ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ និងកម្មវិធីគុនល្បុក្កតោ កម្ពុជា-ហឺណាន ដែលនឹងមានការសំដែងរួមគ្នាក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុន សៅលីញវូស៊ូ បាននឹងកំពុងប្រព្រឹត្តិទៅនៅឯបរិវេណព្រះវិហារវត្ត Shaolin ស្ថិតក្នុងខេត្តហឺណាន ប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4LTa05s9lKJoloMoa2CCMGOa_odxTtWV9YdRpOSnQNYno5YGFllxGZgdNmRWmP1GmyA-ExbKnQ9q9PxM0ls4-Sqri5-v2F31yT3Viinn6gvPQiN490ELiZkbKHMyrUc52oFEyROaIWy2hzGj4Zik1tsveSlQoVvglsglKg-7BMEqi2HQpQhL54yqK_vON/s1200/IMG_6658.JPG

យោងតាមការចុះផ្សាយរបស់មន្ទីរទេសចរណ៍កាលពីពេលថ្មីៗនេះបានគូសបញ្ជាក់ថា «សូមស្វាគមន៍មកកាន់ព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុណសៅលីញវូស៊ូអន្តរជាតិលើកទី ១៣ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤។ ពិធីបុណ្យនេះនឹងមានការសម្តែងរួមគ្នារវាងក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុនសៅលីងវូស៊ូផងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh1FNBgZuCdw0337k12xK3uduGrVmSBuhvWvNJpLqvZKccuHdAg3dfCkhxZe21XFq3o-mpIj8SeXdMH8vfX5gCVxiY7P090PIWgCfWVrNeP-ZTxhm1Y-woNZ5_7ik_1SfvSMOfETSs8-jtqBll8l8CEhUtWitRiO6Dwkym-90pIYnKAhjjb9f4DtlO9mEu/s1280/image_2024-10-18_16-17-54.png

ព្រឹត្តិការណ៍នេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ សមាគមទេសចរណ៍ និងវប្បធម៌ ផ្នែកឯកជន កីឡាករ ក្បាច់គុនចម្រុះ និងកីឡាករក្បាច់គុនសៅលីញវូស៊ូ មកពីប្រទេសចិន ប្រទេសក្នុងតំបន់និងពិភពលោកសរុបប្រមាណជាង ១២០០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPUspc2OWsx7LFYFfFozFPlbKVQHsHWA2rlbCDGnXauP79qoRse5MGzWBx78QCcFlvdmCN2oKuwWhLqu_gt4potT6by-Yy9NLkmDSFBzC1gejarePFi1HqJu1MMItVKYONTijicBzSCajnZRnb34pVWrCK37LHcy7jAzAJrUCSNcsrxIEmWrRxIuaQv_bK/s1500/IMG_6663.JPG

តាមរយៈព្រឹត្តិការណ៍នេះគឺជាឱកាសក្នុងការផ្សព្វផ្សាយអំពីក្បាច់គុនល្បុក្កតោកម្ពុជា វឌ្ឍនភាពទេសចរណ៍កម្ពុជា ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពង្រីក កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តហឺណាន និងជំរុញការផ្សព្វផ្សាយយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤- ជាពិសេសបន្តជំរុញការអនុវត្ត “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤- ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារចិន និងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJbUZKFtBPB3BQ39QmLCjCnZGHiZsfWbmLHYTaWFUgpNGP_3MS0aAhoG6ZR77QY4lO1JAP1HwQUw-DHAGdRU9FRvUaEF3Xn9vVm8R-5q-E7vm7PLv1rhayUxW-7e1FQqSH5MRd1mlpxc4_EaOA2CBz2jGY6AakVB4Y3rR05nngtkiCpOwEdzhk9alPLVZz/s1200/IMG_6660.JPG

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ ជំនួបរវាងក្បាច់គុនសៅលីញនិងក្បាច់គុនល្បុក្កតោ បានកើតឡើងម្តងរួចទៅហើយនៅលើទឹកដីខេត្តសៀមរាបនៃប្រទេសកម្ពុជា តាមរយៈ «ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor» ហើយក៏ទទួលបាននូវការគាំទ្រយ៉ាងច្រើនកុះករផងដែរ៕