តារាចម្រៀងស្រីដ៏ស្រស់ស្អាតទើបតែចូលក្នុងទ្រនំបាមរីកញ្ញា រ៉េត ស៊ូហ្សាណា ត្រូវបានហ្វេនៗប្រដូចនាងដូចជាតួឯកស្រីក្នុងរឿង F4 ដែលទទួលបានការមើលថែពីបុរសសង្ហាទាំង៤រួមមាន វណ្ណដា នរទ្ធិ យូហៃ និង វណ្ណថាន។ សកម្មភាពការយកចិត្តទុកដាក់ចំពោះគ្នានេះ អ្នកគាំទ្រមើលហើយពិតជាកោតសរសើរការស្រលាញ់សាមគ្គីពួកគេ ខណៈនាយកប្រតិបត្តិផលិតកម្មក៏បង្ហាញអារម្មណ៍រំភើបដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWL_ELLvHS1Qp7nn0351YFISZ2T2t_xiJ1XYIZNVjHPzifHIHPfnBBjEDyAc8ANj2K09-wGipzSz28YbYzHZCZEt-VUryQFpfB6eigr9BazNDK3WYQMthEKCkdhg6z4MjgjRs5pzK7I_qTFZHWH7rknM9_bgfAr69psrxnIhML1JTFgpMsqE5YCNHBTyFM/s2048/image_2024-11-01_09-00-25.png

ក្នុងព្រឹត្តិការណ៍បើកការប្រកួតកីឡាជាតិលើកទី ៤ និងកីឡាជាតិជនពិការលើកទី ២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីយប់ថ្ងៃទី៣០ តុលា ធ្វើឱ្យសាធារណជនចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ការសម្តែងរបស់សិល្បករ សិល្បការិនី ។ ងាកមកកាន់ការសម្តែងរបស់តារាចម្រៀងក្នុងទ្រនំបារមីវិញគឺផ្ទុះនូវសំឡេងគាំទ្រយ៉ាងខ្លាំងទោះបីជាភ្លៀងបង្អោរមកយ៉ាងណាក៏ទស្សនិកជនចូលរួមលើកឡើងថាសប្បាយខ្លាំងតាមរយៈការសម្តែងរបស់តារាចម្រៀង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO9sh8uamnl4eF34Kp6nM4qJ9Ha8l26zSt_gxe26CNZnQBxEGxTs_fA-goGWu4KBbFcpYRGMLHTTiXJMTzhJuqTE9W8YwmZvLxmbyZfkhpDcD94gr-_3VpVAiGSGs_q6vWeS8HDFthyphenhyphen0yBILNtAjl6AZ9vOufS4nbTYiXgo85qudV-iskSfrrFfdz-Zn3E/s1280/photo_2024-11-01_08-55-48.jpg

យ៉ាងណាមិញ ទស្សនិកជនបានកត់សម្គាល់និងបានប្រដូចកញ្ញា រ៉េត ស៊ូហ្សាណា ទៅនឹងតួឯកស្រីក្នុងរឿងដ៏ល្បីល្បាញ «Boys Over Flower» ឬ «F4» ដោយសារតែនាងជាកូនពៅនិងជាតារាចម្រៀងស្រីតែម្នាក់នៅក្នុងទ្រនំមួយនេះ។ រ៉េត ស៊ូហ្សាណា ទទួលបានការមើលថែយកចិត្តទុកដាក់ពីកំលោះសង្ហាទាំង៤ វណ្ណដា វណ្ណថាន នរិទ្ធ និង យូហៃ ធ្វើឱ្យហ្វេនៗជាច្រើនរំភើបជំនួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIGS_b2Sr-pBQ3MR4wd-zeHurJB6UFPplLQulm2sdgq30NNTnyaRxM6oYDpYohK9dGo3FK01IN79QV82l3DP2sXq-E2-tHTwiy5pJjhNfooTECuMkcOvQO9EVoMCy4buSOJiwIWRLvCJs_8Fz-aAX1ymsezCutoh4F-N56nWt6jFRa1MmW_jpPT4vrXTcu/s640/image_2024-11-01_09-00-29.png

ដំបូងឡើង វណ្ណដា វណ្ណថាន បានសម្តែងបទរបស់ខ្លួន បន្ទាប់មកមានការសម្តែងរបស់ នរិទ្ធ និង យូហៃ ចំណែកឯ រ៉េត ស៊ូហ្សាណា គឺបានសម្តែងបទ «ស្ត្រីសេរី»។ គ្រាន់តែ រ៉េត ស៊ូហ្សាណា ដើរឆ្ពោះតម្រង់ទៅលើឆាក នរិទ្ធ គឺបានជួយកាន់ដៃ ហ្សាណា ហើយរូបភាពនេះត្រូវហ្វេនៗសរសើរថា នរិទ្ធ សុភាព បុរសពិតៗ។ នៅពេលការសម្តែងបានបញ្ចប់ វណ្ណដា និង យូហៃ គឺបានជួយកាន់ដៃ រ៉េត ស៊ូហ្សាណា ម្តងទៀតហើយរូបភាពនេះហើយគឺផ្ទុះនូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmQidgVEN_ipZRki-EBX7vtISVDRTTu5D0pVS0OBGy38VKAtIx7t9TMWdPmyhYBleb9o0SGiLF0TGFdG5WqogAj1USvE9YTRrl3KJPieAkhTVk5ieCmRAUzho-mDKN9_S_6oHUxOab2iSKUCo7hnvnW29nE7jWa-2y6ZML4euok_8BGCm8iBl_ogN88OJR/s2048/image_2024-11-01_09-00-23.png

មិនត្រឹមតែហ្វេនៗប៉ុណ្ណោះទេដែលមានការស្ងើចសរសើរនិងការចាប់អារម្មណ៍ការយកចិត្តទុកដាក់នេះសូម្បីតែកញ្ញា ឡូរ៉ា ម៉ម ដែលជានាយកប្រតិបត្តិរបស់អ្នកទាំង៥ក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តនិងពោលថានេះជាកាដូខួបកំណើតរបស់ខ្លួនដ៏អស្ចារ្យធ្វើឱ្យកញ្ញាញញឹមតាំងពីដើមរហូតដល់ចប់ ការសម្តែងក្រោមដំណក់ទឹកភ្លៀងប៉ុន្តែមានសំឡេងស្រែកហ៊ោរយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhyQSDQb8RUZymNpWjP6ShtEFneGawtgbFCmGt9d98vADiE-v0qPkPsoAo4_-m4VTPdXb8qjkPwtwskwR2hv2ZWsBwouE8YfxE6Dj-u-ESaFsGETVXyOXywFdVcqZGCWylg3729JdM5F816gVEXL9WXpKBXqS0dIa-ZgUauTzxQ39uurZa3SQ38rN8G0mr/s2048/image_2024-11-01_09-00-22.png

ងាកទៅកាន់បណ្តាញសង្គមទិកតុករបស់ រ៉េត ស៊ូហ្សាណា វិញក៏បាននាំកំលោះទាំង៤រាំលេងកម្សាន្តបទ «សង្គ្រាន្តស្គាល់ស្នេហ៍» របស់ វណ្ណដា ផងដែរ៕