កម្មវិធីសម្ពោធ V40 Series គឺជាឱកាសដ៏អស្ចារ្យបង្ហាញពីចំណុចពិសេសរបស់ V40 Series ដែលមានលោក Jerry Thai គ្រូបង្វឹកប្រព័ន្ធផ្សព្វផ្សាយ កញ្ញា Mina និងកញ្ញា SK បានចូលរួមក្នុងវីដេអូដើម្បីបង្ហាញពីភាពអស្ចារ្យនៃ V40 Series ឥឡូវនេះ V40 Series បានបើកលក់ជាផ្លូវការបានចាប់ពីថ្ងៃទី 18 ខែតុលានេះតទៅ។ កម្មវិធីសម្ពោធនេះបានប្រកាសតម្លៃនៃទូរស័ព្ទទាំងពីរដូចជា V40 Lite មានតម្លៃ $319 និង V40 5G មានតម្លៃ $499។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgChKHD8W1x_nVKN3cFY-qMBUhzzZM7UwgmTTFyNBI70kswvdejzMYSqe67hERTquM779WOOT6UYm0mAE-NUX2AeA9bv1ARN51oNPeLJE8ydPcZCaLyLZmfRh3bT5afeGAjQXuPdcs5I6igwODTJO-b6mdD65kpz5GZLOVnHIQ_R_3AioNUma7DI1nZfd_0/s704/Picture5.jpg

ក្នុងអំឡុងពេលទទួលកក់ទុកជាមុន ( pre – order ) របស់ V40 Series អ្នកប្រើប្រាស់ និងអ្នកចូលចិត្តថតរូបជាច្រើននៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមបានពិភាក្សាអំពីផលិតផលដែលទើបមកដល់ទីផ្សាររបស់យើងគឺ V40 Series ដោយបានទទឹងរង់ចាំយ៉ាងអន្ទះសារ ដើម្បីទទួលបានបទពិសោធន៍ប្រើប្រាស់និងសាកល្បងកាន់តែស៊ីជម្រៅនៃ V40 series ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh12SpF5TXK6ntxax3n-YwJRftjaAywZ2HBcGXJqiOca_MphJXP8viA0LK-Yc7-JEZoWCc9EDBQhohMEw_8xTQt4B_0o2HR7VnF53atM4OdCItlxUlK3xeE6HGQp0D7Vuz8Qo6HTFBAzQJrCgcEq0dK7HmDN4pdqnNks_7aifIjaB6ttlGxUla9VOPswnFC/s4096/IMG_20241012_090511.jpg

vivo នឹងបង្ហាញ V40 5G ដែលជា co-engineered ជាមួយ ZEISS ជាការបង្ហាញពីការរីកចម្រើនដ៏សំខាន់នៅក្នុងបច្ចេកវិទ្យាស្មាតហ្វូន និង V40 Lite ដែលមានថាមពលថ្មធំ អាយុកាលប្រើប្រាស់បានយូរ និងបង្ហាញពីលក្ខណៈពិសេសសំខាន់ៗនៃ V40 series រួមទាំងប្រព័ន្ធរូបភាពប្រកបដោយភាពច្នៃប្រឌិត និងសមត្ថភាព AI ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZx5ztccvwtXY4c2eGjlNLwmOBDwIXui1sxE0eqUH2jWa6BRAM221vEKP4VRgg0UHHyUBGcgY9NeQBF0iYuavzn8D4TGrcKoDHBJ5F0RWNEuNLsu2y012-DRVRaHZIPwUczAu2taOGPV2RY8OFEcRw2mxYNLUsp_PL84arJIY-3IuLcjXJMdqYznpwil6M/s4080/IMG_20241012_091948.jpg

ក្នុងព្រឹត្តិការណ៍ V40 series កាន់តែមានភាពសប្បាយរីករាយបន្ថែមទៀតជាមួយនឹងការសម្តែងរបស់ លោក Prince ព្រីន និងកញ្ញា Mina។ ការចូលរួមរបស់ពួកគាត់បាននាំមកនូវថាមពលរស់រវើកដល់ឱកាសនេះ ដោយបង្កើនបទពិសោធន៍ដ៏រីករាយជាមួយអ្នកចូលរួមក្នុងកម្មវិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXl2QyEmNKufOKwpcglrFgAV4emBp2CZTJpA9C-zqQxY-apCJgiZV6fFrLNxsZ47ZcgXcsge6Ooqy52FP6MKhA4Zfr5RvQ95PM1mPIBWW4LqmxVsIQ688pBDs4W2BSrd01gmLs4WdqK5lnXMRQPKEZzRZeHuxuFy88n0oEKhq9frE2bSdaduaU77gG7Zqo/s4520/IMG_20241012_091852.jpg

