ពិតណាស់នៅពេលដែលយើងបែកញើសជើងនឹងបង្កជាក្លិនមិនល្អដល់អ្នកដទៃ ជាហេតុធ្វើឱ្យយើងបាត់បង់ទំនុកចិត្ត ហើយមើលទៅដូចជាមនុស្សម្នាក់ដែលគ្មានអនាម័យ។ ច្បាស់ណាស់មិនមានអ្នកណាម្នាក់ចង់ជួបប្រទះបញ្ហាបែបនេះឡើយ ដូច្នេះហើយគន្លឹះទាំង ៤ ខាងក្រោមអាចជួយកាត់បន្ថយបញ្ហាធុំក្លិនជើងយ៉ាងមានប្រសិទ្ធភាព៖
១. លាងជើងជារៀងរាល់ថ្ងៃ៖ ចូរលាងសម្អាតជើងរាល់ថ្ងៃជាប្រចាំជាមួយសាប៊ូដែលមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី ហើយត្រូវប្រាកដថាអ្នកបានជូតតាមចន្លោះម្រាមជើងមួយៗស្ងួតល្អផងដែល។ បាក់តេរីនិងរោគផ្សិតអាចលូតលាស់នៅចន្លោះម្រាមជើងប្រសិនបើមិនបានជូតឱ្យស្ងួតត្រឹមត្រូវទេនោះ។
២. ក្រូចឆ្មារ និងម្សៅ Baking soda៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយ baking soda ចំនួន ៤ ស្លាបព្រាបាយ ជាមួយទឹកក្ដៅឧណ្ហៗចំនួន ៨ ពែង និងបន្ថែមទឹកក្រូចឆ្មារស្រស់ ចំនួន ១ ផ្លែចូល។ បន្ទាប់មកកូរឱ្យសព្វ រួចត្រាំជើងក្នុងល្បាយនេះរយៈពេលពី ១៥ ទៅ ២០ នាទីជាការស្រេច។
៣. ឧស្សាហ៍ផ្លាស់ប្ដូរស្រោមជើង៖ ចូរប្ដូរស្រោមជើងឱ្យបានទៀងទាត់នៅពេលដែលអ្នកមានអារម្មណ៍ថាសើមពេញដោយញើស ហើយមុននឹងពាក់ស្រោមជើងថ្មី ចូរលាងសម្អាតជើងនិងជូតផ្ដិតឱ្យស្ងួតសិន។
.png)
៤. ត្រាំជើងក្នុងទឹកខ្មេះ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះកន្លះពែងជាមួយទឹកក្ដៅ ៨ ពែង រួចកូរឱ្យសព្វ ហើយត្រាំជើងក្នុងទឹកល្បាយនេះនៅពេលក្ដៅឧណ្ហសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី បន្ទាប់មកលាងសម្អាតជើងចេញជាមួយសាប៊ូនិងជូតឱ្យស្ងួតជាការស្រេច៕










