Home ព័ត៌មានអន្តរជាតិ ទីក្រុងមួយនៅស្កុតឡេនមើលឃើញ UFO មនុស្សក្រៅភពជាច្រើនគ្រឿងក្នុង១ឆ្នាំ

ទីក្រុងមួយនៅស្កុតឡេនមើលឃើញ UFO មនុស្សក្រៅភពជាច្រើនគ្រឿងក្នុង១ឆ្នាំ

496
0

ប្រទេសស្កុតឡេន ៖ ស្កុតឡេន គឺជាប្រទេសដ៏ល្បីល្បាញមួយនៅលើពិភពលោក ដោយសារមានតំបន់ទេសចរណ៍ជាច្រើនកន្លែង ហើយក្នុង១ឆ្នាំៗ មានភ្ញៀវទេសចរជាច្រើននាក់មកកម្សាន្តនៅទីនេះ ។ អ្វីដែលធ្វើឱ្យទីក្រុងនេះកាន់តែល្បីល្បាញខ្លាំងថែមទៀត ដោយសារពលរដ្ឋរស់នៅក្នុងទីក្រុងនិយាយថា ពួកគេបានឃើញ UFO របស់មនុស្សក្រៅភព រហូតដល់៣០០គ្រឿងក្នុង១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNtlCAYKPosTGgjk1t1VPyahrJ0HyxgZ3_XEbONxM_t-BJJ6vvmJDDdghyHUcPFvfil88Lfq2jZV6rupsTz3tgyWON9ZHQORLQV98iTIDt0O1vY03XvGB610QL9KTyZVjarN5Oz72ztGofBQDckBh-ERpIphqiO_PRSBaRCF3TetAty16T15yZzCgX27BS/s1200/image_2024-10-18_09-03-19%20(2).png

ទីក្រុងតូចមួយនៅស្កុតឡេនឈ្មោះ «Bonnybridge» មានពលរដ្ឋរស់នៅប្រមាណ៦.០០០នាក់ ហើយអ្វីដែលធ្វើឱ្យទីក្រុងនេះខុសប្លែកពីទីក្រុងផ្សេងៗ គឺគេដាក់ឈ្មោះទីក្រុងនេះថា «Bonnybridge Triangle» ដោយសារអ្នករស់នៅទីនេះ បានមើលឃើញ UFO របស់មនុស្សក្រៅភព ជាមធ្យម៣០០គ្រឿងក្នុង១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiErTeCgu2U5HTmRdajO9Zrkkxw0i49W8rRVyBlJqcBH2sPlv076tIfKHiNuvhVR5LtwkE-y_QtU7KXVK7eTDGgKlWLdjlptKag9z9xCLFi7X2ljcYICcy9oWapgOt0dmU1D7bkCqYgCCen2KnK2M71OhGsrK9u_n-3vpRVQtiAfMUW3CO3f1Bje60ZiMlf/s1000/image_2024-10-18_09-03-20.png

សមាជិកសភាស្កុតឡេន លោក ខាប័រលី បូខាណាន់ ធ្លាប់បានលើកឡើងពីទីក្រុង Bonnybridge និងធ្វើឱ្យមានការជជែកគ្នាយ៉ាងខ្លាំងក្នុងរដ្ឋសភា និងពិភាក្សាគ្នាថា តើទីក្រុងនេះមានទ្វារតភ្ជាប់ជាមួយភពផ្សេង ឬមានវិញ្ញាណផ្សេងៗចូលមកពាក់ព័ន្ធ ឬយ៉ាងណា? ។ លោក ខាប័រលី បញ្ជាក់ថា រឿងរ៉ាវប្លែកៗនេះនឹងពុំប៉ះពាល់ដល់វិស័យទេសចរណ៍ក្នុងទីក្រុងទេ ។

ចំណែកមន្ត្រីក្រសួងការបរទេសស្កុតឡេនបញ្ជាក់ថា ៖ «យើងគ្មានភស្តុតាងបញ្ជាក់ថា UFO របស់មនុស្សក្រៅភព ឬប្រទេសនានាបានឈ្លានពានមកលើដែនអាកាសរបស់យើងទេ ។ ប៉ុន្តែពលរដ្ឋរស់នៅទីក្រុង Bonnybridge ជឿជាក់ថា នៅទីនេះ ពិតជាមានច្រកផ្លូវទៅកាន់ភពផ្សេង» ។null

ដោយឡែក បុគ្គលិកសម្អាតអគារ៣នាក់ ធ្លាប់និយាយថា កាលពីខែតុលា ឆ្នាំ១៩៩៤ ពេលធ្វើដំណើរទៅធ្វើការ ស្រាប់តែពួកគេឃើញ UFO របស់មនុស្សក្រៅភព ចំនួន៥គ្រឿង ហើយពួកគេសួរទៅនាយកគ្រប់គ្រងថា តើមានរឿងអ្វីកើតឡើង? ពេលនោះ ពួកគេបានឃើញពន្លឺភ្លើង និងរង្វង់មូលពណ៌ទឹកក្រូចប្លែកៗនៅបរិវេណ Bonnybridge Triangle ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6E5X4DMnVgYCh-Fxm8sHJOZKeTTbtK6o-TXflPztZngHWD0cwZuf4HvqKfGz5gY2MvZ8vCIv019-vwjciy2-9yK6vgPbjGnJ_cjHCL9OgpGmWMaM7-ufK4Zut70OIKAfPJLtIiY63SvdU0R5zCA1m-V0whr_aSeDx2QAMrEyz4dZP8LEt2xj_51YseSt8/s1200/image_2024-10-18_09-03-21%20(2).png