V40 5G៖ កាមេរ៉ា ZEISS ដ៏អស្ចារ្យ
V40 5G ត្រូវបានរចនាឡើងសម្រាប់អ្នកចូលចិត្តថតរូប ដោយបំពាក់នូវប្រព័ន្ធកាមេរ៉ា ZEISS ទំនើបៗ។ កាមេរ៉ាទាំងនេះមិនត្រឹមតែចាប់យករូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវមុខងារកម្រិតខ្ពស់ដូចជា៖
• រូបភាពដែលមានគុណភាពខ្ពស់៖ ជាមួយនឹងសេនស័រដ៏មានឥទ្ធិពល V40 5G ផ្តល់នូវរូបថតដែលមានគុណភាពខ្ពស់ ដែលរក្សាបានព័ត៌មានលម្អិតសូម្បីតែក្នុងលក្ខខណ្ឌពន្លឺតិចក៏ដោយ។
• AI Photot Enhance៖ កាមេរ៉ាប្រើប្រាស់ AI ដើម្បីបង្កើនប្រសិទ្ធភាពការកំណត់សម្រាប់បរិស្ថានផ្សេងៗ ធានាបាននូវការថតដ៏ល្អបំផុតគ្រប់ពេល។
• កញ្ចក់លែនច្រើនប្រភេទ៖ V40 5G រួមបញ្ចូលកញ្ចក់ជាច្រើនប្រភេទ ដើម្បីងាយស្រួលប្រើប្រាស់ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្តូររវាងមុខងារ មុំធំទូលាយ ម៉ាក្រូ និង Portrait ដោយងាយស្រួល។
• សមត្ថភាពវីដេអូ៖ V40 5G គាំទ្រការថតវីដេអូ 4K ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតវីដេអូដែលមានគុណភាពខ្ពស់យ៉ាងងាយស្រួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjojKMMsS01TXurVbW7d848Hqc8f4q4F9XprSK0B6LeyPG8ywVj_KXcphSkAPW5T4TsH1OJWRDRsBhBRoA6gBonvJ6vJcV217z-ZwAlDiPZlV6DSkTdPgreSvdcbFuI4-MoviobxvuLy3MYaCl3CemdMZUrkbVgfbJeoJGrjWxHR8oJEfaJK7oBCr2tq1go/s741/Picture2.jpg
V40 Lite៖ ថាមពលថ្មធំ អាយុកាលប្រើប្រាស់បានយូរ
V40 Lite ត្រូវបានរចនាឡើងតម្រូវសម្រាប់អ្នកប្រើប្រាស់ដែលផ្តល់អាទិភាពលើថាមពលថ្មដោយមិនប៉ះពាល់ដល់ប្រតិបត្តិការ។ លក្ខណៈសំខាន់ៗរបស់ V40 Lite រួមមាន:
• សមត្ថភាពថ្មដ៏ធំ៖ V40 Lite មានថាមពលថ្មធំដែលអាចប្រើប្រាស់បានយ៉ាងងាយស្រួលពេញមួយថ្ងៃសម្រាប់ការប្រើប្រាស់ខ្លាំង ដែលជាជម្រើសល្អសម្រាប់អ្នកដែលធ្វើដំណើរ។
• ការសាកថ្មលឿន៖ បំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿន V40 Lite អាចសាកថ្មបានយ៉ាងឆាប់រហ័ស កាត់បន្ថយពេលវេលារងចាំ។
• ប្រត្តិបត្តិការដ៏ខ្លាំង៖ V40 Lite ត្រូវបានធ្វើឱ្យប្រសើរឡើងសម្រាប់ប្រសិទ្ធភាពខ្ពស់ ធានាថាអ្នកប្រើប្រាស់អាចរីករាយជាមួយបទពិសោធន៍រលូនដោយមិនចាំបាច់បារម្មណ៏ពីបញ្ហាថ្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimTHm_4jv7wlgh3QulNezM03ppXvC3kw42jAGOHWIpkGV1gxHDr-bYkzEkT3RUgkMcjnJDmHtSuSFWtsHZjgCe3n7jDtZSvGpf9BPWWUqQv87mSu7yPbqWLVsRrEBuQJh_OTUFFFUYVLBXht_I7qT4r0_HlvO-aYtx0zzD4MdeHMruUav8H3kJ6YuiRw-b/s433/Picture4.png
សម្រាប់ព័ត៌មានបន្ថែម សូមពិនិត្យមើលព័ត៌មានលម្អិត។
សេចក្តីសន្និដ្ឋាន
V40 series ជាមួយនឹងម៉ូដែល V40 5G និង V40 Lite ផ្តល់នូវគុណភាព និងទំនុកចិត្តសម្រាប់អ្នករាល់គ្នា។ មិនថាអ្នកជាអ្នកចូលចិត្តថតរូប ឬ អ្នកដែលត្រូវការទូរស័ព្ទដែលអាចទុកចិត្តបានជាមួយនឹងថាមពលថ្មប្រើប្រាស់បានយូរនោះទេ ស្មាតហ្វូនទាំងពីរនេះនឹងបំពេញតម្រូវការរបស់អ្នក។ V40 series បានបើកលក់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ ចំពោះអ្នកមានចំណាប់អារម្មណ៏ ឬ ក៏អ្នកទន្ទឹងរង់ចាំទទួលយកបទពិសោធន៍ពីលក្ខណៈពិសេស និងដំណើរការច្នៃប្រឌិត អាចរកជាវបានតាមបណ្តាលហាងនាៗ ឬក៏អាចស្វែងរកព័ត៌មានបន្ថែមនៅលើគេហទំព័រ vivo official page : https://www.facebook.com/vivoCambodia.https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-7gKeNSREUiYrw4ZS6SCkbygeoTWHvIJGiKXF4I3889ZKm0ANgG5eql4UECk7REfHS_vk8A1RpAaXAv8mKlhxle9yZsfuVl6rg_9KwmsKsU71a7sDBz_bxPli7O8ZTy5tuLuN0WKDDZHgXNSFkcRI9MTq2EjD1vyewzX6OF9gOfo_aHnCFV6kAoGlki8R/s403/Picture1.jpg