Home ព័ត៌មានអន្តរជាតិ ជប៉ុនមានមហិច្ឆតាបង្កើតទីក្រុងអណ្តែតទឹកឱ្យពលរដ្ឋរស់នៅ

ជប៉ុនមានមហិច្ឆតាបង្កើតទីក្រុងអណ្តែតទឹកឱ្យពលរដ្ឋរស់នៅ

52
0

ប្រទេសជប៉ុន ៖ ការឡើងកំដៅផែនដីបានធ្វើឱ្យកម្រិតទឹកសមុទ្រកើនឡើងយ៉ាងខ្លាំងគួរឱ្យភ្ញាក់ផ្អើល ហើយបណ្តាលឱ្យទីក្រុងឆ្នេរសមុទ្រទូទាំងពិភពលោក ប្រឈមនឹងគ្រោះថ្នា.ក់ នៅឆ្នាំ២០៥០ ។ អ្នកជំនាញព្យាករថា មនុស្សជិត៣០០លាននាក់ដែលរស់នៅតំបន់ឆ្នេរសមុទ្រ នឹងរង.គ្រោះ ដោយសារទឹកលិចជារៀងរាល់ឆ្នាំ ។ ហេតុនេះ ក្រុមហ៊ុនជប៉ុនមួយឈ្មោះ N-Ark ក៏បានបង្កើតគម្រោងទីក្រុងអណ្តែតទឹកដែលមានអ្វីៗទាំងអស់ដើម្បីដោះស្រាយបញ្ហានេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7o-HZwwOjqelGQj6DrgEvpn8gw5FW_yExHBhH5dL_sJazAp5JhiEGh4KUbTmvJdzcpm_xNiIo4q579dCsTXa09nUf3_Hrvza6LEGitHdjPxdpS6MTfTDa4LqWkUtADF4bQEkHuUZ-n2Opzthh_BC3_X0Jq_WQTv2BMucR-V3Jesg4yMiTTbKfukukSHST/s1280/image_2024-10-14_13-32-55%20(2).png
Dogen City នឹងក្លាយជាទីក្រុងមានអង្កត់ផ្ចិតប្រមាណ១.៥៨គីឡូម៉ែត្រ និងមានប្រវែងព័ទ្ធជុំវិញទីក្រុង ប្រមាណ៤គីឡូម៉ែត្រ ។ ទីក្រុងនេះនឹងមានកម្ពស់២ជាន់ និងមានរាងជារង្វង់មូល ហើយទីក្រុងរង្វង់មូលនឹងការពារអ្នករស់នៅឱ្យចៀសផុតពីរលកយក្សស៊ូណាមិ ។ នៅជាន់លើបំផុតរបស់ទីក្រុងនឹងប្រើប្រាស់ថាមពលស្អាតសម្រាប់ឱ្យទីក្រុងអណ្តែតលើទឹកសមុទ្រដោយខ្លួនឯង ខណៈជាន់នៅក្រោមសមុទ្រ នឹងក្លាយជាមជ្ឈមណ្ឌលព័ត៌មានសមុទ្រសម្រាប់ការរៀបចំទីក្រុង, ការថែទាំសុខភាព និងការស្រាវជ្រាវវេជ្ជសាស្ត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxtcMwtCUiwY8X337UnKzIaEbO9-dV8chX3TZJ5I8o9KA5htHUH9idhjjNZTzxkBfnln0HjHqpl0uhu-SlG-OL5oZRzqNEv3wMT8Cl3mU6UNMwKj4KeKJ1pk4Lh2ghRxT61WagS7cnkHgOq78Tge18OZMWv_eE_iCSAdII3q_Q74AHpQZb6iyaxaAeQQuM/s1280/photo_2024-10-14_12-48-22.jpg

