វិមានរដ្ឋធម្មនុញ្ញ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ចំថ្ងៃអបអរសាទរខួបលើកទី៣១ នៃការប្រកាសដាក់ឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុត ព្រះមហាក្សត្រ នរោត្តម សីហមុនី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh660TKwnw9ceM5WHDkuKIOY3bIqnM2HigU1_vrPCXdGfK7JjE0oa8QAA59kZNtmDn6MeQApJigcDAGxQsuNyjQZEyEQXdiOYIFjCJ2guhTNhZCVK99lCE8rNAGbooEyc9y9rC98YVeIL66gnXibV5gCO6KA0bM5FuCd3paKnAESdvtQsXFSignl4v9xuUy/s1683/image_2024-09-24_11-22-19.png

វិមាននេះ ជាស្ថាបត្យកម្មដ៏ល្អឯកមួយ ដោយផ្នែកខាងលើធ្វើឡើងដោយសំរឹទ្ធប្រមាណ៧០ភាគរយ និង ស្ពាន់៣០ភាគរយ។ ចំពោះ ផ្នែកខាងក្រោមធ្វើពីថ្មភក់ ដោយប្រើប្រាស់ត្រីសូល៍កំពូល ៩ យកតាមគំរូស្ថាបត្យកម្មខ្មែរសម័យអង្គរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggPGddAg_oEcSPICZ1Dj_wXWlU6olnsEYh13wldnd-THeXJH7cN4oIW1TgjN2jQnegH1eg7x6LC1ZFD7kiuLKUBH_rBgR0ztYRiLdGSK_tCibQ2iWj1q15mmuBx89Ji9CkHpZac8fwjgft19nuGTiqt2OfPbcUWitOsQih8YxAdhOVoyksAkNqS7OlUE2o/s1620/image_2024-09-24_11-22-21%20(2).png

ការស្ថាបនាវិមានរដ្ឋធម្មនុញ្ញ ជាការបង្គ្រប់បី លើបណ្តាញអ័ក្សជាមួយវិមានឯករាជ្យ និងព្រះបរមរូប ផ្អែកលើទស្សនៈជំនឿ វប្បធម៌ សាសនា ក៏ដូចជាការគោរពដ៏ម៉ឺងម៉ាត់ នូវមានគ៌ារដ្ឋធម្មនុញ្ញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3oUsjZxPnFBSpbkLHFUp10nC6B8Wv67YvwcKoztPf8UtoSmEv73vqeLetI0O_po-UdBFgpLWPboPJNcEznW_tKarGri4cMCG2eGRMtjOCkxKAosjL4HopjE04KB23qdbVPlyt2OMetmVTvPg4tsymldj3ychdEpFk-IzRIPpMzLeZkYEAL6OWt9JUmaF0/s1620/image_2024-09-24_11-22-20.png

ជាទូទៅ ប្រជាជនខ្មែរនិយមគម្រប់៣ឬ៥ ស្របនឹងទស្សនាទានបាវចនាជាតិ គឺ
ជាតិ សំដៅលើវិមានឯករាជ្យ
សាសនាសំដៅលើវិមានរដ្ឋធម្មនុញ្ញ
ព្រះមហាក្សត្រ សំដៅលើមណ្ឌបព្រះបរមរូបhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLmdWfP0ZSG1VpsysZ9faxHnvP7Vw57YlVv5cxz8fSM3cqSPb5EMEKc3pktMJpLXILVsFD3ZIC7delEI4l-VGXQ_sdwAH-1XMssZyuWiiFQ6__kl90OuLKGoQEjW-mSKmVZPqHgCYQXTahdVMzwD34V1WVrxxY46FrNUeRCgyGn3M6KF0uhcJAixC_uY-z/s1723/image_2024-09-24_11-22-27.png

គួរបញ្ជាក់ផងដែរថា គិតមកទល់ពេលនេះ ការអនុវត្តរដ្ឋធម្មនុញ្ញបានរយៈពេល៣១ឆ្នាំ ពីថ្ងៃ ២៤ កញ្ញា ១៩៩៣ ដល់ ថ្ងៃទី២៤ កញ្ញា ២០២៤ ដោយកម្ពុជាសម្រេចបានសមិទ្ធផលធំធេងប្រកបដោយភាពជោគជ័យ ដែលញ៉ាំងឱ្យប្រជារាស្ត្របាននិងកំពុងរស់នៅក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល និងក្រោមម្លប់ត្រជាក់របស់អង្គព្រះមហាក្សត្រ៕