កាលពីពេលថ្មីៗនេះ បញ្ហាសាងសង់គម្រោងពង្រីក ថែទាំផ្លូវជាតិលេខ៤ បានដឹងពីមូលហេតុពិតហើយបន្ទាប់ពីក្រសួង និងក្រុមហ៊ុនសាងសង់ផ្លូវ បានចេញសេចក្តីជូនដំណឹងដល់សាធារណៈជនដែលមានខ្លឹមសារដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYFQ0tGr9ZnQLPl9bKltRMPTVChuNTRNJeOWTJDZi3B1Wwnof3dFiJiJh99lbN1_EXdQuOj9pAfMtuykotuGz9q79Kk7jr_-uGAcOYMoCmibqc6SWyLzxEoVuxFhuXL-h3MX2RHUGRvdj6boXbtsW6Y0WpHamFngxr_iJjFn95saEZ0X2MnpJcaIr0Eejr/s1280/photo_2024-05-29_11-57-58.jpg
សេចក្តីជូនដំណឹង
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនសាធារណជន មេត្តាជ្រាបជាព័ត៌មានថា ថ្មីៗនេះមានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយនូវព័ត៌មានមិនពិត អំពីគម្រោងលើកកម្រិតពង្រីក និង ថែទាំផ្លូវជាតិលេខ៤ ដែលខ្លឹមសារផ្សព្វផ្សាយនេះ គឺមានភាពប្រាសចាកពីភាពពិតរបស់គម្រោង ដែល បាននិងកំពុងដំណើរការអនុវត្ត ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFoGKtHMq15YS9jaKESSoeOo-wF4PnIb89O72ftPmIZUWJxw2all-XOq-aIU3BHr53L14r9LfWKn65obbC9rTbgnxA_l1gvl1_d1WdrvTWs6bF2tF24BIz_6cm1kejlm3XP5froc2YJE80f_79D2ioktIFNZAlNmyuYMkn-D4NSTAIAIsGevllNDRdjE_s/s1280/photo_2024-05-29_11-58-11.jpg

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមយកឱកាសនេះធ្វើការបំភ្លឺជូនបន្ថែមថា គម្រោងលើក កម្រិតពង្រីក និងថែទាំផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៩៦,១គីឡូម៉ែត្រ ដែលប្រើប្រាស់ហិរញ្ញប្បទានពី ធនាគារពិភពលោក បាននិងកំពុងបន្តសកម្មភាពការងារសាងសង់ជារៀងរាល់ថ្ងៃ ក៏ប៉ុន្តែដោយសារនៅក្នុង រដូវវស្សា ស្ថានភាពអាកាសធាតុមានការប្រែប្រួល និងមានភ្លៀងធ្លាក់ជោគជាំស្ទើរតែរាល់ថ្ងៃ ទើបបណ្តាល ឱ្យការងារការដ្ឋាននៅតាមចំណុចមួយចំនួនត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន ដោយត្រូវរង់ចាំ ស្ថានភាពអាកាសធាតុល្អប្រសើរឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGquNTNA3uJNNCjlcbUmwIYcp9GvUiesFH2RuqpS9NtDd5v6JLw2f-Sq2XOnXfuOGk3IkATenZ7Tc-EV4wxQCih6lwGskN6Lv-_pn8tLDM-uJNNcCNzJ7ZzNQkh0j7_18VGKFcv0RSGCR6u2qGPkE10OGtnJtojo8-YLFHSE9QFcltO8zw9uCoKey_u4dg/s1280/photo_2024-07-20_15-27-23.jpg