ទីក្រុងអណ្តែតទឹកនឹងទទួលឱ្យមនុស្សរស់នៅចំនួន១ម៉ឺននាក់ និងទទួលភ្ញៀវទេសចរចំនួន៤ម៉ឺននាក់ទៀត ហើយទីក្រុងនេះមានអ្វីៗគ្រប់យ៉ាង ដូចជា ៖ សាលារៀន, ពហុកីឡដ្ឋាន, ការិយាល័យធ្វើការ, សណ្ឋាគារ, កន្លែងរៀបចំពិធីសាសនា និងសួនច្បារសាធារណៈ ។ ចំណុចសំខាន់ អ្នករស់នៅទីក្រុងអណ្តែតទឹកនឹងអាចដាំដំណាំផ្សេងៗក្នុងកសិដ្ឋានទទួលទិន្នផលរហូតដល់៧.០០០តោនក្នុង១ឆ្នាំ ដោយការប្រើប្រាស់ទឹកសមុទ្រស្រោចស្រព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKQsNUHW3ZTXoVjNDZjVIyyFEX2o5GY_22wGvXY6wwkhG5Pfh_BiNHbCpDDZvQoZ7DUbJMfmBRa1MDx2Bd5mUnIp2q7EI0h_ydAWfirmSbRCJg_huwPc-X0Y-EliDq3AYnws2EJcM1IV8XFPoIlitAydkHtFxVMm-_qk4m7wVG1kQcIXNYqHpYFyvW9iN-/s1000/image_2024-10-14_13-32-55.png

ក្រៅពីនេះ ក៏មានមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នករស់នៅក្នុងទីក្រុងអណ្តែតទឹក ឬភ្ញៀវទេសចរអាចមកពិនិត្យសុខភាព ឬទទួលការព្យាបាលជំងឺបែបទំនើបនៅមន្ទីរពេទ្យ ។ ក្រុមហ៊ុនជប៉ុនថែមទាំងមានមហិច្ឆតាអភិវឌ្ឍទីក្រុង Dogen ឱ្យកាន់តែជឿនលឿនជាងនេះ គឺបង្កើតទីតាំងការហោះហើរ និងការចុះចតរបស់យានអវកាសសម្រាប់ផ្នែកអាកាសចរណ៍អវកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUvG60oaZtQDgpY_UfX9s3b3WQCchmXpZi4SRMIhPFjaFdPeK3zna-xrnOGTIYOHt2iVwVIBjAS6tA8KEm0qCe6Y8hm9V09BeWAi3oMU6eN9GvWUK8k6wSHPj5vzJyPcOYZiNPOEvoZfwmtnBx2de6tc-2l5XC6i53u2xgBPVvliUb3lxGqKR2vhR3Z7Mg/s1200/image_2024-10-14_13-32-57.png

ក្រុមហ៊ុន N-Ark បានកំណត់គោលដៅថា នឹងបង្កើតទីក្រុងអណ្តែតទឹកនេះឱ្យរួចរាល់នៅឆ្នាំ២០៣០ ។ ប៉ុន្តែក្រុមហ៊ុននេះពុំទាន់បញ្ជាក់ព័ត៌មានលម្អិតសំខាន់ៗ ដូចជា ៖ ទីតាំង និងការចំណាយដើមទុនសម្រាប់ដំណើរការគម្រោងសាងសង់ទីក្រុងអណ្តែតទឹកទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiw0hB5AM9XDndPmgSzLrKbBMR5hzC8kPUgoazVLV8pihyB8pbUmSbp0xYl0sAVH05OQVNj0Op8RSNraFQUK86zUVol5PAjMPTSXN0ymsVTp_FLGz0KbKIcCuFAN8PCPaOiFkCbpaSOtzR31MIBUwiyUiOy9Ek4KEKw09zsGp-cxxmYXMur40xiL-LLJ7d/s961/image_2024-10-14_13-32-56.png
គួរបញ្ជាក់ថា មិនមែនមានតែប្រទេសជប៉ុនមួយទេ ដែលមានគម្រោងបង្កើតទីក្រុងអណ្តែតទឹក កន្លងមក ប្រទេសកូរ៉េខាងត្បូងក៏បានប្រកាសពីគម្រោងបង្កើតទីក្រុងអណ្តែតទឹកនៅទីក្រុង Busan ដែរ ដែកនឹងទទួលមនុស្សឱ្យរស់នៅចំនួន១សែននាក់ ។ រីឯប្រទេសហូឡង់ បានបង្កើតទីក្រុងអណ្តែតទឹក និងសាងសង់ផ្ទះជាច្រើនខ្នងសម្រាប់ឱ្យពលរដ្ឋរស់នៅកាលពីឆ្នាំ២០២១ ៕