ត្រីគល់រាំង ឬត្រីខ្មោ.ច ត្រូវបានអ្នកវិទ្យាសាស្ត្រជឿថាផុតពូជបាត់ទៅហើយ ដោយសារវាបានបាត់ខ្លួនពីទន្លេមេគង្គអស់រយៈពេលជិត ២០ ឆ្នាំ ប៉ុន្តែស្រាប់តែថ្មីៗនេះត្រីគល់រាំង បានលេចមុខម្តងទៀត ធ្វើឱ្យអ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើលយ៉ាងខ្លាំង។

កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញ ត្រីគល់រាំងដ៏កម្រមួយនៅក្នុងទន្លេមេគង្គប្រទេសកម្ពុជាយើង ដែលជាក្តីសង្ឃឹមសម្រាប់ការរស់រានមានជីវិតនៃត្រីប្រភេទនេះ និងជំរុញឱ្យមានការខិតខំប្រឹងប្រែងអភិរក្សជាបន្ទាន់ ដើម្បីការពារទន្លេមេគង្គនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjIIU3G2_ZtIPu9JKlrPdIz9QLlFs5hs8dJM7vHvlOFzehsi7UNyvPRgM9pN2XlhVK_a5UynBSAvrv0cYpStKnb_PeEvo69CxItmRcGSAfv5DvIy1LUsNqjDziHuTVDvrVKmLUWS7WBuSeevcYN4gvRKJf4uhZRLsZU9eNJ-fGjT81tCU1yHQyB_Vn8ADT/s1200/photo_2024-10-25_12-57-14.jpg

ត្រីគល់រាំងជានិមិត្តរូបមច្ឆជាតិកម្ពុជាដែលកំពុងបង្កើនកិច្ចការពារ ខណៈវាគឺជាប្រភេទត្រីដ៏កម្រ និងជាប្រភេទត្រីប្រឈមនឹងការផុតពូជ ដែលទាមទារឱ្យមានការចូលរួមការពារ និងអភិរក្សឱ្យនៅគង់វង្សយូរអង្វែង។ ទោះជាយ៉ាងណាត្រីប្រភេទនេះបានបង្ហាញខ្លួនឱ្យមនុស្សយើងឃើញវាជាលើកចុងក្រោយនៅឆ្នាំ ២០០៥ ដែលមានប្រវែងរហូតដល់ ១.២ ម៉ែត្រ និងមានស្នាមពណ៌លឿងជុំវិញភ្នែករបស់វា។ ប៉ុន្តែបន្ទាប់មកវាក៏បានបាត់ខ្លួនរហូត ដល់អ្នកវិទ្យាសាស្ត្រគិតថា វាបានផុតពូជបាត់ទៅហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhH6Hr_-BHcurtQkV0nmyG2mqMXlky0hb2HbDRvce9BrTXea8BSJW668DTHH4tq5_Gurv3f21NzihAGt4jBpS5kGq2Z2cOUvBcvEies2SnYfMdyLqRcM8hGuY3FSMsVg3SIcaHzy_nP2xDfrY6byYD87Ag7IKzlOnoJUPH-LqnZZx2WzvfMs6tlzv0OGOU/s1110/photo_2024-10-25_12-57-15.jpg

ទោះបីជាយ៉ាងនេះក្តីបើយោងតាមគេហទំព័របរទេស និងក្នុងស្រុកជាច្រើន បានរាយការណ៍ថា អ្នកស្រាវជ្រាវស្រាប់តែប្រទះឃើញត្រីគល់រាំងនៅក្នុងទន្លេមេគង្គប្រទេសកម្ពុជាយើងម្តងទៀត ជាមួយប្រវែងប្រហែល ៦០ ទៅ ៩០ សង់ទីម៉ែត្រ។ ការរកឃើញដែលមិននឹកស្មានដល់នេះ បានបង្ហាញថា ត្រីគល់រាំងដែលជាប្រភេទត្រីកម្រ នៅតែមានវត្តមានក្នុងទន្លេមេគង្គនោះទេ មានន័យថា វាមិនទាន់ផុតពូជឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2AN265eoLh7uthdxZ767YAvL-p-lIkXjSuO1zYg5rThlGB0M-0X6GD0tCpeXXKQ6V9RKtn7AUbK4IhAdSFWP24hv8tRkLQLdtiOzfV0-btp6yz89DdmBTbdGiqeRv6EVEZru6VobFGLZ0Xux2MpQKonL3h0HzBTn5JHkkGfNIVMesB4XvuQ_TbDE2feaD/s1280/photo_2024-10-25_12-57-16.jpg

គួរបញ្ជាក់ដែរថា ក្នុងចំណោមត្រីជាង ១.១០០ ប្រភេទ ដែលរស់នៅក្នុងទន្លេមេគង្គ មានត្រីប្រហែល ២៥ ភាគរយដែលមិនត្រូវបានរកឃើញថា មានរស់នៅកន្លែងផ្សេងទៀត នៅលើផែនដីយើងនេះទេ។ ទន្លេមេគង្គ បានគាំទ្រដល់ការនេសាទត្រីទឹកសាបធំបំផុតរបស់ពិភពលោក ដែលទ្រទ្រង់ជីវិតមនុស្សយ៉ាងហោចណាស់ ៤០ លាននាក់ និងមានតម្លៃ ១១ ពាន់លានដុល្លារ។ ការរកឃើញឡើងវិញនេះ ជាលទ្ធផលរបស់រដ្ឋបាលជលផល ដែលបានបន្ថែមត្រីគល់រាំង ទៅក្នុងបញ្ជីប្រភេទត្រីដែលតម្រូវឱ្យមានការពាររបស់ខ្លួនកន្លងមក៕