លើសពីនេះ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៧៩ លោក រ៉ូបឺត ថែលល័រ ជាភ្នាក់ងារថែរក្សាព្រៃឈើបានឃើញ UFO ដ៏ធំមួយពេលលោកកំពុងត្រួតពិនិត្យក្នុងព្រៃ ។ លោកបញ្ជាក់ថា ពេលដើរទៅកាន់ទីវាលមួយ ស្រាប់តែលោកឃើញរង្វង់មូលលោហៈធំមួយពណ៌ប្រផេះ ហើយលោកក៏ដើរចូលទៅក្បែរវា ។ បន្ទាប់មក វាក៏ធ្លាក់មកលើដី ហើយមានឧបករណ៍២ ធ្លាក់ចុះមក ដែលឧបករណ៍ទាំងនេះមានបន្លាមុតស្រួច និងមានរូបរាងដូចគ្រាប់បែករបស់កងទ័ពជើងទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji3P2bsmiEv42QScC1w502pBnCqKH6doKvyaP3FMH19ZYjiHYe-WZQ0AsaBycoNU5SWm0NZZ5xnEbn4ZFphxFAL5nJE7973u4kV0xuu8NVEJdk97xh-GtVvQoMEZvUuvelISV-M1nGe8_-2qsoJx5V8HqpziuDvXt0IIgl_-_CVp024fK_jF7haAYAnzyX/s686/image_2024-10-18_09-03-19.png

ឧបករណ៍ទាំង២នេះ ក៏ហោះមករកលោក ហើយលោកបានព្យាយាមរត់គេចពីវា ប៉ុន្តែឧបករណ៍នេះមកទាក់ជាមួយខោរបស់លោក រហូតដល់រហែក ។ ក្រោយមក វាក៏អូសលោកមកកាន់កន្លែង UFO ធ្លាក់ ហើយលោកក៏បានសន្លប់ប្រមាណ២០នាទី ។ លោកបានដឹងខ្លួនឡើងវិញពេលឮសូរសំឡេងក្បែរខ្លួន ប៉ុន្តែបាត់លែងឃើញ UFO ទើបលោកវារចេញពីទីនេះទៅកាន់រថយន្តវិញ ដោយសារជើងរបស់លោកពុំអាចដើរបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiweMHBN2w35bDKbK2pOzXTYQnfxOqdC3XnhcuhR2iEvtILTuc5Earb615569azREKnolAEolJNE2kef7KPpxREAGuXd7LuH-y2JrIgu58AwFmnfyDDoRmdWiWutXIVINKNMVpdI1DD4CH15vJN5tZWA_IleB5MOV0DrEeLkSIDIuYMKRqAn-8S7XaBEAW/s1000/image_2024-10-18_09-03-21.png

ក្រោយកើតហេតុការណ៍នេះ ក្រុមហ៊ុនមួយបានបញ្ជូនភ្នាក់ងារទៅត្រួតពិនិត្យនៅកន្លែងកើតហេតុយ៉ាងលម្អិត ហើយពួកគេបានឃើញស្លាកស្នាមប្លែកៗជាច្រើនលើដី ប៉ុន្តែពុំដឹងថា វាជាស្លាកស្នាមអ្វីទេ ។ រីឯសមត្ថកិច្ចក្នុងតំបន់ ក៏ពុំបានបកស្រាយបានដែរថា តើស្នាមលើដីទាំងនេះកើតឡើងដោយសារអ្វី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXfoxCQ8bA_Aphcja-p2Upr1o2kliY7CtcXMOYl5LkfVvJGqK1tKBhRheZ67r8ygVjydurUb91URzxb49CZ2RuggEln4wkOUkqwNTOdTBS32DKuhpYdcny-7F2qGu9J1XOO1ouyl7UJHhwlHzxKqfPdZZ1BKn8_jq0yi4m320xtzrcvR_4jjK2aow9pUws/s1856/image_2024-10-18_09-03-22.png

បច្ចុប្បន្ន អ្នកជំនាញផ្នែក UFO ជាច្រើនបានមកស្រាវជ្រាវរកមូលហេតុពន្លឺភ្លើងប្លែកៗនៅលើមេឃក្នុងទីក្រុង Bonnybridge ។ អ្នកជំនាញសង្ឃឹមថា នៅថ្ងៃណាមួយ ពួកគេនឹងអាចរកឃើញភស្តុតាងច្បាស់លាស់ពាក់ព័ន្ធនឹងមនុស្សក្រៅភព ៕