Home ព័ត៌មានអន្តរជាតិ ប្រទះឃើញត្រីឆ្លាមមុខដូចជ្រូកដ៏កម្រនៅក្នុងសមុទ្រនៃប្រទេសអ៊ីតាលី

ប្រទះឃើញត្រីឆ្លាមមុខដូចជ្រូកដ៏កម្រនៅក្នុងសមុទ្រនៃប្រទេសអ៊ីតាលី

139
0

ត្រីឆ្លាមចម្លែក មានក្បាលសំប៉ែត ភ្នែកធំៗ រន្ធច្រមុះធំពណ៌ផ្កាឈូក និងមានសំឡេងដូចជ្រូក ធ្វើឱ្យវាមើលទៅដូចជាសត្វជ្រូកអ៊ីចឹង ត្រូវបានគេស្គាល់ថាជាត្រីឆ្លាម Angular roughshark។
ត្រីឆ្លាម Angular គឺជាត្រីឆ្លាមដ៏កម្រមួយត្រូវបានគេប្រទះឃើញអណ្តែតលើទឹក ហើយមនុស្សក៏នាំគ្នាទាញវាចេញពីទឹក Elba ក្បែរកោះ Tuscany ដោយពួកវាត្រូវបានគេដាក់រហ័សនាមថាជា “ត្រីមុខដូចជ្រូក” ដោយសារតែវាបានបញ្ចេញសំឡេងដូចជ្រូកនៅខាងក្រៅទឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs0VRLIRZjujgbR_lBxG3-YnwiuP2TUw1rYdugKA4QjBMXa6UuK5CPDqZI7rbxXjDBjlqqbTUOXdAbtMlvDjj264MuPlEBqlzz-YfA5mPSCTYs81nDIfQj2qTnUqgk2eAgG3bkBboLVMtEyoPzyQuQ4ycyZfGdLTRO24e1elePwwcZPexiU8JeuNgRnBsf/s1440/image_2024-09-18_10-30-24.png

យោងតាម Live Science ត្រីឆ្លាមនេះគឺរស់នៅក្នុងមហាសមុទ្រអាត្លង់ទិកភាគខាងកើតពីប្រទេសន័រវេសទៅអាហ្វ្រិកខាងត្បូង និងសមុទ្រមេឌីទែរ៉ាណេ។ ពួកវាមានជំនាញក្នុងការស៊ីត្រី ក្តាម ប្រម៉ោយ ដង្កូវទឹកសមុទ្រ និងពងត្រីឆ្លាម។ ត្រីឆ្លាម Angular មានប្រវែងមួយម៉ែត្រ និងមានដងខ្លួនពណ៌ត្នោតប្រផេះ ជាមួយនឹងព្រុយធំពីរដែលស្រដៀងនឹងក្ដោង ហើយពួកវាមានរាងត្រីកោណនៅពេលមើលពីខាងមុខ។ ដូចត្រីឆ្លាមទាំងអស់ដែរ ស្បែករបស់ពួកវាត្រូវបានគ្របដណ្ដប់ដោយស្រកាមុតៗ ដែលមានរាងសំប៉ែត ផ្សំឡើងដោយសាច់ ធ្មេញ និងស្រោម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1FuXs3xF_m-mrqQAkaFmF2IZayGFDaki-qfpvrFahUXn-NQKn_uJpKsoV4mx2QsBUI-IrMYfz4NNq2OoQN7QtsbaQ94_Moo6RIyrPoR0l0myEXQWSgsrHVlChQb2WpOvmgs1WFVZQ4uxyZqAzNlNqgJa8RiP8QDxuXT-bm1uOSV-V_-Roal3SEElPx3Sr/s980/image_2024-09-18_10-30-23%20(2).png

ខណៈពេលដែលត្រីឆ្លាមទាំងអស់មាន denticles ធ្មេញរបស់ Angular sharks មានទំហំធំ និងលេចធ្លោ ដែលផ្តល់ឱ្យពួកវានូវរូបរាងរដុប រួមផ្សំជាមួយនឹងមុខដូចរោមសត្វ ហើយត្រីឆ្លាម Angular ក៏មានច្រមុះខ្លីជាមួយនឹងរន្ធច្រមុះធំផងដែរ។ ពួកវាចំណាយពេលភាគច្រើនលើការហែលទឹកពីលើបាតសមុទ្រដើម្បីស្វែងរកអាហារ។ ជាធម្មតាពួកវាផ្លាស់ទីយឺតៗ ដើម្បីបឺតយកចំណីរបស់ពួកវា។ ត្រីឆ្លាម Angular មានធ្មេញខាងក្រោមមុតស្រួចសម្រាប់កាត់សាច់ ក៏ដូចជាធ្មេញខាងលើរាងសាជី ដែលជួយឱ្យវាខាំបានយ៉ាងល្អ ហើយវាក៏ស៊ីស៊ុតរបស់ត្រីឆ្លាមប្រភេទផ្សេងទៀតដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXvCS8PDfbkFJBdG0N3mwW2ule88kFS6qjBrO_NuZeBlMOR2LO9EjNBzOCksyEWr6xhWewZPf14WTrhvOwjQsHNDgr6W5-LnT2cHKCvqy6XTkfaj3rS_ctOnVhCo4duLnkZ6b7-2mmkTj2grt1x_vd4-1OZKmKpiDjAHU0EeKLcCA1Al1gOVuOrQxcKq7W/s1200/image_2024-09-18_10-30-23.png

ទោះជាយ៉ាងណា ត្រីឆ្លាម Angular ត្រូវបានគេចាត់ទុកថាជាត្រីកម្រ ថ្វីត្បិតតែប្រភេទត្រីឆ្លាមនេះមានតម្លៃពាណិជ្ជកម្មតិចតួចក៏ដោយ ប៉ុន្តែព្រុយ និងឆ្អឹងខ្នងដ៏ធំរបស់វាធ្វើឱ្យវាងាយរងគ្រោះដោយសារការជាប់នៅក្នុងសំណាញ់របស់អ្នកនេសាទ ហើយវាក៏ត្រូវបានចុះក្នុងបញ្ជីរងគ្រោះថ្នាក់នៅក្នុងបញ្ជីក្រហមនៃសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិផងដែរ ដូច្នេះការប្រទះឃើញត្រីនេះគឺជារឿងដ៏កម្របំផុតព្រោះវាមិនងាយហែលឱ្យមនុស្សឃើញនោះទេ៕