6n7j5XZnHTAMYs-JfTI3/s2048/464920028_553470367442585_1594387879282269837_n.jpg

យោងតាមការដាក់បង្ហោះរបស់គេហទំព័រផ្សារទំនើប AEON MALL MEAN CHEY បានឲ្យដឹងថា «ទស្សនីយភាព មហោស្រពល្ខោនស្រមោលស្បែកតូច ដែលដឹកនាំសម្តែងដោយ ព្រឹទ្ធាចារ្យចម្មការភិរក្ស ជៀនសុផាន មត៌កមនុស្សរស់ បានមកដល់ជាថ្មីម្ដងទៀត នៅចុងសប្ដាហ៍នេះ! ចូលរួមទស្សនាដោយសេរី នូវការសម្ដែង ល្ខោនស្រមោលស្បែកតូច រួមនឹងសកម្មភាពផ្សេងៗជាច្រើន រយៈពេល ២ ថ្ងៃ ដែលត្រូវនឹងថ្ងៃទី ២ និងទី៣ ខែវិច្ឆិកាខាងមុខនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaBRhBuMR4dISqBM9HxnEaeWxA9oAy4ezx7MCgPCjwfIHfm-o3Zg4Fm8CFwxhsKOfHjcTE6IV0TcBkkL8VJnNYutV8zukQLQS8MA_eh7y9BEtfny_wZwkpojTRxuU1xLKP3Y0ei_BZRaKa7j6mkalRjDIraIJxDNwtNUCDFpBgn3t8866E3TEQt-SoC3Ma/s2048/464992111_553480257441596_3551648093918819070_n.jpg

ការសម្តែងល្ខោនស្រមោលស្បែកតូច នឹងលើកយកមកសម្តែង រយៈពេល ២ ថ្ងៃនេះ រួមមាន៖
– ថ្ងៃទី ២ វិច្ឆិកា – រឿងព្រះចន្ទគោរព (វេលាម៉ោង ២ រសៀល និង ៥ ល្ងាច)
-ថ្ងៃទី ៣ វិច្ឆិកា – រឿងព្រះជិនវង្ស (វេលាម៉ោង ២ រសៀល និង ៥ ល្ងាច)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi240ORG2cXXcdU0tEU3lPvDfvjg_0VVmndKKnyJ24CDECemRgxvuIjuiH07b24U1i-3qu4sPB-9WSNBTzx8gaNc3NXO0vRjbLYsam0_uBS6CFYjntmuSIIK4imwEYNG_fiRi7PSjXU8WZVNAqWUOxhEn9JISJKyqX1BzMNLPwp1mZhYQyUT1Y9Qwr-Fjc3/s2048/465003162_553470564109232_4409505441088001846_n.jpg

សូមជម្រាបថា នេះមិនមែនជាលើកទី១ទេ ដែលផ្សារទំនើបផ្សារអ៊ីអន ៣ បានលើកយកទម្រង់ល្ខោន ដែលសិល្បៈវប្បធម៌ខ្មែរ មកសម្តែងជូនទស្សនិកជនទស្សនា ដែលនាពេលកន្លងមក ស្ទើរតែជារៀងរាល់ចុងសប្តាហ៍ ក៏មានការសម្តែងល្ខោនជាហូរហែរផងដែរ តួយ៉ាងដូចជាល្ខោនបាសាក់វង់ភី សុគន្ធី ល្ខោនខោល និងល្ខោនយីកេជាដើម ហើយក៏ទទួលបាននូវការគាំទ្រយ៉ាងច្រើនកុះករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVR8h9XdokUcLAADyX6_PGSns0ueMjWgFAi6s2GNZilsicZaQriit0tlqqmc9pT2827B4SpVL0wmS3uDvw9b_y7GhVLmyv7Co1pUjFOKjme0LDJosgwRUS7SPhZFc8_N6-w93NEd17fT4BwQlY7I_SEPP7T_xfcNVvw04c5F5z3QFkYIjqv3dn-gOMfHVb/s2048/464940046_553470774109211_6771028869303639240_n.jpg

ដោយសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរ មានទាំងក្មេងចាស់ ប្រុសស្រី បានបបួលគ្នាមកក្រាលកន្ទេល អង្គុយមើលល្ខោន នៅក្នុងផ្សារទំនើបដ៏មានផាសុខភាពបំផុត។ ជាមួយគ្នានោះ អ្នកដែលបានមកទស្សនាហើយ សុទ្ធតែបានចូលទៅបញ្ចេញមតិនៅលើបណ្តាញសង្គម ដោយការពេញចិត្តនិងការកោតសរសើរព្រោងព្រាតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx60hXtwJp-XO2s3r6LJuCnKXn6SqdR9ft2ZvdNPIen6Kizh7Mfd7-dSTJTY0iDznG81a95oK8LQl9zsbbLhuOajtoXAd8sKJi8IXBNJZazrqVnepXwxU3Z1iYJMQnSohSTQ34XHJ2Br9H1aVr1HHmhA1Yv_cYad6xIFbPlI8oYEGzybHTtrcO3gCl8_4g/s2048/IMG_6969.JPG

គួរបញ្ជាក់ថា ផ្សារទំនើបអ៊ីអនម៉លមានជ័យ បានបើកដំណើរការសាកល្បងជាផ្លូវការអំឡុងខែធ្នូ ឆ្នាំ ២០២២ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភាគខាងត្បូងនៃរាជធានីភ្នំពេញ៕