កម្មវិធីប្រកួតសម្រស់ថ្មី Miss Mera Cambodia ដែលបង្កើតដោយកញ្ញា ខាត់ ស្រីច័ន្ទ សុខចិត្តប្រកាសលក់ដីបន្ទាន់យកមកធ្វើកម្មវិធីកំពុងត្រូវបានសាធារណជនជាអ្នកស្នេហាវិស័យបវរកញ្ញាចាប់អារម្មណ៍។ ភាពចាប់អារម្មណ៍នេះគឺដោយសារតែរូបភាពរបស់បេក្ខភាពប្រកួតចេញមកស្អាតៗភ្លឹងចាប់ប្លង់បានល្អ។ លើសពីនេះខាងអន្តរជាតិក៏មានការចាប់អារម្មណ៍កម្មវិធីថ្មីនេះដូចគ្នាដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwd06wCE9IEaEd8vKJCyGA4RNjwQmbSJCnRmE5C-1jrCYJUk7UkZ7wATnvWWXEi7fiWaBF0wi9HurQFo2nuA2p63fq7-FUnj3fkXnaFWHKq3xDhOhl7fxUAHdpNQ465cE-zXBCIrykYFA4jCrhtIcrbkeQw-mV760vB2XOPNnEQWg9-WQkjkco6Fpyz5A3/s2048/image_2024-10-17_15-16-03.png

នៅថ្ងៃទី១៧ ខែតុលា តាមការបង្ហោះពីផេក review តាមអារម្មណ៍ បានឱ្យដឹងថា «មានកម្មវិធី International ទាក់ទងមកចង់បានបេក្ខភាព Miss Mera Cambodia 2024 ទៅតំណាងកម្ពុជា សុខចិត្តពន្យារការប្រកួតចាំទទួល តែ Organization សូមពិចារណាសិន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUaC5DtBpW1MVSFt3_tLV0aNhNAucie3mA1Q3R0Si4zUb1_fgZhI82e04S0v2ljV_DESmBjIsMqtq_GU03lyoW4UMiHNMU2iMSeLB7w6iSfOBHte_-w11nvgnyhzjr69v1IihK9psYDw1O3vQavMY2u43eaFwOM-ph2_qRa8aTZchlXHw1lGeXIqCcB9Xj/s2048/image_2024-10-17_15-16-04.png

មុននឹងដំណឹងល្អខាងអន្តរជាតិចាប់អារម្មណ៍មកកាន់កម្មវិធីកញ្ញា ខាត់ ស្រីច័ន្ទ កម្មវិធីប្រកួតដែលទើបបង្កើតឡើងថ្មីថ្មោងប្រកួតក្នុងស្រុកនេះក៏ត្រូវបានសាធារណជនចាប់អារម្មណ៍ដូចគ្នា។ ទស្សនិកជនបានកត់សម្គាល់ឃើញថាស្នាដៃក្រុមការងារថតរូបរបស់កម្មវិធីនេះចាប់ប្លង់នៃបេក្ខនារីបានល្អជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតនៃប្រាង្គប្រាសាទខ្មែរ និងទេសភាពធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS0qu6hkVVSQ-RBo5pPcLEGC6W1RellADA673JtNFY7c07kEPwhEE2ClDzdRu6G2pvNF6e-2wZfyiNMIXD9t3fI_YXA_Ot0PbDbP8uCESoqhLzoo2Gv0Ll2EmYblzHWR4Beht1M7TXQhlJH9pnMr22nsvmc9t2PvXpL66Ssd5Gx03kBDQxcC0v_LUK77il/s2048/image_2024-10-17_15-16-11.png

ក្នុងដំណើរទស្សនៈកិច្ចរយៈពេល៣ថ្ងៃនៅលើទឹកដីខេត្តសៀមរាបរបស់បេក្ខភាពទាំង១៦នាក់គឺបានបង្ហាញសកម្មភាពជាច្រើនទាំងប្រាសាទខ្មែរ ការងារសង្គម ស្លៀកពាក់បុរាណ កន្លែងផលិត វត្ថុអនុស្សាវរីយ៍ និងសកម្មភាពនានាទៀត។មិនត្រឹមតែរូបភាពចេញមកស្អាតៗទេ ទាំង Poster និង វីដេអូ ក៏ត្រូវបានគេលើកឡើងដែរថារៀបចំបានល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtN-V2JTC21zkEghausqBCoWNX1L5usvdUDJmA8zr9SpQfGtdDt4iVXFwB54-XbNgqU_Nbg2rh0442sltARKzGEBh2rNKrXj9-r88L8UzbZ4yv4tPFFEnCx44tRVty-hAJjO-hP43pCWz-jIX3CDUsSbXSdxE8CTSj0S53b127MQYE6ihuZC3HZmHXR8pH/s2048/image_2024-10-17_15-16-16.png

កម្មវិធី Miss Mera Cambodia ទើបតែបង្កើតឡើងនៅក្នុងឆ្នាំនេះក្រោមការគ្រប់គ្រងរបស់ ខាត់ ស្រីច័ន្ទ បន្ទាប់ពីនាងដកខ្លួនពីកម្មវិធី Miss Planet Cambodia ។ កញ្ញា ខាត់ ស្រីច័ន្ទ ក៏មានមហិច្ឆាខ្ពស់មួយក្នុងវិស័យបវរញ្ញារៀបចំឱ្យស្របតាមលក្ខណៈស្តង់ដារដោយសុខចិត្តចេញមកប្រកាសលក់ដីរបស់ខ្លួនជាបន្ទាន់ទៀតដើម្បីយកលុយមករៀបចំកម្មវិធី។ មហិច្ឆតារបស់នាងកាន់តែខ្ពស់ដោយសារតែឃើញបណ្តាអ្នកជិតខាងមើលងាយពេកថាកម្ពុជារៀបចំស្របតាមលក្ខណៈមិនស្តង់ដារ៕