Home ព័ត៌មានអន្តរជាតិ ប្រាក់ចំណូលរបស់ BYD បានកើនឡើងខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមក

ប្រាក់ចំណូលរបស់ BYD បានកើនឡើងខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមក

48
0

ប្រទេសចិន៖ នៅត្រីមាសទីបីនៃឆ្នាំ ២០២៤ ប្រាក់ចំណូលរបស់ BYD គឺបានកើនឡើង ២៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលឈានដល់ ២៨.២៤ ពាន់លានដុល្លារអាមេរិក ដែលនេះលើសពីប្រាក់ចំណូលរបស់ក្រុមហ៊ុន Tesla ទៅទៀត ខណៈប្រាក់ចំណូល Tesla មានត្រឹមតែ ២៥.២ ពាន់លានដុល្លារប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYHeI9QePEe9zS7tkKaB2nLrheXPrQ0lF_yWIfUiEIuik-hsXo5X5HhqDQrNRESCFHYUH1DdAiIGtnd6uj4UfxBC3PmGvcLHfGPfXg6LhhjDv1pDgqgnzzaftEXGWPimhY8bearLCQz1z3CFZC2gKkOnrSmqf3VrysopU8IAvGKtL4-rGhyrQ8NIArGeSR/s1200/image_2024-11-01_11-28-05%20(2).png

យោងតាម CNBC ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD ទើបតែបានប្រកាសពីប្រាក់ចំណូល និងប្រាក់ចំណេញរបស់ខ្លួនកាលពីពេលថ្មីៗនេះទេ ដោយពួកគេបាននិយាយថា ប្រាក់ចំណូលនៅត្រីមាសទីបីរបស់ខ្លួន គឺបានកើនឡើងរហូតដល់ ២៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលឈានដល់ ២៨.២៤ ពាន់លានដុល្លារអាមេរិក ដោយបានវ៉ាដាច់ក្រុមហ៊ុន Tesla ជាលើកដំបូងក្នុងរយៈពេលដូចគ្នាជាមួយនឹង ២៥.២ពាន់លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc5yFwAMMjLYZA4TEuToGLwz7-9hhqeMqUYNfys6y9XvfX9aBnqsIBuvfzn5GIbJCA26OCCObcjGKovV94UYMaWRCu8xaxWW13T6hMaY4UObghU8Pk6o7Y7mhggFvDBtk9-i0jjp-79oS0u4iXwho5Da41qR-Ei4Ooap9E7gAAbY94iTwD0sJbsspK5RYp/s1200/image_2024-11-01_11-28-05%20(3).png

ខណៈប្រាក់ចំណេញសុទ្ធនៅត្រីមាសទីបីរបស់ BYD វិញក៏បានកើនឡើងខ្លាំងផងដែររហូតដល់ ១១.៥% ឈានដល់ ១.៦៣ ពាន់លានដុល្លារ។ ដូច្នេះក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ប្រាក់ចំណេញសុទ្ធរបស់ BYD គឺបានកើនឡើង ១៨.១% ឈានដល់ ៣.៥៤ ពាន់លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFtjGGUtIjQnlwJ2eaqIBP-F5WPWKkAk-ysqg4RJdn8qbuEeyV5ViaaHDtkLqImkFxrRsMieU1PLgRB3bWwKlmwVbUcstj3pOX4rjZOkVPA-iFDNHh1DC4zhsmWmuziEpuBp2z8MvHeCTc9pREE_-Pqn-8oCAqxzZHWfn6kQnyfiKvy_a1nuWRak_2mcWi/s1200/image_2024-11-01_11-28-05.png

បច្ចុប្បន្ន BYD កំពុងនាំមុខគេក្នុងការលក់រថយន្តអគ្គិសនីទូទាំងពិភពលោក ដោយសារការបញ្ចុះតម្លៃយ៉ាងខ្លាំងលើម៉ូដែលដែលលក់ដាច់បំផុត។ នេះបើតាមប្រភពដដែលបានឱ្យដឹងទៀតថា BYD បច្ចុប្បន្នលក់បានជាង ៩០% នៃយានយន្តរបស់ខ្លួននៅក្នុងប្រទេសចិន ដោយបានកំណត់គោលដៅលក់ប្រចាំឆ្នាំខ្ពស់បំផុតសម្រាប់ឆ្នាំ ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkBYLxbaUmeBNbEcbUGJNnNcv47ATcpUWe23Z7K0XdvNWTQ0s3sv30KGbOAZj6VwHb51exzVe8bqWruhKssJ2GGJKovtbw6TJgvrTnaQyX2cQOGCOqqUskpj1D1tgugB2zZbKpR43I4MbJjMHzuQFA1TlmmCE0RrxFwqjSnlSPkaL_QysZjJ-momOGsPSL/s1200/image_2024-11-01_11-28-06.png

នេះមានន័យថា BYD ដែលជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ប្រទេសចិនគឺកំពុងស្ថិតនៅជួរមុខក្នុងទីផ្សារអាស៊ី និងអឺរ៉ុបទោះបីជាប្រឈមនឹងពន្ធបន្ថែមក៏ដោយ។ នៅក្នុងត្រីមាសទី ៣ ក្រុមហ៊ុនបានលក់រថយន្តចំនួន ៩៤,៤៧៧ គ្រឿងនៅក្រៅប្រទេស កើនឡើង ៣២.៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ហេតុនេះក្នុងរយៈពេល ៩ ខែកន្លងមក ក្រុមហ៊ុនគឺបានលក់រថយន្តអស់ចំនួន ៥០០,០០០ គ្រឿងហើយ៕