Home ព័ត៌មានអន្តរជាតិ មីយ៉ាន់ម៉ាប្រកាសសុំជំនួយពីអន្តរជាតិដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់

មីយ៉ាន់ម៉ាប្រកាសសុំជំនួយពីអន្តរជាតិដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់

47
0

ប្រទេសមីយ៉ាន់ម៉ា៖ នេះគឺជារឿងដ៏កម្របំផុតដែលរដ្ឋាភិបាលមីយ៉ាន់ម៉ាបានអំពាវនាវសុំជំនួយពីអន្តរជាតិ ខណៈប្រទេសនេះពីមុនមកបានបដិសេធម្តងហើយម្តងទៀតនូវជំនួយមនុស្សធម៌ពីបរទេស។
ទោះជាយ៉ាងណា ឧត្តមសេនីយ៍ Min Aung Hlaing ដែលជាមេដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ាបាននិយាយកាលពីពេលថ្មីៗនេះថា “មន្ត្រីទាំងអស់ត្រូវតែទាក់ទងទៅបរទេសដើម្បីទទួលបានជំនួយ និងការផ្គត់ផ្គង់ដល់ជនរងគ្រោះដោយទឹកជំនន់ ដែលវិធានការសុំជំនួយនេះ ចាំបាច់ត្រូវតែដាក់ពង្រាយឱ្យបានលឿនតាមដែលអាចធ្វើទៅបាន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggagkuu-w_WQBc1n9LBe1ka1iPRiuFZUloa1Rh-zpZxxzUDY8hYxbgPFG46VTdwJ8Lwfap24PeG8O6jRKbUnZDHMBaPEmy6bPFQxYhghuhJR42G5BnEbQxceZOx6s3kVTQzdiSVIlM0KEj4ZhaOwJnAfW8Pg6Os0ppQL-oXQ3eIxQSajjkFuop5vuo1spc/s1800/image_2024-09-18_13-34-41.png

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបាននិយាយនៅថ្ងៃតែមួយថាមនុស្សជាង ១២០ នាក់ហើយបានស្លា.ប់និងជាង ២៣៥,០០០ នាក់ត្រូវបានជម្លៀសចេញដោយសារតែទឹកជំនន់។ តំបន់មួយចំនួនបានបាត់បង់ទំនាក់ទំនង ហើយមន្ត្រីក៏កំពុងផ្ទៀងផ្ទាត់ព័ត៌មានអំពីមនុស្សរាប់សិបនាក់ដែលត្រូវបានកប់នៅក្នុងការបាក់ដីនៅឯការដ្ឋានជីកយករ៉ែមាសក្នុងតំបន់ Mandalay ផងដែរ។ ការអំពាវនាវរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាត្រូវបានចាត់ទុកថាជារឿងដ៏កម្របំផុត ហើយនេះក៏ជាលើកដំបូងហើយ ដែលរដ្ឋាភិបាលមីយ៉ាន់ម៉ាបានអំពាវនាវសុំជំនួយពីអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTVFHYlfFzBZMvvRIoD014G_4c0P8WTV1o3USRXlTAzYbrMtLMuqYUkvgiSU-BWg4C2onLxcsjd5nX8BpwFn0XR3FUSOOetIc91s8yQCDs2vfvgbQ_dnwXP8Ch8oTwghiLnKcukgQBDQtc2gW2FznN-Sm0GEvLlzaWjy71_7v3H4QYM6U2-Ur7BsNqQdLC/s968/image_2024-09-18_13-34-43%20(2).png

គួរបញ្ជាក់ដែរថា បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ា និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនកំពុងប្រឈមមុខនឹងគ្រោះទឹកជំនន់ និងការបាក់ដីយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីព្យុះទីហ្វុង Yagi បានបោកបក់ និងបង្អាក់ទឹកភ្លៀងយ៉ាងច្រើននៅក្នុងតំបន់ចាប់តាំងពីចុងសប្តាហ៍មុន។ ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា បាននិយាយថា ទឹកជំនន់នៅក្នុងតំបន់ជុំវិញរដ្ឋធានី Naypyidaw បានបណ្តាលឱ្យមានការបាក់ដី បំផ្លាញបង្គោលភ្លើងតង់ស្យុងខ្ពស់ ផ្លូវថ្នល់ ស្ពាន និងផ្ទះសម្បែង។ អ្នកភូមិរាប់រយនាក់នៅតំបន់ជុំវិញទីក្រុងណៃពីដោ នៅថ្ងៃទី ១៣ ខែកញ្ញា ត្រូវដើរ ឬហែលឆ្លងកាត់ទឹកដែលមានកម្ពស់ខ្ពស់ ដើម្បីទៅដល់កន្លែងសុវត្ថិភាព។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJBnlFCWk79o3B23Z_LAEnFZ_qiSUz07ro-rmr_SP7ZbyYxIYaGAsuiHaJ_hx-ZLdVQ1dvmsSF9bHmTcqXKsUrECZAb81r2rT2V88altomRoqi6wMIFWpbexItbMJ2ZN3LXtAApi-joFxn_z-eW0Q46s9IUa3h-K9GiuVGUhx0Fjk1Q0hCFYDKblWULlGH/s960/image_2024-09-18_13-34-43.png

    ប្រជាពលរដ្ឋមួយចំនួនបាននិយាយថា ពួកគេបានលាក់ខ្លួននៅក្នុងដើមឈើពេញមួយយប់ ដើម្បីគេចពីទឹកជំនន់ដ៏ខ្លាំងនៅខាងក្រោម។ គ្រោះធម្មជាតិបានកំពុងធ្វើឱ្យវិបត្តិមនុស្សធម៌ក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែធ្ងន់ធ្ងរឡើងៗ។ ប្រហែលមួយភាគបីនៃចំនួនប្រជាជនរបស់ប្រទេសនេះត្រូវការជំនួយ ហើយមនុស្សជាង ២.៧ លាននាក់ត្រូវបានទុកចោលគ្មានផ្ទះសម្បែង បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ ២០២១ បង្កឱ្យមានជម្លោះនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍៕