ថ្មីៗមកនេះស្ថាប័ន MGI កំពុងមានរឿងអាស្រូវស្អុ.យម្តងទៀតបង្កភាពចម្រូ.ងចម្រា.សជាមួយខាងមីយ៉ាន់ម៉ា។ ងាកទៅកាន់បវរកញ្ញា Thae Su Nyein បាន Live និយាយដោយផ្ទាល់ថានាងសង្ស័យគ្មានភាពយុត្តិធម៌នៅក្នុងការប្រកួត ខណៈតំណែងជាលំដាប់រងទី២ ការប្រកួត Miss Grand International ក៏នាងមិនចង់បាននាងសុំនៅខាង ND របស់ខ្លួន។
«ឥឡូវនេះ ខ្ញុំមិនចង់ទទួលតំណែងអ្វីទេ មិនចាំបាច់រក្សាវាសម្រាប់អ្នកទេ ព្រោះខ្ញុំនឹងនៅខាង ND ររបស់ខ្ញុំ។ ខ្ញុំគិតថាខ្លួនឯងសមនឹងទទួលបានតំណែងល្អជាងនេះ ហើយ Country Power គឺខ្ញុំត្រូវតែជាអ្នកទទួលបាន រួមទាំងឈុតតំណាងជាតិផងដែរ! ប៉ុន្តែលទ្ធផលគឺបានធ្វើឱ្យខ្ញុំសង្ស័យថាវាគ្មានភាពយុត្តិធម៌»។ នេះជាការលើកឡើងរបស់ Thae Su Nyein នៅក្នុងការ Live កាលពីថ្ងៃទី២៧ ខែតុលា។ បវរកញ្ញាមីយ៉ាន់ម៉ា រូបនេះក៏បាននិយាយថា ចំពោះរឿងមកុដវិញនៅពេលនាងចុះពីលើឆាកឃើញប្រជាជនមីយ៉ាន់ម៉ាច្រើនស្រក់ទឹកភ្នែក ហើយពេលនេះនាងគ្មានកម្លាំងស្ទើរតែសន្លប់ទើបខាង ND ដុះមកុដនិងឈៀងជៀសវាងពេលនាងសន្លប់ទៅកាន់តែអាក្រក់មើលជាងនេះ។ ហើយការសម្រេចចិត្តមិនទទួលតំណែងគឺជាការសម្រេចចិត្តរបស់នាងដោយខ្លួនឯងផ្ទាល់។.png)
Thae Su Nyein ក៏បានលើកឡើងពីការប្រកួតឈុតតំណាងជាតិដែលឃើញនាងយំមិនមែនជាភាពដ្រាម៉ានោះទេ បើអ្នកមិនដឹងពីវប្បធម៌របស់ប្រទេសនីមួយៗ។ ចំពោះលទ្ធផលសម្រាប់ប្រទេសឥណ្ឌា និងហ្វីលីពីន បវកញ្ញាមីយ៉ាន់ម៉ាថា «ខ្ញុំមិនបន្ទោសបងស្រីខ្ញុំទេ ។ ខ្ញុំស្រលាញ់ប្រទេសឥណ្ឌា ខ្ញុំស្រលាញ់ហ្វីលីពីន ពួកគេជាបងប្អូនស្រីដ៏ល្អបំផុតរបស់ខ្ញុំគ្រប់ពេល ខ្ញុំមិនបន្ទោសពួកគេទេ។ ខ្ញុំគ្រាន់តែនិយាយថា ពានរង្វាន់ឈុតតំណាងជាតិរបស់យើង និង Country Power មិនមែនមកុដអ្នកឈ្នះនោះទេ»។.png)
នៅក្នុងភាពចម្រូងចម្រាសនៃការប្រកួតបវរកញ្ញា Miss Grand International (MGI) ប្រធាន MGI លោក Nawat ឲបានទទួលយកជាផ្លូវការនូវការសម្រេចចិត្តរបស់ Miss Grand Myanmar Thae Su Nyein ក្នុងការបដិសេធតំណែងលំដាប់រងទីពីររបស់នាង។ លោក Nawat បាននិយាយក្នុងសន្និសីទសារព័ត៌មានថា «ប្រសិនបើនាងចង់បានចំណាត់ថ្នាក់លេខមួយ ហើយត្រូវតែមានវា ខ្ញុំស្នើឱ្យនាងបង្កើតការប្រលងរបស់នាង ដើម្បីនាងអាចឈ្នះគ្រប់ពានទាំងអស់»។ 
លើសពីនេះ លោក ណាវ៉ាត់ អះអាងថា ឧបទ្ទវហេតុនេះ រួមជាមួយនឹងការបញ្ចប់សិទ្ធិផ្តាច់មុខនៅកម្ពុជានាពេលថ្មីៗនេះ មិនប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្មរបស់ពួកគេទេ។ លោក Nawat បានបញ្ជាក់ថា បច្ចុប្បន្នពួកគេកំពុងពិនិត្យមើលឱកាសភាពជាដៃគូថ្មីនៅក្នុងប្រទេសទាំងពីរ ដោយបញ្ជាក់ថា នឹងមានបេក្ខនារី និងអ្នករៀបចំតែងតែចង់តំណាងឱ្យប្រទេសរបស់ពួកគេ។
គួរបញ្ជាក់ថា ការប្រកួត Miss Grand International 2024 កាលពីយប់ថ្ងៃទី២៥ ម្ចាស់មកុដបានទៅលើប្រទេសឥណ្ឌា លំដាប់រងទី១ ហ្វីលីពីន លំដាប់រងទី២ មីយ៉ាន់ម៉ា លំដាប់រងទី៣បារាំងនិងប្រេស៊ីល លំដាប់រងទី៤៕










