Home ព័ត៌មានអន្តរជាតិ វៀតណាមទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរបរទេសមកខេត្ត Vinh Phuc

វៀតណាមទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរបរទេសមកខេត្ត Vinh Phuc

25
0

ប្រទេសវៀតណាម ៖ សារព័ត៌មានវៀតណាមបានរាយការណ៍ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ថា បច្ចុប្បន្ន រដ្ឋាភិបាលវៀតណាមបានជំរុញវិនិយោគិនបរទេសឱ្យចូលមកវិនិយោគនៅខេត្ត Vinh Phuc របស់វៀតណាម ព្រមទាំងលើកទឹកចិត្តភ្ញៀវទេសចរបរទេសមកកម្សាន្តនៅខេត្តនេះផងដែរ ដោយសារមានកត្តាអំណោយផល និងតំបន់ទេសចរណ៍ជាច្រើនកន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBwsCU1P-0tr4vAvjlKwZt40qGQyt-CmrY8xzTFdm8RveM9qBanKOCDytx7ZMHQEQLYt_WVvaHGawdVvtO_7lBb24roo62iXlfAToXXDv8DnmdAjz2T9ciskp4L9XeTeNvIklYYeud_rY7CMm-IYWqxHzhOTAhyphenhyphenojal-eFvmKPKbUcBVAVcnfsUSyI-Kse/s1600/image_2024-09-16_09-52-10.png

ខេត្ត Vinh Phuc ស្ថិតនៅភាគខាងជើងប្រទេសវៀតណាម និងជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏សំខាន់ ដូចជា ៖ យានយន្ត, ឧបករណ៍អេឡិចត្រូនិក, សម្ភារៈអគ្គិសនី, ម្ហូបអាហារ និងសម្លៀកបំពាក់ ។ ប្រសិនបើធ្វើដំណើរតាមរថយន្តចេញពីទីក្រុងហាណូយ និងអាកាសយានដ្ឋានអន្តរជាតិ Noi Bai មកកាន់ខេត្តនេះ គឺចំណាយពេលត្រឹមតែ១ម៉ោងប៉ុណ្ណោះ ។

លោក Nguyen Dinh Bang ប្រធានសមាគមអ្នកសារព័ត៌មានប្រចាំតំបន់និយាយថា ខេត្ត Vinh Phuc របស់វៀតណាម ប្រៀបដូចជាស្ពានសម្រាប់តភ្ជាប់ជាមួយបណ្តាខេត្តផ្សេងៗនៅភាគខាងជើងទីក្រុងហាណូយ និងតំបន់ដីសណ្តទន្លេក្រហម ។ ខេត្តនេះមានពលរដ្ឋរស់នៅជាង១លាន១សែននាក់ ហើយខេត្តមានតួនាទីសំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfgeXLzxFAb8FGgwk35PncWyggsVNzclg8PYWR8Dz7MOhZKuhXVcHp1hsgl6_KMcXVc-vY0oHDZ4MwXg_OTrarkRYrjhSkOocf8Ow8R7XvqIdRQyTaglcgjiffqW1BLGOLSD9Y-J22g7LnkTckh7oNtmRJDA5u-B6wZhixvl7g3MJEith84sojcOn5ddFg/s1200/image_2024-09-16_09-52-12%20(2).png

នៅឆ្នាំ២០២៤ វិនិយោគិនមកពីប្រទេសចំនួន១៩ បានមកវិនិយោគក្នុងគម្រោងផ្សេងៗនៅខេត្ត Vinh Phuc ។ រីឯប្រទេសដែលមកវិនិយោគនៅខេត្តនេះច្រើនជាងគេ រួមមាន ៖ កូរ៉េខាងត្បូង, ជប៉ុន, តៃវ៉ាន់, ចិន, សិង្ហបុរី, ថៃ, អ៊ីតាលី និងហូឡង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnXeD-FwzEMTl1mCF7OXy5JUF3kHuNpJ1cBXxZx54x87KmCsCA2PfGB1kJ_QjJzuSmjKsEE9fxISLXZ-HPkN-t1lVwhfBS9Crpn6WC9vof412FY5EbStiT7-SpTuVdKiC5Hpa8FAph6uHLME3cs_KToMw5qOEzeihKiiEH8ZDL-jnPsCoU8GNIGapSxFa_/s1000/image_2024-09-16_09-52-12.png

លោក Dinh Bang ប្រធានសមាគមអ្នកសារព័ត៌មានប្រចាំតំបន់បន្តថា ខេត្ត Vinh Phuc បានក្លាយទៅជាតំបន់ដ៏ពេញនិយមសម្រាប់បណ្តាវិនិយោគិនទាំងក្នុងប្រទេស និងក្រៅប្រទេស ។ រដ្ឋាភិបាលវៀតណាមបានលើកទឹកចិត្តវិនិយោគិនបរទេស និងជំរុញឱ្យខេត្តនេះក្លាយជាតំបន់ឧស្សាហកម្មថ្មីផ្នែកច្នៃប្រឌិតឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ក៏ដូចជាតំបន់ទេសចរណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJfE3tlmHv2Vu3avennls-q9Xv3du66gOb-1w8-Z7ur6jmIRpnhpH2TE79ZQc9pJffPgXWQQQgl-3chyphenhyphen5TAcdy-YIRm3BPy-eGPFDVt3r2N7DeT5_P_yI-Ik7YKLpCnY3tF7k1HK7zrHbqFv4W6YHLQOk84vhaem4xgAgC_A6PLWX9kMakG_8u4a3S6q92/s787/image_2024-09-16_09-52-13.png

ក្រៅពីនេះ លោក Dinh Bang ក៏បានអញ្ជើញភ្ញៀវទេសចរបរទេសមកកម្សាន្តនៅខេត្ត Vinh Phuc ឱ្យបានច្រើនផងដែរ ដើម្បីទទួលបានបទពិសោធន៍ថ្មីជាមួយតំបន់ទេសចរណ៍ធម្មជាតិដ៏សម្បូរបែប ៕