Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុនអាល្លឺម៉ង់បង្ហាញពីគុណសម្បត្តិការដឹកជញ្ជូនទំនិញតាមច្រកក្រោមដី

ក្រុមហ៊ុនអាល្លឺម៉ង់បង្ហាញពីគុណសម្បត្តិការដឹកជញ្ជូនទំនិញតាមច្រកក្រោមដី

52
0

ប្រទេសអាល្លឺម៉ង់ ៖ ក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាការដឹកជញ្ជូនទំនិញរបស់ប្រទេសអាល្លឺម៉ង់មួយឈ្មោះ Ecoro បានបង្ហាញពីការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនទំនិញដោយស្វ័យប្រវត្តិ គឺការដឹកទំនិញតាមច្រកក្រោមដី ។ វាជាការបង្កើនសក្តានុពលនៃឧស្សាហកម្មដឹកជញ្ជូន, កាត់បន្ថយការកកស្ទះចរាចរណ៍តាមដងផ្លូវ ហើយវានឹងពុំបញ្ចេញជាតិពុលប៉ះពាល់បរិយាកាស ។

ក្រុមហ៊ុនអាល្លឺម៉ង់នឹងបង្កើតប្រព័ន្ធដឹកជញ្ជូនទំនិញបែប end-to-end ទាំងស្រុង (ឬជាប្រព័ន្ធដឹកជញ្ជូនដែលគ្រប់គ្រងចាប់ពីចំណុចបញ្ជូនទំនិញ រហូតដល់ចំណុចគោលដៅ) ។ ក្រុមហ៊ុនអះអាងថា វាជាប្រព័ន្ធដឹកជញ្ជូនទំនិញទំនើបមួយដែលអាចជឿទុកចិត្តបាន, ចំណេញពេលវេលា និងមាននិរន្តរភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgGDGIBwoLcI099-zL07K1eU3QhXNQVyh2-qz2638hejyv9PFLdPNi2TEhEGH9hCdqFFowoHGutxkT2tRo4bAXIdaBY3kRRVVJq-K-vRn9yl0g2sMP7Nl4LciDw7ijWmTE6Icpuj7WXbrf074Mugv5WrTUQlkqCqKiTkXq_TC52ljqz9-6T7XWeQXuJG_q/s1980/image_2024-09-16_08-41-39.png

ក្រុមហ៊ុន Ecoro នឹងបែងចែកប្រព័ន្ធដឹកជញ្ជូននេះជា៤ផ្នែក រួមមាន ៖ រថយន្តអគ្គិសនីដឹកជញ្ជូនទំនិញ, បណ្តាញដឹកជញ្ជូនជាក់លាក់, កម្មវិធី Software គ្រប់គ្រងប្រព័ន្ធ និងអគារផ្ទេរទំនិញដោយស្វ័យប្រវត្តិ ។

រថយន្តអគ្គិសនីមានទំហំតូចសម្រាប់ដឹកជញ្ជូនទំនិញ (ឬ Ecoro Shuttle) នឹងបើកបរដោយស្វ័យប្រវត្តិ ហើយវាអាចដឹកទំនិញរហូតដល់ជាង២តោន ។ រថយន្តនឹងបើកបរក្នុងល្បឿន៦០គីឡូម៉ែត្រក្នុង១ម៉ោង និងគ្រប់គ្រងដោយកម្មវិធី Software របស់មជ្ឈមណ្ឌលគ្រប់គ្រង (ឬ Ecoro control center) ។ កម្មវិធីនេះនឹងគ្រប់គ្រងរថយន្តដឹកជញ្ជូនទំនិញរយៈពេល២៤ម៉ោងលើ២៤ម៉ោង ព្រមទាំងគ្រប់គ្រងការផ្ទេរទំនិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0C74URPl04_aOi5FfLPW-rBz_49cO2Heyej2yikuCTGmVfZmZkGSJuVGMnAixHJjX3arcjyGCeQ1aBPPimEDnbShwv66_HBJbWAxQtU5BxyvjHeeqxriNt_EG0b5ecQtWSct9DKnb7rZP_U7jA5h3JCcThxtIt4aEucV_XmYJ3sC1u_zLpmnX2uZnQX6D/s1280/photo_2024-09-11_11-30-35.jpg

ក្រុមហ៊ុនបញ្ជាក់ថា រថយន្តអគ្គិសនីនឹងមកទទួលទំនិញនៅអគារផ្ទេរទំនិញដោយស្វ័យប្រវត្តិ ហើយពេលរថយន្តទទួលបានទំនិញរួចហើយ រថយន្តនឹងបើកបរតាមបណ្តាញដឹកជញ្ជូនជាក់លាក់ ដើម្បីទៅកាន់ចំណុចគោលដៅ ។

ចំណែកគោលបំណងរបស់ក្រុមហ៊ុន គឺដើម្បីផ្លាស់ប្តូរឧស្សាហកម្មការដឹកជញ្ជូនទំនិញទៅរកការដឹកជញ្ជូនបែបទំនើបទាំងស្រុង និងគ្មានការអន្តរាគមន៍ពីមនុស្ស ។ ក្រុមហ៊ុនឱ្យដឹងថា ប្រព័ន្ធដឹកជញ្ជូននេះនឹងជួយបង្កើនប្រសិទ្ធភាពការងារ និងសន្សំសំចៃថ្លៃដឹកជញ្ជូនច្រើនរហូតដល់៥០% បើធៀបនឹងការដឹកជញ្ជូនតាមដងផ្លូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXTlBu5Yr5KKU_or5d8IgfSojANRVHPLSszwW4KEhPKi2qbObW7zvjiwfXstsQfMB2XFS9xXJYIznHrJ6455l_8Q_Bfzw3R06tncdHwSZA7TsAil4wI0omFZ-Y5AEJXWTXaFANO1DHOFnkup2gvoDWkbK9TfW1nQ37F-GbqCVHXIkJ8QJvnygWvo7Uuiye/s2560/image_2024-09-16_08-41-40.png

ក្រៅពីនេះ ប្រព័ន្ធដឹកជញ្ជូនទំនិញតាមច្រកក្រោមដី គឺប្រកបដោយនិរន្តរភាព, កាត់បន្ថយបរិមាណការប្រើប្រាស់រថយន្តដឹកជញ្ជូន និងការបំភាយកាបូនឌីអុកស៊ីតទៅបរិយាកាស ។ វាជាការដឹកជញ្ជូនដែលប្រើប្រាស់ថាមពលអគ្គិសនី, គ្មានការបំពុលបរិយាកាស, មិនបង្កសំឡេងរំខាន, មិនបង្កើតធូលី និងចៀសវាងបញ្ហាការស្ទះចរាចរណ៍នៅតាមដងផ្លូវ ៕