ប្រាសាទ ដាវីន Miss Universe Cambodia 2024 បានចាកចេញពីមាតុភូមិធ្វើដំណើរឆ្ពោះទៅប្រកួតនៅលើឆាកអន្តរជាតិក្រោមការចូលរួមជូនដំណើរពីក្រុមគ្រួសារ ហ្វេនៗជាច្រើន។ ក្នុងនោះ អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 និង ហង្ស សុរិយ៉ាន់ TOP5 Miss Universe Cambodia 2024 ក៏បានមកជូនដំណើរដោយផ្ទាល់ផងដែរ។ លើសពីនេះ លក្ខិណា ថានាងជឿជាក់ខ្លាំងទៅលើសមត្ថភាពរបស់អ្នកនាង ប្រាសាទ ដាវីន នឹងអាចបើកទ្វារកម្ពុជាចូលTOP។.png)
នៅល្ងាចថ្ងៃទី២៧ ខែតុលា ប្រាសាទ ដាវីន បានលាស្រុកកំណើតចេញទៅប្រកួតនៅលើទឹកដី ម៉ិនស៊ិក ហើយ។ វត្តមានបវរកញ្ញាពីររូបគឺ អ៊ិន លក្ខិណា និង ហង្ស សុរិយ៉ាន់ បានមកជូនដំណើរដោយផ្ទាល់។ អ៊ិន លក្ខិណា TOP10 Miss Cosmo 2024 បាននិយាយថា «នាងមិនមានអ្វីច្រើននោះទេគឺមានតែការជូនពរ អ្នកនាងប្រាសាទ ដាវីន ឱ្យទទួលបានភាពជោគជ័យមកកាន់ប្រទេសកម្ពុជា។

លក្ខិណា ថានាងជឿជាក់លើ ប្រាសាទ ដាវីន ខ្លាំងជាមនុស្សម្នាក់មានទាំងសមត្ថភាព មានទាំងឆន្ទៈ មានទាំងការចែករំលែកនិងក្តីស្រលាញ់។ លើសពីនេះ Miss Cosmo Cambodia 2024 ជឿជាក់ថា Miss Universe Cambodia 2024 នឹងបើកទ្វារកម្ពុជាយ៉ាងពិតប្រាកដ ប្រាសាទ ដាវីន មានអ្វីៗគ្រប់យ៉ាងដែល Miss Universe ត្រូវការ។ ក្នុងនោះ លក្ខិណា ថានាងពិតជាស្រលាញ់ និងជាអ្នកគាំទ្រម្នាក់របស់ ប្រាសាទ ដាវីន និងស្នើឱ្យប្រជាជនកម្ពុជាចូលរួមគាំទ្របវរកញ្ញាចក្រវាលកម្ពុជារូបនេះ។
នៅក្នុងបទសម្ភាស៍ អ៊ិន លក្ខិណា ក៏លើកឡើងដែរថា ការប្រកួត Miss Universe មិនមែនទើបតែធ្វើមួយឆ្នាំនេះនោះទេគឺមានជាច្រើនឆ្នាំមកហើយប៉ុន្តែមិនទាន់មាននរណាអាចចូល TOP បាននោះទេ បើសិនជា ប្រាសាទ ដាវីន អាចបើកទ្វាររបស់កម្ពុជាបានគឺពិតជាអស្ចារ្យខ្លាំងមែនទែនសម្រាប់ប្រទេសកម្ពុជាយើងដែលអាចឈរនៅលើឆាកមួយនេះក្នុងរយៈពេលដ៏ខ្លីក៏ពិតមែនប៉ុន្តែអាចធ្វើបាន។
ចំពោះទំនាក់ទំនងវិញ លក្ខិណា ថានាងនិង ប្រាសាទ ដាវីន ស្គាល់គ្នាយូរមកហើយ ហើយប្រាសាទ ដាវីន គឺជាមនុស្សម្នាក់ចែករំលែកផ្តល់ដំបូន្មានល្អៗមកកាន់នាងនិងត្រៀមជួយជានិច្ចបើសិនជានាងមានការខ្វះខាតអ្វីហើយអាចជួយបាន ជាមនុស្សមានទឹកចិត្ត។
ការមកជូនដំណើរនេះ លក្ខិណា ថាក្នុងនាមជាប្រជាជនកម្ពុជាម្នាក់នាងត្រូវមកជួយគាំទ្រ ជា Queen ដែលតំណាងឱ្យប្រទេសទៅកាន់ឆាកអន្តរជាតិនេះជាកន្លែងមួយដែលបវរកញ្ញាគ្រប់ៗរូបត្រូវតែធ្វើគឺយើងត្រូវបង្ហាញឱ្យមនុស្សជុំវិញខ្លួនពេញពិភពលោកបានដឹងថា យើងស្រលាញ់បវរកញ្ញាយើង មិនថាយើងនៅស្ថាប័នណាយើងគួរតែមកជួយជូនដំណើរគ្នាទៅវិញទៅមក៕