ជាក់ស្តែង ការអនុវត្តការងារនៅការដ្ឋាន ជារួមក្រសួងបានបញ្ចប់ការងារស្ថាបនា និងពង្រីកផ្លូវ បានប្រវែងប្រមាណ ១៣០គីឡូម៉ែត្រ រួមជាមួយនឹងការសាងសង់ស្ពាន និងការដាក់លូនៅតាមទីតាំងសំខាន់ៗ រួមមាន ស្ពានលេខ១២ និងលេខ១៣ នៅ (PK ១១៥+៩៣៥) និងលូនៅចំណុច (PK ៤៣+២០៥), (PK ៩៩+៤០០) (PK ១០៦+៦៩០), និង (PK ១៥៣+៣៤៤) ដែលអាចធានាបាននូវប្រសិទ្ធភាព និងការការពារការជន់លិចផ្លូវជាតិលេខ៤ ពីជំនន់ទឹកភ្លៀងដូចនាឆ្នាំកន្លងមក។ ជាមួយគ្នានេះ ចំពោះ ការងារការដ្ឋានសាងសង់ដែលនៅសេសសល់ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយក្រុមហ៊ុន ម៉ៅការសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស នឹងខិតខំបន្តជំរុញសកម្មភាពសាងសង់បន្ថែមទៀត បន្ទាប់ពីផុតរដូវវស្សានេះ ដើម្បីជំរុញឱ្យគម្រោងទាំងមូលបានបញ្ចប់តាមផែនការគ្រោងទុកនៅក្នុងអំឡុង ឆ្នាំ២០២៦ ខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfbIxCYzcgYLvxOQZX1s9le8g3yVWW9JLUn1xjkRB-RM2u-02tDt4x2tFvhtdqmdHQuW0qGc1nqBPNOjhgAJYU45XQzjIXMdBWaaPGFcPL3EHgW-_LSJgUcAPb9UxkUZvDbks2LMrH30ZVPbikKZfaqo0qRAcrIQj8iOjKNGHlrfWUX0JPGle946E70P4R/s1280/photo_2024-09-15_09-50-35.jpg

សេចក្តីដូចបានជម្រាបជូនខាងលើ សូម សាធារណជន មេត្តាជ្រាបជាព័ត៌មាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzEHHd_JAQntUsYrJ8vkFgcVbliLUGFJFvD5XIvrlAHay0k7QWZ8cO1nlyni8TbIdEcygeqEZ0edgnJhgAaR5MHoKFhHn0BAI9oKxaAO5GkvOClH1vNPrfSOrgy9J_cisB1tq3SqsSktmgsuA75XI1wy4u_NiglUGzYmRj4DWU6zkXZwHbBmfYEdiIR38N/s1280/photo_2024-09-14_18-37-29.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8sMq0lmmpLHuozYnMJyLG2dJQcyzX3V84U4cnRiTjZEvCzQxrqHgh8kStgkEfHiOczkmkm27NaVYaYg8zlb8p7Z5bsYNac3h4kqZ1pgBol44F3PMSHGdQeeltN_h0Au_ewf7LNUSInEdks84qMI-r-yQpr4d_BjuI9ax2A9rgFrH-sPWq0jZQ3_NmKbSd/s1280/photo_2024-09-15_13-17-51.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp5EP7P5aP4-wOYrgGAs1YOvsnoPuPqz6_CRr-0wMvb6JO0t7djqSFXVtihGvQL4tqpWlU6ibcL_neW9uuRU_NcoSdUXpTR5QkWSg_q2BeOZC8mJh4BOkOSGLXYOCWOFA1sU419BOlap8kfkx9O5kGI3dKYsSMD56opN6ScI-LsMYfpFYhutnHL217KWYO/s836/Screenshot%202024-09-16%20083255.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA1H9nwl6aHDFjMskQXhCUG6mV7tUW2YqMr_LnuY2Vd0IEsWrdnM6a_hTQO2wdS7HdC3Dee-EsopKgQ5D737xhz99nBOlsFx2WATR_8l8Uh7ixao8LNz4dEqIUDfOPcf1c03_-yI0ho13wZn2GUIyqXYLcUQvSp_VAyqmuF25x1wjnX6Pis2RGi8Mds4-S/s838/Screenshot%202024-09-16%20083315.png